ការយល់ខុសពីវិធីសង្រ្គោះបឋមតាមផ្ទះមួយចំនួនដែលអ្នកធ្លាប់គិតថាអាចជួយអ្នកបាន ប៉ុន្តែធាតុពិត…

Spread the love

វិធីសាស្រ្តព្យាបាលបឋមនៅតាមផ្ទះមួយចំនួនត្រូវបានពេញនិយមខ្លាំងនៅក្នុងប្រមាណឆ្នាំចុងក្រោយនេះ។មនុស្សគ្រប់គ្នាចូលចិត្តគំនិតនៃការស្វែងរកវិធីដើម្បីជៀសវាងកាត់បន្ថយការប្រើប្រាស់ថ្នាំតាមដែលអាចធ្វើទៅបាន។ ប៉ុន្តែយើងគួរតែស្វែងយល់ឲ្យច្បាស់ថាវិធីសង្គ្រោះទាំងនោះពិតជានាំមកវិញដោយមានប្រសិទ្ធភាពឫយ៉ាងណា។

ព្រោះក្នុងចំណោមវិធីសាស្ដ្រសង្គ្រោះទាំងនោះមានវិធីខ្លះពិតជាមានប្រសិទ្ធភាពមែន តែខ្លះទៀតបាននាំយកគ្រោះថ្នាក់បន្ថែមទៅវិញ។ ហើយរឿងដែលអ្នកមិនគួរបន្តគឺមានដូចខាងក្រោម៖

១.​ បញ្ឈប់ការលាបប្រេងខ្លាញ់ឫបឺរ នៅពេលដែលអ្នកទទួលរងការរលាក៖ បើអ្នករលាកសូមអ្នកប្រើប្រាស់ទឹកត្រជាក់ដើម្បីឲ្យកម្ដៅនៃការរលាកថយចុះ ដោយឡែកសម្រាប់ការប្រើប្រាស់ប្រេងខ្លាញ់ឫបឺរគឺធ្វើឲ្យកម្ដៅកាន់តែកើនឡើង។

២. ថ្នាំដុសធ្មេញ៖ មួយរយះចុងក្រោយគឺមានការលើកឡើងថាថ្នាំដុសធ្មេញអាចព្យាបាលមុខមុនបានប៉ុន្តែផ្ទុយទៅវិញគ្រឿងផ្សំដទៃទៀតនៃថ្នាំដុសធ្មេញកឺអាចធ្វើឱ្យស្បែករបស់អ្នករលាកធ្ងន់ធ្ងរ​ជាងមុនទៅទៀត។ព្រោះគ្រឿងផ្សំថ្នាំដុសធ្មេញជាទូទៅគឺមានជាតិអាល់កុលក្រូចម៉ុនថុលនិងអ៊ីដ្រូសែន peroxide ។

៣. ការប្រើកន្រ្តៃកាត់ស្បែក៖ មនុស្សមួយចំនួនប្រើកន្ត្រៃកាំបិតឬឧបករណ៍មុតស្រួចដទៃទៀតដើម្បីកាត់ស្បែកនៅលើមុខរបួសនិងស្បែកដែលមានស្នាមដាច់។ អ្នកមិនគួរធ្វើដូច្នេះទេព្រោះនេះជាមធ្យោបាយងាយស្រួលបំផុតក្នុងការឆ្លងមេរោគ។

៤.​ស្រាវីស្គី៖ ស្រាវីស្គីមិនអាចព្យាបាលនូវពេលដែលកំពុងតែឈឺធ្មេញបាននោះទេ វាអាចនិងធ្វើអោយអ្នកមានបញ្ហាទៅវិញដោយសារតែកម្ដៅនៅក្នុងជាតិអាល់កុលនោះ។

៥. បញ្ហាត្រចៀក៖ អ្នកមិនគួរយកវត្ថុមុចស្រួច សំឡី ឫទានដើម្បីសម្អាតត្រចៀកនោះទេ។ មនុស្សមួយចំនួនក៏ទទួលរងបញ្ហាឈឺត្រចៀកដោយសារតែការអនុវត្តន៏មិនបានត្រឹមត្រូវនោះផងដែរ។

Facebook Comments

អត្ថបទទាក់ទង