ការ​ធ្វើ​យុវកម្ម​ទ្វារមាស នាំមក​នូវ​ហានិភ័យ​ធ្ងន់ធ្ងរ​ចំពោះ​ស្ត្រី

Spread the love

សុភាព​ស្ត្រី​ទាំងឡាយ កំពុង​ត្រូវបាន​ព្រមាន​ប្រឆាំងនឹង​ការប្រើ​វិធី​ដើម្បី​ធ្វើ​យុវ​កម្ម ធ្វើ​ឲ្យ​ទ្វារមាស (​រន្ធ​យោនី​)​មាន​ទ្រង់ទ្រាយ​ជាថ្មី​ព្រមទាំង​តឹង​ណែន​ឡើងវិញ។

ក្រុម​អ្នកជំនាញ​ឯកទេស​និយាយថា ការព្យាបាល​ធ្វើឡើង​ដោយ​គ្លីនិក​ឯកជន​មួយចំនួន​បង្ក​នូវ​ហានិភ័យ​ធ្ងន់ធ្ងរ​នាំ​ឲ្យ​កើត​អាការៈ​រ​លាក​, មាន​ស្លាកស្នាម​ព្រមទាំង​រង​ការឈឺចាប់​ជារឿយៗ។

ពេល​អនុវត្ត​ទម្រង់​កែ​លំអង​សោភណភាព​យោនី ទ្វារមាស​ទាំងនេះ ប្រដាប់​ស្ទង់ (a probe) មួយ​ត្រូវបាន​ញាត់​ចូលទៅក្នុង​ទ្វារមាស​(​រន្ធ​យោនី​)​ដើម្បី​កម្តៅ​ជាលិកា​នៃ​ទ្វារមាស។

ថ្វីបើ​ការប្រព្រឹត្ត​ទៅដោយ​មិនមាន​ការវះកាត់​ហើយ​អាច​ត្រូវបានធ្វើ​រយៈពេល​១​ម៉ោង​នៃ​ពេល​អាហារ​ថ្ងៃត្រង់​ក្តី​ ក៏​វា​មិនមាន​សុវត្ថិភាព​នោះទេ។

និយ័ត​ករ​អាមេរិក គឺ​ស្ថាប័ន FDA និយាយថា ខ្លួន​នឹងធ្វើ​សកម្មភាព​ប្រសិនបើ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ទីផ្សារ​បែប​បោក​បំភាន់​ដែល​នាំមក​នូវ​គ្រោះថ្នាក់ ដោយ​មិន​ទទួលបាន​អត្ថប្រយោជន៍​នៅតែ​បន្តធ្វើ​នោះ។

មានការ​ផ្សព្វផ្សាយ​ពី​ការឃោសនា​មួយចំនួន​ដែល​កំពុង​អះអាងថា​ វិធី​បែបនេះ​អាច​ព្យាបាល​ស្ថានភាព​ព្រមទាំង​សហ​និមិត្តហេតុ ដែល​ពាក់ព័ន្ធ​នឹង​អាកា​រៈ​ស្ត្រី​ពេល​ឈានចូល​ដល់​វ័យ​លែងមាន​វដ្ត​រដូវ ករណី​ប៉ះពាល់​ដល់​ដំណើរការ​នៃ​ការ​រួមភេទ​សម្ព័ន្ធ។

បើ​និយាយ​ពី​អាកា​រៈ​ស្ងួត​ទ្វារមាស​នោះ​វិញ វា​ជា​រឿង​ទូទៅ​ទៅហើយ ប៉ុន្តែ​បញ្ហា​អាច​ព្យាបាល​បាន​ពេលដែល​ស្ត្រី​តែង​ជួបប្រទះ​នឹង​បទពិសោធន៍​បែបយ៉ាង​នេះ​នៅពេល​ខ្លះ​ក្នុង​ជីវិត​រស់នៅ​របស់ខ្លួន។

ករណី​ស្ងួត​ក្នុង​រន្ធ​យោនី (​ទ្វារមាស​)​វា​អាច​បណ្តាលមកពី​បញ្ហា​មួយចំនួន​ក្នុងនោះ​មាន​អាការៈ​អស់​វដ្តរដូវ​ទៅតាម​វ័យ ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ ពេល​ប្រសូត​បុត្រ​មិន​ទទួល​បានការ​ដាស់ អារម្មណ៍ មុនពេល​រួមភេទ​សម្ព័ន្ធ​ព្រមទាំង​ការប្រើ​ថ្នាំ​ពន្យារកំណើត​មួយចំនួន៕

Facebook Comments

អត្ថបទទាក់ទង