កុហក​ប្រពន្ធ​ថា ជូន​ម៉ែ​ទៅ​កោះកុង ​តាមពិត ​លួច​ទៅ​ការ​ស្រី​ថ្មី​នៅ​កំពង់ចាម​សោះ

Spread the love

កំពង់ចាម ​៖​ បុរស​កូន​៣​ម្នាក់ កុហក​ប្រពន្ធ​ដែល​ពិការ​ជើង​ថា ជូន​ម៉ែ​ទៅ​កោះកុង តែ​ធាតុ​ពិត​លួច​ទៅ​រៀបការ​ជាមួយ​ស្រី​ថ្មី​​នៅ​ខេត្ត​កំពង់ចាម​សោះ លុះ​គ្រួសារ​ប្រពន្ធ​តាម​ទាន់​ថត​បង្ហោះ​ល្បី​ពេញ​ហ្វេ​ស​ប៊ុ​ក។

ពិធី​មង្គលការ​នេះ ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១៨ នា​ខេត្ត​កោះកុង ដោយមាន​កំលោះ​កូន​៣​ឈ្មោះ​ប៊ិន យ៉ា​ត និង​កូនក្រមុំ​ឈ្មោះ​សុខ ភា​រី ហើយក៏​ត្រូវ​គ្រួសារ​ប្រពន្ធដើម​តាម​ទាន់​ថត​បង្ហោះ​នៅ​ថ្ងៃ​ដដែល​នេះ​ផង​ដែរ ធ្វើ​ឲ្យ​ពិធី​មង្គលការ​ត្រូវ​បាន​អាក់ខាន។

យោង​តាម​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​Oun Linlin​ ដែល​អះអាងថា ​ជា​ប្អូន​បង្កើត​ប្រពន្ធដើម បាន​សរសេរ​រៀបរាប់​ទាំង​ឈឺចាប់​ថា «​បងប្អូន​ជួយ​មើល​មី​ស្រី​យកប្តី​គេ​ទាំង​ដឹងថា គេ​មាន​ប្រពន្ធ ហើយ​វា​នៅតែ​ហ៊ាន​យកប្តី​គេ​ទៅ​រៀបការ​បំពេញ​មុខមាត់​វា​ទៀត​…​ហើយ​ប្តី​នឹង​កុហកថា ទៅ​កោះកុង​ជូន​ម៉ែ​ទៅ តាមពិតទៅ​លួច​ការ​ស្រី​ថ្មី​សោះ លួច​ទៅ​ការ​ស្រី​ថ្មី​ខ្លាំង​ត្រង់​មី​នឹង​ដឹង​ហើយ នៅតែ​រឹង លើក​មុន​ទៅដល់​ផ្ទះ​វា​ម្ដង​ហើយ​នៅ​ហ៊ាន​ទៀត​មីនេះ​។ បងស្រី​ខ្ញុំ​ពិការ​រាល់ថ្ងៃ​ដោយសារ​នរណា មិន​ដោយ​មនុស្ស​ប្រុស​ដែល មិនចេះ​គិត​នឹង​ទេ​អី ម៉ែក្មេក​នឹង​ក៏​ចឹ​ង​ដែរ​ផ្សំគំនិត​ជាមួយ​កូនប្រុស​អោយ​ទៅ​យកប្រពន្ធ​ថ្មី​ទៀត​… ហើយ​មី​ស្រី​ថោកទាប​យកប្តី​គេ ហើយនឹង​ប្រុស​ថ្លៃថ្នូរ​លួច​ទៅ​ការ​ប្រពន្ធ​ទាំង​ប្រពន្ធ​ឈឺ ហើយ​មានកូន​បីនាក់​នៅ​ច្រងោៗ​ហ៊ាន​លួច​ទៅ​ការ​ប្រពន្ធ​ទាំង​មិនទាន់​លែង​គ្នា ជួយ​share​ផង​បងប្អូន​អោយ​វា​ល្បី​ផង»។

ប្រភព​ដដែល​បន្តថា «​សាហាវ​ណាស់​ខ្ញុំ​សូម​សរសើរ​អ្នក​ហ៊ាន​ធ្វើបែបនេះ​ទាំង​ប្រពន្ធ​នៅ​មិនទាន់​លែង​គ្នា​ផង​។ តើ​អ្នក​អត់​ចេះ​គិត​អី​តិច​ម៉​ង​ឬអី​? គ្រួសារ​ខ្ញុំ​មិនដែល​ធ្វើ​អាក្រក់​ដល់​អ្នក​ទេ​?​មានតែ​ជួយ​រក​ការងារ​ល្អ​អោយ​អ្នកធ្វើ ហើយ​មានមុខ​មាន​ម៉ាត់​…..​ដូច​សព្វថ្ងៃនេះ»។

បើតាម​ការ​បញ្ជាក់​ពី​ប្រភព​ដដែល​ថា «រឿង​មាន​ស្រី​នឹង​យូរហើយ បើ​មី​ស្រី​នឹង គ្រួសារ​ខ្ញុំ​ទៅប្រាប់​វា​ម្តង​ហើយ​ថា អោយ​ឈប់​ទាក់ទង​ប្តី​បងស្រី​ខ្ញុំ​ទៀត គាត់​មាន​ប្រពន្ធ​កូន​៣​ហើយ តែ​វា​នៅតែ​ទាក់ទង​ហើយ​ហ៊ាន​ទៅ​លួច​ការ​ជាមួយគ្នា​នៅ​កំពង់ចាម ស្រុក​មី​ស្រី​យកប្តី​គេ​នឹង​ទៀត»។

ប្រភព​ដដែល​បញ្ជាក់​បន្ថែម​ថា បងស្រី​ខ្លួន​មានកូន​៣​នាក់ ហើយ​កូន​ទី​៣ មាន​អាយុ​ទើប​១​ឆ្នាំ​ជាង​ប៉ុណ្ណោះ​។ ការដែល​បងខ្លួន​ខ្លួន​ឈឺ ក៏​ដោយសារ​កើតកូន​ទី​៣ ពេទ្យ​យក​ឈាម​អត់​អស់ បានជា​គាត់​ឈឺ​ដើរ​​​អត់​រួច​១​ឆ្នាំ​ជាង​ហើយ។

ឆ្លើយ​នឹង​ចម្ងល់​របស់​មហាជន​ថា​តើ​អាជ្ញាធរ​ដែនដី​ចេញ​ច្បាប់​ឲ្យ​ឬ​អត់​នោះ ប្រភព​ដដែល​​​បញ្ជាក់​ថា គេ​មិន​ចេញ​ឲ្យ​ទេ តែ​វា​នៅតែ​ហ៊ា​លួច​ការ។ គេ​មិន​ចេញ​ច្បាប់​អោយ តែ​វា​ការ ក៏​គេ​មិន​ទទួលខុសត្រូវ​ដែរ បើ​គេ​មក​រក​រឿង។

ជាមួយគ្នា​នោះ ក៏​មាន​ការ​ជំរុញ​ឲ្យ​ធ្វើការ​ប្ដឹង​ផង​ដែរ​លើ​ករណី​នេះ ហើយ​ត្រូវ​បាន​ប្រភព​ដដែល​បញ្ជាក់​ថា កំពុងតែ​ប្ដឹង​ហើយ៕

Facebook Comments

អត្ថបទទាក់ទង