កប់! ត្រឹម​រយៈពេល​៤​ថ្ងៃ Full MV បទ «មហា​ទើស» របស់លោក ម៉ៃ សុគន្ធ មាន​ចំនួន​ទស្សនា​ជាង​ ៧៥ ​ម៉ឺន​ដង

Spread the love

ភ្នំពេញ​ ៖ ​ស្ទើរតែ​មិនគួរ​ឲ្យ​ជឿ​នោះទេ​សម្រាប់ Full MV​ បទ «មហា​ទើស» របស់​តារាចម្រៀង​លោក ម៉ៃ សុគន្ធ គិត​ត្រឹមតែ​រយៈពេល​៤​ថ្ងៃ​ប៉ុណ្ណោះ​ គឺមាន​ចំនួន​នៃ​ការ ​Live ,Share និង Views កើនឡើងយ៉ាងគំហុក​។​ ចំនួន​នេះ​បានធ្វើ​ឲ្យ​ទស្សនិកជន​អ្នកគាំទ្រ​បង្ហាញ​ការភ្ញាក់ផ្អើល ​និង​ចាប់អារម្មណ៍​គ្រប់គ្នា​ ខណៈដែល​បទ​នេះ​កំពុង​ទទួលបាន​ការគាំទ្រ​យ៉ាង​ផុសផុល​ផងដែរ​។​

​បើតាម​ការសង្កេត​ឃើញ​នៅលើ​បណ្តាញ​សង្គម​យូ​ធូប​ផ្លូវ​ការ ដែល​ត្រូវបាន​ទម្លាយ​ផ្សព្វផ្សាយ​ដោយ​ផលិតកម្ម ​Zoom Music គិត​ត្រឹម​រយៈពេល​៤​ថ្ងៃ​ មកទល់​រសៀល​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០១៨​នេះ Full MV​បទ «មហា​ទើស» របស់​តារាចម្រៀង​ប្រុស​លោក ម៉ៃ សុគន្ធ គឺមាន​ចំនួន​នៃ​ការចូល​ទស្សនា​រហូតដល់ 759,382 Views​។ ​តាមរយៈ​ចំនួន​នេះ​បានបង្ហាញ​ឲ្យ​ឃើញ​ពី​សញ្ញា​ដ៏​ល្អ​ដែលមាន​ទស្សនិកជន​កំពុង​ចាប់អារម្មណ៍​ខ្លាំង​លើ​បទ​ចម្រៀង​របស់លោក ម៉ៃ សុគន្ធ​។

​ជាការ​កត់​សម្គាល់ការ​ទម្លាយ​ផ្សព្វផ្សាយ​នូវ MV​ បទ​ចម្រៀង «មហា​ទើស» របស់លោក ម៉ៃ សុគន្ធ ពេលនេះ​គឺ​កាន់តែ​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​មជ្ឈដ្ឋាន​មហាជន​ទូទៅ ​ក្រោយ​ពេលដែល​បទ​ «គូទ​ឆ្កែ» ដែល​ត្រូវបាន​បញ្ចេញ​ផ្សព្វផ្សាយ​កាលពី​គ្រាកន្លងមក​ក៏​ទទួលបាន​ការចាប់អារម្មណ៍​ច្រើន​ពី​អ្នកគាំទ្រ​ផង​នោះ​។​

MV បទ «មហា​ទើស» ច្រៀង​ដោយ​តារាចម្រៀង​ប្រុស​លោក ម៉ៃ សុគន្ធ ស្រប​ពេលដែល​មានការ​បង្ហោះ​ផ្សព្វផ្សាយ​ផ្លូវការ​នៅលើ​បណ្តាញ​សង្គម​អំឡុងពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ​ ជាការ​កត់សម្គាល់​គឺមាន​ការបន្ត​ស៊ែរ​ចែករំលែក​បន្តបន្ទាប់​នៅលើ​បណ្តាញ​សង្គម​យក្ស​ដ៏​ពេញនិយម​។ ម្យ៉ាងទៀត​ក៏មាន​ទស្សនិកជន​មួយចំនួន​បានបង្ហាញ​ពី​អារម្មណ៍​ភ្ញាក់ផ្អើល បន្ទាប់ពី​បាន​ស្តាប់​ទាំងស្រុង​នូវ​អត្ថន័យ​បទ​ចម្រៀង​មួយ​នេះ​។​

​សូមបញ្ជាក់ថា MV បទ «មហា​ទើស» ខាងលើនេះ គឺជា​ស្នាដៃ​និពន្ធ​ទំនុកច្រៀង​ដោយ​លោក ស៊ីវ ចន្ទ ,​សម្រួល​តន្ត្រី​ដោយ Mc Bull ,​បច្ចេកទេស​កាមេរ៉ា ឃឿន និង​ដឹកនាំ​សម្តែង សេង វ៉ាន់​ណូ​លី ៕

Facebook Comments

អត្ថបទទាក់ទង