កក្រើក​ជា​ថ្មី​ វីដេអូ​ស្ត្រី​ម្នាក់​ធ្លាប់​ប្តី​វ៉ៃ​ខៀវ​ភ្នែក​ ឥឡូវ​Live​វីដេអូ​ច្រាស​មួយ​ទំហឹង​,​ប្រុសៗ​ណា​មិន​បាន​ស្គាល់​ប្តី​ស្ត្រី​ម្នាក់​នេះ ​ចាត់ទុកថា​សំណាង​ហើយ

Spread the love

ភ្នំពេញ ​​៖ ​កំពុង​មាន​ការ​ចែករំលែក​ជាថ្មី​កក្រើក​ពេញ​ហ្វេ​ស​ប៊ុ​ក​ នូវ​វីដេអូ​ឃ្លី​ប​ដែល​ស្ត្រី​ស្រស់​ស្អា​ត់ម្នាក់ បានធ្វើការ​Live​ចេញផ្សាយ​ជា​សាធារណៈ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​និយាយ​ពី​រឿង​ប្តី​ផឹក​ និង​មាន​ស្រី​ដោយ​ករណីនេះ​ត្រូវ​បាន​នារី​រូបនេះ​ចាត់ទុកថា​បណ្តាលមកពី​មិត្ត​ភ័ក្តិ​ប្តី​ជា​អ្នក​អូសទាញ​និង​ផ្តើម​ឲ្យ​មាន​ភ្លើង​មួន​នេះ​ឆេះ​ឡើង។

តាមរយៈ​វីដេអូ​មាន​រយៈពេល​ប្រមាណ​៨​នាទី​ ដែល​ស្ត្រី​ម្ចាស់​Account Facebook​ឈ្មោះ Jj Nary ធ្វើការ​Live​និយាយ​បើក​កកាយ​ពី​រឿងរ៉ាវ​ប្តី​ដើរ​ផឹកស៊ី មាន​ស្រី​ញី​ចូល​ខារ៉ាអូខេ​ និង​ថែមទាំង​គំរាម​ជេរ​ប្រមាថ​ដល់​មិត្តភក្តិ​បន​ភឿន​របស់​ប្តី​ខ្លួន​នោះ​ បាន​បង្ហាញ​ឲ្យ​ឃើញ​ស្តែងៗ​នៃ​អត្ត​ច​រិ​ត​ខ្លាំង​របស់​នារី​ម្នាក់​ដែល​អាង​ខ្លួន​មាន​សិទ្ធ​ជា​ប្រពន្ធ​រៀបការ​ស្របច្បាប់។

នៅក្នុង​វីដេអូ​នោះ​ស្ត្រី​ម្នាក់នេះ​បាន​និយាយ​គំរាមថា ​សុំ​និយាយ​រឿង​មួយ​ទៅកាន់​បងៗ​ពូៗ​ដែល​ពួកគាត់​ទំនេរ​ដែល​ដឹង​ថា​គ្រួសារ​ខ្ញុំ​កើតមាន​រឿងរ៉ាវ​ប៉ុណ្ណឹង​ហើយ​ នៅតែ​ទំនេរ​ហៅ​ប្តី​ខ្ញុំ​ដើរ​ផឹក​..​មិនដឹងថា ​ខួរ​ក្បាល​អ្នកឯង​ធ្វើឡើង​ពី​សារជាតិ​អ្វី​នោះទេ។ ទំនង​ប្រហែលជា​ខួ​ក្បាល​ឆ្កែ​ទេ​ដឹង ឬមួយ​អ្នកឯង​អត់​មានគ្រួសារ ពូជ​អំបូរ ម៉ែឪ ប្រពន្ធ​កូន​ទេ​ដឹង​? រៀន​អា​សូរ្យ​ដល់​ប្រពន្ធ​គេ​ផង​ កុំ​ស្រឡាញ់​រាប់អាន​នឹង​ទឹក​លុយ​គេ​ពេក។

ប្រភព​ដដែល​បាន​បន្តថា ​អាណិត​ដល់​ចិត្តថ្លើម​ប្រពន្ធ​កូន​គេ​ឈឺ​ផង កុំ​ឲ្យ​ខ្ញុំ​និយាយ​ចំឈ្មោះ​អី ខ្មាស​គេ​ប្រយ័ត្ន​តា​ខ្ញុំ​ដាក់​ចំ​ឈ្មោះ​….​ចង់​និយាយ​ចង់​ផ្តាំ​ទៅ​បុរស​មួយចំនួន​ដែល​គាត់​ចូលចិត្ត​វក់នឹង​​​ផឹកស៊ី ស្រី​ញី ជាដើម​ហ្នឹង​ណា​ហើយ​ចូលចិត្ត​ហៅ​ប្តី​ខ្ញុំ​ទៅជា​មួយ​នោះ ​កុំឲ្យ​ខ្ញុំ​ដឹង​ទៀត បើ​មិន​ដូច្នេះ​ទេ​ថ្ងៃក្រោយ​ខ្ញុំ​នឹង​ទម្លាយ​ឲ្យ​ចំឈ្មោះ​តែម្តង​។​ ម្យ៉ាងទៀត​បើ​ក្បាល​អស់លោក​ឯង​ទំនេរ​ខ្លាំង​នោះ​នាំ​ប្រពន្ធ​កូនលោក​ផឹកស៊ី​ជាមួយ​ទៅ​ កុំ​នាំ​ប្តី​ខ្ញុំ​ផឹក​ជាមួយ​ទៀត​….។

