ការ​បរិយាយ​អំពី​អត្តឃាត​រាយការណ៍​ដោយ​បណ្ដាញ​ផ្សព្វផ្សាយ​ អាច​នាំ​ឲ្យ​មនុស្ស​ផ្សេងទៀត​យក​តម្រាប់​តាម

Spread the love

តើ​របាយការណ៍​ពី​បណ្តាញ​ផ្សព្វផ្សាយ​អំពី​ការធ្វើអត្តឃាត អាច​ជះឥទ្ធិពល​ដល់​មនុស្ស​ដ​ទៃ​ដែល​សម្រេចចិត្ត​ធ្វើអត្តឃាត​ក្នុងពេល​ក្រោយមក ទៅតាម​លំនាំ​ការស្លាប់​របស់​អ្នក​មុន​ដោយ​របៀប​យ៉ាងដូចម្តេច។ ការសិក្សា​ស្រាវជ្រាវ​មួយ​បានលើកឡើង​ដូច្នេះ។

ក្រុម​អ្នកសិក្សា​ស្រាវជ្រាវ​អន្តរជាតិ​មួយ​បាន​វិភាគ​របាយការណ៍​របស់​កាសែត និង​ការ​ធ្វើអត្តឃាត​អស់​រយៈពេល​ពេញ​៤​ឆ្នាំ​មួយ​ដើម្បី​កំណត់​ថា ​តើ​រឿង​ប្រព្រឹត្ត​សកម្មភាព​អត្តឃាត​នោះ ​វា​កើត​ឡើង​ច្រើនជាង​មុន​ឬ​ធ្លាក់​ថយចុះ។

ជា​រឿង​សំខាន់​ដែល​ធ្វើ​ឲ្យ​ប្រាកដ​បាន​ថា ប្រវត្តិ​នៃ​ការសម្លាប់​ខ្លួន​ដោយ​ខ្លួនឯង វា​អាច​ធ្លាក់​ថយចុះ​ឬ​កើនឡើង ពេលដែល​មនុស្ស​ផ្សេងទៀត​នឹង​ព្យាយាម​សម្លាប់ខ្លួន​នោះ។ នេះ​ជាការ​លើកឡើង​ពី​វេជ្ជបណ្ឌិត Ayal Schaffer សាស្ត្រាចារ្យ​នៅ​ផ្នែក​រោគ​ចិត្ត​នៃ​សាកលវិទ្យាល័យ The University of Toronto។

លោក​បាន​មានប្រសាសន៍ថា មាន​១​ឬ​២​ភាគរយ​នៃ​ភាពមិន​ស្របគ្នា នៅក្នុង​អត្រា​ធ្វើអត្តឃាត​អាស្រ័យ​ដោយសារតែ​សេចក្តីរាយការណ៍​ពី​បណ្តាញ​ផ្សព្វផ្សាយ។ លោក​បាន​បកស្រាយ​ពន្យល់ថា ការ​គណនា​ឆាប់រហ័ស​មួយ​នៅក្នុង​ពិភពលោក ដែលមាន​មនុស្ស​ដល់​ទៅ​ប្រមាណ​៨០០.០០០​នាក់ ដែល​ស្លាប់​ជា​រៀងរាល់​ឆ្នាំ​ដោយ​ការ​ធ្វើអត្តឃាត​ ហើយ​ចំនួន​នេះ​ស្ថិតនៅក្រោម​ការ​ប៉ាន់​ស្មាន​នៅឡើយ​ទេ។ ប៉ុន្តែ​បើទោះជា​មានការ​ផ្លាស់ប្តូរ​ប្រែប្រួល​១​ទៅ​២​ភាគរយ​ក្តី​ ក៏មាន​ការបូកបញ្ចូល​ជាមួយនឹង​ការធ្លាក់ចុះ​តួលេខ​ធ្វើអត្តឃាត​៨.០០០​ករណី​ពី​តួលេខ​ស្លាប់​១៦.០០០​ករណី​នោះ​ផងដែរ៕

Facebook Comments

អត្ថបទទាក់ទង