កូន​ដំបូង​ធ្វើ​ឲ្យ ឆាយ វីរៈ​យុទ្ធ រំភើប​ស្ទើរ​ហោះ

Spread the love

ភ្នំពេញ​ ៖​ តារាចម្រៀង​ផលិតកម្ម​សាន់​ដេ​លោក ឆាយ វីរៈ​យុទ្ធ ស្រប​ពេលដែល​សម្រេចចិត្ត​ចូល​រោង​អាពាហ៍ពិពាហ៍​ជាមួយ​ភរិយា​កូន​ថៅកែ​អង្ករ​នៅ​ខេត្តកំពង់ចាម​ហើយ​នោះ​ ពេលនេះ​លោក​បានសម្រេច​បំណង​ប្រាថ្នា ​​ដោយ​ទទួល​បាន​​កាដូ​​ចំណងដៃ​កូន​ដំបូង ​ធ្វើ​ឲ្យ​តារា​ប្រុស​រូប​នេះ ​រំភើប​ស្ទើរ​ហោះ។

បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​អេកូ​កូន​ក្នុង​ផ្ទៃ​លោក ឆាយ វីរៈ​យុទ្ធ បាន​រៀបរាប់ថា​ បាន​មួយជីវិត​របស់ខ្ញុំ​គាត់​ជា​កូន​ដំបូង​របស់ខ្ញុំ​ គាត់​នៅក្នុង​ផ្ទៃ​២០​សប្តាហ៍​៦​ថ្ងៃ​ហើយ អរគុណ​បងប្អូន​ទាំងអស់គ្នា​ដែល​តែងតែ​យកចិត្តទុកដាក់​ចំពោះ​គ្រួសារ​របស់ខ្ញុំ ជូនពរ​បងប្អូន​ប្រិយមិត្ត​ជួបតែ​សេចក្តីសុខ​គ្រប់ៗ​ក្រុមគ្រួសារ សូម​អរគុណ​។ ពី​ខ្ញុំ ឆាយ វិ​រៈ​យុទ្ធ​( Chhay Virakyuth )​និង សែ ចាន់​ឌី (Se Chandy)។

តាមរយៈ​ការ​បង្ហាញ​អារម្មណ៍​របស់​លោក ឆាយ វិ​រៈ​យុទ្ធ នេះ​ដែរ ​បានធ្វើ​ឲ្យ​អ្នកគាំទ្រ​ជាច្រើន​នាំគ្នា​ចូលរួម​អបអរ​និង​សាទរ​ចំពោះ​ចំណង​ស្នេហា​ដ៏​ផ្អែមល្ហែម​របស់​តារាចម្រៀង​លោក ឆាយ វិ​រៈ​យុទ្ធ និង​ភរិយា​វ័យក្មេង​អ្នកនាង សែ ចាន់​ឌី ផងដែរ​៕​

Facebook Comments

អត្ថបទទាក់ទង