កាន់តែ​គឃ្លើន! រតនៈ ពិសី ទម្លាយ​រូបថត​សិច​ស៊ី​បញ្ចេញ​សាច់​សុដន់​ ស្ទើរ​អាក្រាត

Spread the love

ភ្នំពេញ​ ៖ ជាថ្មី​ម្តងទៀត​តារា​សម្ដែង​ និង​ចម្រៀង​កញ្ញា រតនៈ ពិសី បាន​បញ្ចេញ​រូបថត​សិច​ស៊ី​ញាក់​សាច់​ជាច្រើន​សន្លឹក​ បង្ហាញ​ឲ្យ​ឃើញ​ពី​សាច់​សុដន់​ស្ទើរ​អាក្រាត​ក្រោម​ក្រសែភ្នែក​នៃ​ហ្វូង​មនុស្ស​ជាច្រើន​ ដែល​មើលឃើញ​ហើយ​គួរ​ឲ្យ​ព្រឺ​សម្បុរ​​គីង្គក់​ស្ទើរ​គ្រប់គ្នា។

រូបថត​ប្រមាណ​ជាច្រើន​សន្លឹក​នេះ ​ត្រូវ​បាន​តារាចម្រៀង​កញ្ញា រតនៈ ពិសី បង្ហោះ​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​នាង​កាលពី​ពេល​ថ្មីៗ​នេះ​ ហើយ​ក៏​ត្រូវ​បាន​អ្នក​និយម​លេង​បណ្តាញ​សង្គម​យក្ស​មួយ​នេះ​បន្ត​ចែករំលែក​ឲ្យ​គ្នា​រហូត​បង្ក​​ការ​ភ្ញាក់ផ្អើល​ និង​មាន​ការចាប់អារម្មណ៍​ជាថ្មី​រហូត​មានការ​បញ្ចេញមតិ​ថា​ តារា​ស្រី​នាង រតនៈ ពិសី ពិតជា​​មិន​ធម្មតា​ទេ ​កាន់​ហ៊ាន​ម្តង​ជា​ពីរ​ម្តង​ដោយ​មិន​ខ្លាច​ការរិះគន់​របស់​មហាជន​បន្តិច​ណា​សោះឡើយ។

​តាមរយៈ​នៃ​ការថតរូប​បញ្ចេញ​សាច់​ខ្ចី​ជាមួយ​ការបង្ហាញ​សាច់​សុដន់​ទ្រុ​ក​ទ្រលុន​នឹងត្រូវ​បាន​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ពី​សំណាក់​តារា​វ័​ក្មេង​សាច់​ខ្ចី​នាង រតនៈ ពិសី នេះ​មិនបាន​ប៉ុន្មាន​ផង​គឺ​បង្កើន​ការ​ចាប់ម្មណ៍​ខ្លាំង​ពី​សំណាក់​ទស្សនិកជន​អ្នក​និយម​ចូលចិត្ត​លេង​បណ្តាញ​សង្គម​មួយ​នេះ​រហូត​មានការ​Share និង​Comment ផ្អើល​ពេញ​ហ្វេ​ស​ប៊ុ​ក​។​

ព្រម​គ្នា​ជាមួយនឹង​ការ​បែកធ្លាយ​រូបថត​បញ្ចេញ​សាច់​ខ្ចី​ល្វែងលើ​ស្ទើរ​អាក្រាតកាយ​របស់​តារា កញ្ញា រតនៈ ពិសី នេះដែរ​ក៏មាន​អ្នកខ្លះ​ទៀត​បាន​សរសេរ​បញ្ចេញ​ទស្សនៈ​ផ្សេងៗ​គ្នា​មាន​ទាំង​ពាក្យសម្តី​សរសើរ និង ការរិះគន់ ទៅលើ​រូបថត​ដែល​នាង​ថត​លែងខ្លួន​ក្នុង​ឈុត​សម្លៀកបំពាក់ របៀប​ជាតិ​សាសន៍​អឺរ៉ុប​នោះ​ផងដែរ​។​

គួរ​រម្លឹកថា ​នេះ​មិនមែនជា​លើក​ទី​១​នោះទេ ​ដែល​តារាចម្រៀង​ស្រី​កញ្ញា រតនៈ ពិសី ​​ហ៊ាន​បោះទុន​សម្រស់​បង្ហាញ​សាច់​សខ្ចី​ក្នុង​ឈុត​សម្លៀកបំពាក់​សិច​ស៊ី ​ឬ​ឈុត​ប៊ី​គី​នី​លក្ខណៈ​ស្រើបស្រាល​ក្នុង​គោលបំណង​ទាញយក​ការចាប់អារម្មណ៍​ពី​សំណាក់​ទស្សនិកជន​ដោយ​មិន​ខ្លាច​ដំបង​ ព្រនង់​រិះគន់​ពី​សំណាក់​មហាជន​ម្តងណា​ឡើយ៕

Facebook Comments

អត្ថបទទាក់ទង