កក្រើកហ្វេសប៊ុកជាថ្មីទៀតហើយ ចោរស្រីដែលគេចាប់កោសក់នៅព្រៃទាម្សិលមិញ ធ្លាប់ត្រូវពលរដ្ឋចាប់អោយប៉ូលិសអប់រំម្តងរួចហើយ

Spread the love

យើងបានដឹងហើយអំពីរឿងរ៉ាវដែលកើតឡើងកាលពីម្សិលមិញ ដែលមានការស៊ែរចែករំលែកយ៉ាងគគ្រឹកគគ្រេងនៅលើបណ្ដាយសង្គមហ្វេសប៊ុក ដោយអាជីវករដែលប្រកបរបរលក់ដូនៅក្នុងផ្សារព្រៃទា ដែលបានចាប់ចោរស្រីដៃឆៅម្នាក់ធ្វើសកម្មភាពលួចទូរស័ព្ទដៃរ ហើយត្រូវក្រុមអាជីវកទាំងនោះធ្វើទារុណកម្មដោយចាប់កោសក់អស់មួយចំហៀងក្បាល។

តាមរយៈវីដេអូបង្ហាញពីសកម្មភាពដែលក្រុមអាជីវកធ្វើទៅលើចោរស្រីស្រស់សោភានេះ មានមតិជាច្រើនបានរិះគន់ និងដាក់កំហុសទៅលើក្រុមអាជីវកថា ប្រទេសមានច្បាប់ទោះបីជាយ៉ាងណាមិនគួរធ្វើតាមចិត្តខឹងមួយពេលអញ្ចឹងឡើយ ហើយអ្នកខ្លះសំណូមពរអោយសមត្ថកិច្ចចាប់ក្រុអ្នកដែលបានធ្វើទារុណកម្មយកទៅអប់រំទៀតផង។

ដោយឡែកមុននេះបន្តិចមានការបែកធ្លាយនូវវីដេអូមួយទៀតយ៉ាងភ្ញាក់ផ្អើល ដោយនៅក្នុងវីដេអូនោះគេឃើញចោរស្រីដៃឆៅរូបនេះ ធ្លាប់ត្រូវបានពលរដ្ឋចាប់អោយសមត្ថកិច្ចអប់រំម្តងរួចហើយស្ថិតនៅក្រុងប៉ោយបែត ខេត្តបន្ទាយមានជ័យ។
 

Facebook Comments

អត្ថបទទាក់ទង