កុំ​ចេះ​តែ​ហ៊ាន​ និង​ឆាប់​ជឿ​ពេក! នាំ​ម្តាយ​ទៅ​ឲ្យ​គ្រូ​ល្បី​រឿង​ពូកែ​ខាង​ចាប់​ខ្មោច​ព្យាបាល ​ដូច​យក​ទៅ​ឲ្យ​ស្លាប់

Spread the love

ស្ទឹងត្រែង​ ៖ ​នេះ​ជា​រឿង​ ដែល​គួរ​ឲ្យ​សោកស្ដាយ ​និង​អាច​ចាត់ទុកជា​មេរៀន​សម្រាប់​មហាជន​ឯទៀត​ ខណៈ​ដែល​ស្ត្រី​មាន​ជំងឺ​ប្រចាំ​កាយ​ម្នាក់ ​ត្រូវ​បាន​គ្រូ​ដែល​ល្បី​ខាង​បារមី​ចូល​សណ្ឋិត ​និង​ចាប់​ខ្មោច ​វាយ​បណ្ដាល​ឲ្យ​ស្លាប់​ បន្ទាប់​កូន​របស់​ជន​​រងគ្រោះ​នាំ​យក​ម្តាយ​ទៅ​ព្យាបាល​ដល់​ផ្ទះ​របស់​គ្រូ​ស្រី​រូបនោះ។

ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៥​ល្ងាច​ថ្ងៃទី​២១ ​ខែសីហា ឆ្នាំ​២០១៨ ​​​​​នៅចំណុច​ភូមិ​ឆ្វាំង ឃុំ​សំអាង​ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ ខេត្តស្ទឹងត្រែង។ ជនរងគ្រោះ​មានឈ្មោះ ឡុង សែម ភេទ​ស្រី​ អាយុ​៦៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រម ឃុំ​ទឹក​ជ្រៅ ស្រុក​តំបែរ ​ខេត្ត​ត្បូងឃ្មុំ។

បើ​តាម​​​សម្រង់​សម្តី​ពី​កូនស្រី​របស់​ជនរងគ្រោះ​ បាន​និយាយ​ថា នៅ​ថ្ងៃ​កើតហេតុ​នោះ​ នាង​​​បាន​នាំ​ម្តាយ​របស់​ខ្លួន​ពី​ស្រុកកំណើត​ដើម្បី​មក​ធ្វើការ​ព្យាបាល​ជំងឺ​នៅផ្ទះ​គ្រូ​ ដែលមាន​ឈ្មោះថា​ឈន់ ភេទ​ស្រី​(​ជា​គ្រូ​ចូល​រូប​ល្បី​ខាង​ចាប់​និង​ដេញ​ខ្មោច​)​ និង​មាន​ប្តី​ឈ្មោះ ស៊ុ ស្រុង ដើម្បី​មើល​ម្តាយ​របស់​នាង។ ប៉ុន្តែ​ជា​អកុសល​ម្តាយ​របស់​នាង​ត្រូវបាន​គ្រូ​ដេញ​ខ្មោច​វាយ​រហូតដល់​ស្លាប់​តែម្តង។

ប្រភព​បាន​បន្តថា ​កន្លង​មក​ម្តាយ​នាង​គឺមាន​ជំងឺ​ក្តៅ​រោលរាល​ និង​ឈឺ​សន្លាក់ជើង​ហើយដោយ​មានការ​ល្បី​តៗ​គ្នា​ថា ​នៅ​ទីតាំង​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ ​មាន​គ្រូ​ពូកែ​(​បារមី​ចូល​សណ្ឋិត​)​នោះ ​ក៏​សម្រេច​នាំ​ម្តា​យ​មក។ បន្ទាប់ពី​បាន​ជួប​គ្រូ​នោះ​ហើយ​ភ្លាមៗ​នោះ ​ក៏​ស្រាប់តែ​គ្រូ​ស្រី​បាន​ទាញ​មោង​ឫស្សី ប្រវែង​ប្រហែល​១​ម៉ែត្រ​មក​វាយ​លើ​ជនរងគ្រោះ​ដោយ​គ្រូ​សួរ​ថា​ ឯង​ជា​អ្នកណា​ឆ្លើយ​ប្រាប់​អញ​មក បើ​មិន​ឆ្លើយ​ប្រាប់​អញ​ទេ និង​មិន​ព្រម​ចេញពី​អ្នកជំងឺ​ទេ​ អញ​នឹង​វាយ​ឯង​រហូតដល់​ស្លាប់។

ប្រភព​បាន​បញ្ជាក់​ទៀត​ថា ​ពេលនោះ​ម្ដាយ​របស់​នាង​បាន​ស្រែក​ថា ​អញ​ឈឺ​ណាស់​ឈឺ​ណាស់​អញ​មិនដឹង​ទេ។ ដោយ​ជនរងគ្រោះ​ឆ្លើយថា ​អញ​មិនដឹង​ទេ​នោះ​គ្រូ​ចូល​ខ្មោច​បាន​បន្ត​វាយ​ខ្លាំង​ទៅៗ​ថែមទាំង​ឲ្យ​ប្តី​ឈ្មោះ​ស៊ុំ ស្រុង ជួយ​ចាប់​ និង​អូស​ជនរងគ្រោះ​មក​ក្បែរ​មាត់​បង្អួច​ជាន់​.​ក ឲ្យ​ប្រពន្ធ​វាយ​បន្ត​រហូតដល់​បាត់​ម៉ាត់​បាត់​ក។ ដោយ​ឃើញ​សភាព​ជនរងគ្រោះ​បែបនេះ​គ្រូ​និង​ប្តី​បាន​ចុះ​មក​ដី​គេចខ្លួន​បាន​ស្រមោល។

ក្រោយ​​​កើតហេតុ​ ​ភ្លាមៗ​នោះ​ក៏​មាន​ការ​រាយការណ៍​ដល់​សមត្ថកិច្ច ដើម្បី​ចុះ​មក​ធ្វើ​កោសល្យវិច័យ ជា​លទ្ធផល​បាន​ពិនិត្យ​ទៅលើ​ជនរងគ្រោះ​ឃើញថា​ ​​បាន​ស្លាប់​ដោយសារ​មាន​ជំងឺ​ និង​ការ​វាយ​ជាន់ក​បន្ថែម​ ទើប​ជនរងគ្រោះ​ដាច់ខ្យល់​ស្លាប់៕

Facebook Comments

អត្ថបទទាក់ទង