គេហទំព័រ​Kh Stars សូម​មិន​ធ្វើការ​អត្ថាធិប្បាយ​អ្វី​ឲ្យ​ច្រើន​ជាងនេះទៀត​ទេ ​ពាក់ព័ន្ធ​ឃ្លី​វីដេអូ​របស់​ស្ត្រី​ខាងលើនេះ​។ ​ដូច្នេះ​មានតែ​ទុក​ធុរៈ​នេះ​ឲ្យ​មហាជន​ជា​អ្នក​ស្វែងយល់​និង​ផ្តល់​ពិន្ទុ​ដល់​ស្ត្រី​រូបនេះ​ថា​តើ​គាត់​Live វីដេអូ​បែបនេះ​ខុស​ឬ​ត្រូវ ?។

ដោយឡែក​បើតាម​ការ​សម្រង់​សម្តី​របស់​មហាជន​មួយចំនួន​ដែល​បាន​Comment​បាន​លើកឡើងថា នេះ​ជា​វីដេអូ​យាយ​ប៊ិះ​ប្ដី​វ៉ៃ​ល្បី​ពេញ​ពិភពលោក។ លើក​នេះ​គាត់​ឡាយ​ជេរៗ​ដល់​បិទ​មិនទាន់​ចប់​(​ទំនង​ប្ដី​បិទ​)…. ។ តែ​គាត់​ខ្លាំង​មក​ម្ដងនេះ​ខ្ញុំ​ក៏​ស្រី​ដែរ​រឿង​គ្រួសារ​កុំ​ហែក​ចឹ​ង​បាន​លេងៗ​ដល់​ជ្រុល​ខ្ញុំ​ក៏​ធ្លាប់​ឈ្លោះ មួយ​គេ​ដែរ​ តែមួយ​ពួក​ហ្វេ​ស​ប៊ុ​ក​ផុស​ត្រឹម​ដៀមដាម ជេរ​ក៏​មិន​ចេញ​ឈ្លោះ​… ហ៊ឺយ​តែ​រឿង​គ្រួសារ​មិនត្រូវ​បង្ហាញ​ចឹ​ង​ទេ​…!​។​

ខ្លះទៀត​បាន​និយាយ​ថា​ ការ​និយាយ​គាត់​មិន​ចង់​សំដៅលើ​អ្នក​ផឹក​ទេ​គឺ​គាត់​ចង់​អួត​ពី​សមត្ថភាព និង​ភាពមានបាន​របស់​គ្រួសារ​គាត់​តើ​។​ បើ​គ្រាន់តែ​រឿង​ផឹកស៊ី​ចាំបាច់​អី​ដល់​មាន មាស ពេជ្រ លុយ​ពេញៗ​ដៃ និង​ឡាន ….. អោយ​ប្រពន្ធ​នោះ​។​ ចឹ​ង​អ្នក​អត់​មាន​អា​ណឹ​ង​ផឹក​អត់​បាន​មែន​។ ​ប្តី​គាត់​អត់​ខុស​សោះ​ខុស​អ្នក​ហៅ​ទៅវិញ​ពីមុន​ឃើញ​ឡាយ​ដង្ហោយ​អោយគេ​ជួយ​ព្រោះ​ប្តី​ចាក់សោ​​ទុក​ក្នុង​បន្ទប់​អាណិត​ជិត​ងាប់ ទីបំផុត​ស្តាប់​សំដី​បានដឹង​ចឹ​ង​តើ​បាន​ចឹ​ង។

ទន្ទឹមគ្នា​នៃ​ការ​Live វីដេអូ​ហើយ​មានការ​រិះគន់​ជា​ច្រើ​ន​នេះ​ដែរ ​ស្ត្រី​ម្ចាស់​Account Facebook​ខាងលើ​ក្រោយមកទៀត​ក៏បាន​ចេញ​សារ​ថា ​ព្រោះតែ​ហេតុ​ស្រលាញ់​ពេក ហួងហែង​ពេក ទាមទារ​ពេក ចង់បាន​ពេក លទ្ធផល​គឺ​ខ្ញុំ​ខុស​បាត់បង់​កិត្តិយស​ភាពជា​ស្ត្រី​នេះហើយ​ផ្លូវ​ជីវិត​ដែល​ខ្ញុំ ចង​ផ្អោប​ពេក​ទីបញ្ចប់​មានតែ​បញ្ហា សូមទោស​ខ្លួនឯង ដែល​មិនអាច​ផ្ដល់​ក្ដី​សុខ​សម្រាប់​ជីវិត​គូរ​ខ្លួនឯងបាន។​មិនតែប៉ុណ្ណោះ​នាង​ក៏​បានចេញ​វីដេអូ​ថ្មី​និយាយ​បកស្រាយ​និង​សុំទោស​ចំពោះ​ពាក្យសម្តី​ឆ្គាំឆ្គង​របស់ខ្លួន​មុនៗ​ផងដែរ៕




Facebook Comments

អត្ថបទទាក់ទង