កាន់តែ​រំជួល​ចិត្តខ្លាំង​!​ ពាក្យប៉ុន្មានឃ្លារបស់សុខ ពិសី ធ្វើ​ឲ្យ​ស្រណោះ ខេមរៈ ស្រី​ពៅ មុន​ពេល​មរណភាព!

ភ្នំពេញ ​៖​ ជា​ការ​ពិត​ដំណឹង​នៃ​ការ​ស្លាប់​របស់​តារា​ចម្រៀង​ស្រី​កញ្ញា ខេមរៈ ស្រី​ពៅ ប្អូនស្រី​បង្កើត​របស់លោក ខេមរៈ​សិរីមន្ត​បានធ្វើ​ឲ្យ​កក្រើក​អស់​ពិភព​អ្នកសិល្បៈ​និង​មហាជន​ជាច្រើន​តាមរយៈ​ការបង្ហាញ​ការ​សោកស្តាយ ស្រណោះ​អាល័យ និង​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ជាមួយ​ក្រុមគ្រួសារ​តារាចម្រៀង​កញ្ញា ខេមរៈ ស្រី​ពៅ។

ទន្ទឹមគ្នា​នៃ​មរណភាព​ដ៏​គួរ​ឲ្យ​សោកស្តាយ​ និង​ក្រៀមក្រំ​បំផុត​នេះ ​គឺ​មិន​ត្រឹមតែ​មជ្ឈដ្ឋាន​មហាជន​ក្រៅ​នោះ​ទេ ​ភ្លាមៗ​នេះ​ក៏បាន​ធ្វើ​ឲ្យ​អ្នកសិល្បៈ​រួម​អាជីព​ប្រុស​-​ស្រី​ស្ទើរ​មួយ​ប្រទេស​នាំគ្នា​ក្តុកក្តួល​ស្រណោះ​ស្តាយ​កញ្ញា ខេមរៈ ស្រី​ពៅ ជាទីបំផុត​។ ​ម្យ៉ាងទៀត​រហូត​មក​ទល់​ពេលនេះ​នៅតែមាន​អ្នកគាំទ្រ​មួយចំនួនធំ​រម្លឹក​ពី​ការ​ចង់ចាំ​ចំពោះ​ស្នាដៃ​នៃ​បទ​ចម្រៀង​និង​កេរ្តិ៍ឈ្មោះ​របស់​កញ្ញា ខេមរៈ ស្រី​ពៅ។

មិន​ខុសគ្នា​ពី​មហាជន​ឬ​អ្នកគាំទ្រ​នោះទេ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​គេ​ក៏​សង្កេតឃើញ​មាន​អ្នកសិល្បៈ​ជាច្រើន​តែង​លើកឡើង​រំលឹក​ដល់​តារា​ស្រី​កញ្ញា ខេមរៈ ស្រី​ពៅ ជា​បន្តបន្ទាប់​រាល់​ទង្វើ​​​ល្អៗ​របស់​នាង​កាលពី​អំឡុង​ពេល​នៅមាន​ជីវិត​។ ​ដោយឡែក​អ្វីដែល​កាន់តែ​ធ្វើ​ឲ្យ​ទស្សនិកជន​ចាប់អារម្មណ៍​ទៀត​គឺ​តារា​ស្រី​រូប​ដំបូង​ជាមួយគ្នា​កញ្ញា សុខ ពិសី ក៏បាន​បង្ហាញ​ពី​អារម្មណ៍​រន្ធត់​ខ្លាំង​លើ​ការ​ស្លាប់​របស់ ស្រី​ពៅ ផងដែរ​។​

តាមរយៈ​សារ​របស់​កញ្ញា សុខ ពិសី បាន​រំលេច​ប៉ុន្មាន​ប្រយោគ​ដោយ​រៀបរាប់​ថា ​ស្រក់​ទឹកភ្នែក​ទាំង​មិនដឹង​ខ្លួន​ពេល​ស្ដាប់​គាត់​រៀបរាប់​ទាំង​ទឹកភ្នែក​មុនពេល ពៅ ឃ្លាត ទៅ​ឆ្ងាយ​។​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ផង​ម៉ាក់​អ៊ំ​សម្រាប់​ការបាត់បង់​ប្អូន ពៅ ដែលជា​ក្មេង​ឆ្លាត​និង​គួរ​អោយ​ស្រលាញ់​។​

សូមបញ្ជាក់ ថា​ តារាចម្រៀង​ស្រី​កញ្ញា ខេមរៈ ស្រី​ពៅ បានទទួល​មរណភាព​កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៩​ស្ថិតនៅ​មន្ទីរពេទ្យ​ប្រទេស​ឥណ្ឌា​ដោយសារ​ជំងឺ​សួត​និង​ក្រលៀន​ធ្ងន់ធ្ងរ​។​ ដំណឹង​នៃ​ការ​ស្លាប់​របស់​កញ្ញា ខេមរៈ ស្រី​ពៅ ភា្ល​មៗ​នោះ បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ជាច្រើន​បានបង្ហាញ​ក្តី​រន្ធត់ចិត្ត​និង​បង្ហាញ​ការ​សោកសៅ​ស្រណោះ​ស្តាយ​នូវ​ការបាត់បង់​អ្នកសិល្បៈ​ស្រី​មាន​សមត្ថភាព​រូបនេះ​៕​

អត្ថបទទាក់ទង