កម្សត់​ណាស់! ស្តាប់​ការរៀប​រាប់ទាំង​ក្តុកក្តួល​របស់​លោក​គ្រូ នូ​ស៊ិ​ប ក្រោយ​ធ្លាក់ខ្លួន​ឈឺ​ ផ្ញើ​វាសនា​នៅ​បន្ទប់​ជួល​តូច​ចង្អៀត​តម្លៃ​៥០​ដុល្លារ​

​ភ្នំពេញ ​៖ ពិតជា​ក្ដុកក្ដួល​ក្នុង​ចិត្ត​ខ្លាំងណាស់ ​ក្រោយពេល​បាន​ស្តាប់​ការរៀបរាប់​របស់​សិល្ប​ករ​ជើងចាស់​លោកគ្រូ នូ​ស៊ិ​ប ស្រប​ពេល​ដែល​បច្ចុប្បន្ន​បាន​ធ្លាក់ខ្លួន​ឈឺ ​និង​កំពុង​មាន​ជំងឺ​ជាច្រើន​មុខ​ប្រចាំ​កាយ​ទៀតផង។ លោកគ្រូ​បាន​និយាយ​ក្នុង​ជំនួប​ជាមួយ​តារា​ប្រុស​វី​ជេ ដា​ដា ថា​ ជីវិត​របស់​លោកគ្រូ​ពេលនេះ​កាន់តែ​ធ្លាក់​ដុនដាប​ខ្លាំង​ហើយ​។​

លោ​គ្រូ នូ​ស៊ិ​ប ដែល​សព​ថ្ងៃ​កំពុងតែ​ផ្ញើ​វាសនា​នៅក្នុង​បន្ទប់​ផ្ទះជួល​តម្លៃ​៥០​ដុល្លារ​ស្ថិតនៅ​ភូមិ​ចម្រើន​ផល សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ​ បាន​រៀបរាប់ថា ​ក្មួយៗ​ពេលនេះ​ដូច​ព្រាងទុក​អញ្ចឹង​ព្រោះ​អី​ខ្ញុំ​មិនដឹងថារ​ស់បាន​ដល់​ពេលណា​ទៀត​ទេ ​ដោយសារ​ពេលនេះ​មាន​អាយុ​៧២​ឆ្នាំ​និង​មាន​ជំងឺ​មួយថ្ងៃ​កាត់​មួយថ្ងៃ​កោរ​….​។​

លោកគ្រូ នូ​ស៊ិ​ប បានបញ្ជាក់​ទៀតថា ​ចំពោះ​អាជីព​សិល្បៈ​របស់គាត់​រាល់ថ្ងៃ​ស្ទើរតែ​បាត់បង់​ទាំងស្រុង​ហើយ ដោយ​ហេតុថា​វ័យ​កាន់តែ​ចាស់ មាន​ជំងឺ​ច្រើន​មុខ និង​ពេលខ្លះ​វង្វេងវង្វាន់​ភ្លេចមុខ​ភេ្លច​ក្រោយ ​ដូច្នេះ​គេ​មិនសូវ​ចាប់អារម្មណ៍​ហៅ​ឲ្យ​ឡើង​ច្រៀង​ដូច​កាលពី​គ្រា​នៅមាន​កម្លាំង​នោះឡើយ​។​

សូមបញ្ជាក់ថា ​លោកគ្រូ នូ​ស៊ិ​ប កាលពី​រសៀល​ថ្ងៃទី​០៧ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​ម្សិលមិញ ​ត្រូវបាន​​​ពិធីករ​ប្រុស​វី​ជេ ដា​ដា​នាំ​យក​ថវិកា​​ជាង​៣០០​ដុល្លារ​រួមមាន​ថវិកា​​របស់លោក​ផ្ទាល់ខ្លួន​និង​សប្បុរសជន​ទៅ​ឧបត្ថម្ភ​ជូន​ដល់​លោកគ្រូ​ដល់​កន្លែង​បន្ទប់​ផ្ទះជួល​ដើម្បី​សម្រាល​ជីវភាព​ប្រចាំថ្ងៃ​និង​បន្ត​ទិញ​ថ្នាំ​ព្យាបាល​ជំងឺ​ផងដែរ​។​ សូម​ប្រិយមិត្ត​ស្តាប់​ការរៀប​រាប់ទាំង​កម្សត់​របស់​លោកគ្រូ នូ​ស៊ិ​ប ដូចខាងក្រោម​នេះ​៕​

អត្ថបទទាក់ទង