កើត​មកជា​កូន​អ្នកធំ​មិន​ស្រួល​ទេ​មើល​តែ​គំរូ​របស់​ក្មេងប្រុស​ម្នាក់នេះ​ទៅដឹងហើយ !

Spread the love

​ភ្នំពេញ ៖ ថ្មីៗ​នេះ​មានការ​ចែករំលែក​រូប​ភាព​ដ៏​គួ​ឲ្យ​ចាប់អារម្មណ៍​មួយ​សន្លឹក​បង្ហាញ​ឲ្យ​ឃើញ​ពី​សកម្មភាព​រប​ស់បុរ​ស​មាឌធំ​(​បុរស​យក្ស​)​ម្នាក់​បានធ្វើ​ដំណើរ​តាមផ្លូវ​ដោយ​ក្នុងនោះ​មាន​ឌុប​ក្មេងប្រុស​ម្នាក់​នៅ​ពីក្រោយ​ខ្លួន​ផងដែរ​។ ​រូបភាព​នេះ​កំពុងតែ​ត្រូវបាន​អ្នក​និយម​លេង​បណ្តាញ​សង្គម​បង្ហោះ​ចែករំលែក​យ៉ាង​ព្រោងព្រាត​នៅលើ​បណ្តាញ​សង្គម​យក្ស​។

បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​ដ៏​កម្ររ​មួយ​សន្លឹក​នេះដែរ​មាន​ទស្សនិកជន​ជាច្រើន​ចាប់អារម្មណ៍​និង​លើកឡើង​ហាក់​មាន​ចេតនា​លេងសើច​ថា​អា​ក្មួយ​អង្គុយ​ឲ្យ​ស្រួល​បើ​មិន​ប្រុងប្រយ័ត្ន​ទេ​ប្រយ័ត្ន​ធ្លាក់​បែក​ផ្លោក​នោះ​។​ចំណែក​ខ្លះទៀត​បាន​និយាយ​ដែរ​ថា​កើតមក​មាន​ឪពុក​មាឌធំ​គឺ​វា​ពិបាក​អញ្ចឹង​។

​លើសពីនេះ​ទៀត​ក៏មាន​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ម្នាក់ទៀត​បាន​បន្ត​ការចែករំលែក​ថា ​កើត​មកជា​កូន​អ្នកធំ​មិន​ស្រួល​ទេ ហ៊ាន​តែ​ប្រហែស​បន្តិច​ធ្លាក់​ខ្ពៀក បើ​មិន​របួស​ក៏​ពិការ​ដែរ​។​មិន​ខុសគ្នា​ពី​មតិ​ទស្សនិកជន​ខាងលើនេះ​ទេ​តារា​ស្រី​ពហុ​ជំនាញ​អ្នកនាង ខាត់ សុ​ឃីម ក៏បាន​បញ្ចេញ​ទស្សនៈ​ផ្ទាល់ខ្លួន​ដែរ​ថា​កើតជា​កូន​អ្នកធំ​មិន​ស្រួល​ទេ​។

​តើ​ប្រិយមិត្ត​របស់​គេហទំព័រ​កម្សាន្ត​ Kh Stars យល់ឃើញ​យ៉ាងណាដែរ​ចំពោះ​រូបភាព​មួយ​សន្លឹក​កំពុង​ពេញនិយម​ខាងលើនេះ ?៕​

 

Facebook Comments

អត្ថបទទាក់ទង