កុំ​អស់សង្ឃឹម​អ្នកមាន​ជំងឺ​ឈឺក្រពះ​អនុវត្តន៍​ទាំងអស់គ្នា​ អាចជា​សះស្បើយ​ពិតៗ​១០០​ភាគរយ

Spread the love

ភ្នំពេញ ​៖​ ពិតជា​រឿង​ដ៏​ល្អ​ខ្លាំង​និង​គួរ​បន្ត​ចែករំលែក​ដល់​មហាជន​ក៏ដូចជា​បងប្អូន​ដែល​កំពុង​ប្រឈម​បញ្ហា​ជំងឺ​ក្រពះ​ឲ្យ​បានដឹង​គ្រប់ៗ​គ្នា ​ខណៈ​ពេលនេះ​មានការ​បង្ហោះ​ចែករំលែក​នូវ​ការរកឃើញ​ថ្នាំ​ម្យ៉ាង ដែ​ល​អាច​ព្យាបាល​ជំងឺ​ក្រពះ​យ៉ាង​មាន​ប្រសិទ្ធភាព។

បើ​ផ្អែក​តាម​ការ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​បញ្ជាក់ថា ខ្មែរ​ជួយ​ខ្មែរ កុំ​អស់សង្ឃឹម​អ្នក​ឈឺក្រពះ​អនុវត្តន៍​ទាំងអស់គ្នា​…​ជា​ពិតៗ​១០០​ភាគរយ​ខ្ញុំ​ឈឺក្រពះ​ជាង​១០​ឆ្នាំ​ហើយ ដល់​ថ្នាក់​យ៉ាប់​មែនទែន សូម្បីតែ​ហូប​នំ​បញ្ចុក​ក៏​ចុក ហូបបាយ​កក​ក៏​ឈឺ​រាគ ហូប​ហឹរ​ក៏​ចុក​រាគ វេទនា​ណាស់​ព្រឹក​ឡើង​ក្អួតចង្អោរ​រាល់​ព្រឹក តែ​ក្នុង​ពេល​បី​ថ្ងៃនេះ​ឃើញ​ថា​បាន​ប្រសើរ​៨០​ភាគរយ​ហើយ។

ប្រភព​ដដែល​នេះ​បាន​បន្តទៀតថា​ គេ​អោយ​ហូប​អោយបាន​មួយ​សប្ដាហ៍​គឺជា​១០០​ភាគរយ​ទឹក​ដើម​ចេក ពូកែ​គ្រាន់បើ​មែន។ បញ្ជាក់​ខ្ញុំ​ហូប​ថ្នាំពេទ្យ មិនជា​សោះ​ជា​ហើយ​ឈឺ​វិញៗ ពេលនេះ​ចង់​ប្រាប់​អោយ​បងប្អូន​ដែល​ឈឺ​ដូច​ខ្ញុំ​បានជា​ដែរ សូម​ពិសា​រ ទឹក​ដើម​ចេក ១​ថ្ងៃ ២​ដង (​ព្រឹក​និង ល្ងាច​)១​ដង​១​ស្លាបព្រា ហូប​មុន​បាយ កន្លះ​ម៉ោង ទាំង​ពេលព្រឹក​និង​ពេល​ល្ងាច (​ធ្វើ​ភ្លា​ម​ហូប​ភ្លាម​) របៀប​ធ្វើ​មើល​តាម​រូបភាព​ខាងក្រោម។

ប្រភព​ខាងលើនេះ​បានបញ្ជាក់​ទៀតថា ដើម​ចេក​ដែល​អាច​ធ្វើបាន គឺ​ចេកទឹក ចេកណាំវ៉ា ចេក​ដែល​គេ​យកមក​ធ្វើ​នំ ដឹង​ហើយ​សូមជួយ​ប្រាប់​គ្នា​ផង​។​ជាមួយគ្នា​នៃ​ការ​បង្ហោះ​នេះដែរ​គេ​សង្កេតឃើញថា​កំពុង​មានការ​បង្ហោះ​ចែករំលែក​បន្ត​ពីមួយ​ទៅមួយ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ខណៈ​មាន​ខ្លះ​បានលើកឡើង​ថា​តើ​ជាការ​ពិត​ឬ​យ៉ាងណា?៕

Facebook Comments

អត្ថបទទាក់ទង