កៅ សីហា ជួប​រឿង​ស៊យ​ភ្លាម​ ក្រោយ​ហង្ស​មាស​បង្វែរ​ចម្លើយ​ពី​ត្រូវ​ឲ្យ​ខុស​បាត់បង់​ទឹកប្រាក់​១​ពាន់​ដុល្លារ​

Spread the love

ភ្នំពេញ ​៖ ​មហាជន​ទូទាំងប្រទេស ​បាន​បង្ហាញ​ការហួសចិត្ត​ និង​កំពុង​រិះគន់​បាញ់​ចាក់​ស្រោច​ខ្លាំង​លើ​កម្មវិធី​ល្បងប្រាជ្ញា Heaven or Hell Cambodia របស់​ស្ថានីយ​ទូរទស្សន៍​ហង្ស​មាស ក្រោយ​ពេល​ដែល​លោក កៅ សីហា ឆ្លើយ​សំណួរ​បាន​ត្រឹមត្រូវ។ ប៉ុន្តែ​ជា​ចម្លើយ​ បែរជា​ផ្ទុយ​នឹង​ការពិត​ដែល​លោក កៅ សីហា បាន​ឆ្លើយ​ត្រឹមត្រូវ​ទៅវិញ។

ជាមួយគ្នា​នៃ​រឿងរ៉ាវ​ខាងលើ​នេះ​ដែរ​ ក៏​ស្រាប់តែ​មុននេះ​បន្តិច​លោក កៅ សីហា បាន​បង្ហោះ​សារ​ភ្ជាប់​ជាមួយនