កាន់តែ​អស្ចារ្យ​ណាស់! នៅ​ជប៉ុន​មិន​ត្រឹមតែ​រីកចម្រើន​លើ​គ្រប់​វិស័យ​នោះទេ​ សូម្បីតែ​បុគ្គលិក​លក់​ប្រើ​សុទ្ធតែ​មនុស្ស​យន្ត​

Spread the love

​ពិតជា​រឿង​ដ៏​គួរ​ឲ្យ​អស្ចារ្យ​ខ្លាំងណាស់​ចំពោះ​ការ​រី​ចម្រើន​របស់​ប្រទេស​ជប៉ុន ​ដែល​បានបង្ហាញ​ការប្រើប្រាស់​នូវ​ប​ច​ច្ចេក​វិទ្យា​មនុស្ស​យន្ត​សម្រាប់​ការលក់​នៅតាម​ហាង​ទំនិញ​មួយចំនួន​។​ ជាក់ស្តែង​នៅលើ​បណ្តាញ​សង្គម​កាលពី​ថ្មីៗ​នេះ​មានការ​បង្ហោះ​ផ្សព្វផ្សាយ និង ទម្លាយ​ជា​សាធារណៈ​ចំពោះ​បុគ្គលិក​មនុស្ស​យន្ត​នៅតាម​កន្លែង​ទំនិញ​នានា​។​

​ជាមួយគ្នានេះ​ក៏មាន​ការទម្លាយ​ឲ្យ​ឃើញ​ពី​ការប្រើប្រាស់​បច្ចេកវិទ្យា ​ដោយ​ការបញ្ជា​មនុស្ស​យន្ត​នៅក្នុង​ហាង​លក់​ការ៉េ​មនា​ទឹកដី​ប្រទេស​ជប៉ុន​ បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​និយម​ប្រើប្រាស់​បណ្តាញ​សង្គម​មួយ​នេះ​ផងដែរ​។​ រូបភាព​និង​ខ្សែ​វីដេអូ​នោះបាន​បង្ហាញ​យ៉ាងច្បាស់​អំពី​ការប្រើ​មនុស្ស​យន្ត​ជំនួស​មនុស្ស​ផងដែរ​។​

​តាម​ការកត់សម្គាល់​ប្រទេស​ជប៉ុន​មិន​ត្រឹមតែ​ប្រទេស​ដែលមាន​ការរីកចម្រើន​និង​ជឿនលឿន​លើ​វិស័យ​បច្ចេកវិទ្យា​នោះទេ​ គឺ​ត្រូវបាន​គេ​ដឹងថា​នេះ​ក៏​ជា​ប្រទេស​ដែលមាន​ការអភិវឌ្ឍន៍​ខ្លាំង​លើ​គ្រប់ផ្នែក​ទាំងអស់​។​ ប្រទេស​ជប៉ុន​ក៏ត្រូវ​បាន​គេ​យល់ថា​ ក៏​ជា​ប្រទេស​ដែលមាន​អំណាច​សេដ្ឋកិច្ច​ទៀតផង​៕

Facebook Comments

អត្ថបទទាក់ទង