កូរ៉េខាងជើង​ថា ការធ្វើ​តេស្ត​មី​ស៊ី​ល​ចុងក្រោយ​បំផុត​គឺជា​ការ​គំរាម​កូរ៉េខាងត្បូង​

Spread the love

 

​កូរ៉េ៖ នៅ​ថ្ងៃ​សុក្រ ប្រទេស​កូរ៉េខាងជើង​បាន​និយាយថា មី​ស៊ី​លពីរ​គ្រាប់​ដែល​បាញ់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​គឺជា​អាវុធ​ប្រភេទ​ថ្មី​ដែល​បង្ហាញ​ជា “​ការព្រមាន​យ៉ាង​ម៉ឺងម៉ាត់​” ដល់​កូរ៉េខាងត្បូង​ជុំវិញ​ផែនការ​ធ្វើ​សមយុទ្ធ​ជាមួយ​អាមេរិក​។​

​ការធ្វើ​តេស្ត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​គឺជា​លើកដំបូង​ចាប់តាំងពី​លោក​គីម​ជុង​អ៊ុន​និង​លោក​ដូ​ណា​ល់​ត្រាំ​បាន​យល់ព្រម​បន្ត​កិច្ចចរចា​នុយក្លេអ៊ែរ​ឡើងវិញ​អំឡុង​ជំនួប​ជា​ប្រវត្តិសាស្ត្រ​កាលពី​ខែ​មុន​នៅ​តំបន់​គ្មាន​យោធា​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងជើង KCNA មិនបាន​ផ្ដល់នូវ​ការបញ្ជាក់​ណាមួយ​ទេ​ប៉ុន្តែ​បាន​រាយការណ៍​ថា ការធ្វើ​តេស្ត​ចុង​ក្រោយនេះ​គឺជា​អាវុធ​ប្រភេទ​ថ្មី​ដែល​បង្ហាញ​ជាការ​ព្រមាន​ចំពោះ​កូរ៉េខាងត្បូង​ដោយសារតែ​ការ​រឹង​ចចេស​របស់​ពួកគេ​ក្នុង​ការធ្វើ​សមយុទ្ធ​រួម​ផ្គើន​នឹង​ការព្រមាន​ម្តង​ហើយ​ម្តងទៀត​៕

Facebook Comments

អត្ថបទទាក់ទង