កក្រើក​ផ្សារ​ TK ​យប់មិញ​ជាមួយ​វត្តមាន​តារាចម្រៀង​នាយ ចឹ​ម ,​យូ​រី ,​គូ​ម៉ា

Spread the love

​ភ្នំពេញ​៖ ​វត្តមាន​របស់​តារាចម្រៀង​ប្រុស​-​ស្រី​៣​រូប​មកពី​ផលិតកម្ម​សាន់​ដេ​គឺ​តារា​ប្រុស​វ័យក្មេង​នាយ ចឹ​ម ,​កញ្ញា យូ​រី និង​តារាចម្រៀង​ប្រុស​មកពី​ផលិតកម្ម​ថោ​ន​លោក គូ​ម៉ា បានធ្វើ​ឲ្យ​កក្រើក​ទស្សនិកជន​នៅ​ផ្សារ ​TK ​កាលពី​រាត្រី​ថ្ងៃទី​៣០​ខែតុលា​ឆ្នាំ​២០១៨​ម្សិលមិញ​។

ការបង្ហាញ​ខ្លួន​របស់​តារាចម្រៀង​ប្រុស​-​ស្រី​ទាំង​៣​រូប​ខាងលើនេះ​បាន​ធ្វើឡើង​នៅក្នុង​កម្មវិធី​បើកសម្ពោធ​ខ្សែភាពយន្ត​រឿង បិសាច​គំនូរ របស់​ផលិតកម្ម ​Red Picture​ ដោយមាន​ការចូលរួម​ពី​សំណាក់ តារា​សម្តែង​ប្រុស​-​ស្រី​ល្បីៗ​ជាច្រើនរូប​ព្រមជាមួយ​ទស្សនិកជន​អ្នកគាំទ្រ​យ៉ាងច្រើន​កុះករ​ផងដែរ​។

​នៅក្នុង​កម្មវិធី​សម្ពោធ​ចាក់​បញ្ចាំង​ផ្លូវការ​នូវ​ខ្សែភាពយន្ត​រឿង​បិសាច​គំនូរ របស់​ផលិតកម្ម​ Red Picture ​ខាងលើ​នេះដែរ​តារាចម្រៀង​ប្រុស​ល្បីឈ្មោះ​មកពី​ផលិតកម្ម​សាន់​ដេ​បាន​លើកយក​ចម្រៀង​ចំនួន​២​បទ​មក​ច្រៀង​ខណៈ​កញ្ញា យូ​រី ក៏មាន​២​បទ​ដូចគ្នា​ផងដែរ​។​ចំណែកឯ​តារា​ប្រុស​លោក គូ​ម៉ា ក៏បាន​លើកឡើង​បទ​របស់ខ្លួន​២​បទ​មក​បង្ហើរ​សំនៀង​បំពេញ​អារម្មណ៍​ទស្សនិកជន​ផង​នោះ​។

​សូម​ទស្សនា​រូបភាព​នៃ​ការបញ្ចេញ​ក្បាច់​រាំ​ប្លែកៗ​ពី​សំណាក់​តារាចម្រៀង​ប្រុស​-​ស្រី​ទាំង​៣​រូប​គឺ​នាយ ចឹ​ម ,​កញ្ញា យូ​រី និង​លោក គូ​ម៉ា ដែល​បាន​បញ្ចេញ​យ៉ាង​ពិសេស​នៅក្នុង​កម្មវិធី​សម្ពោធ​រឿង​កាលពី​យប់មិញ​ខាងក្រោម​នេះ​៕​

Facebook Comments

អត្ថបទទាក់ទង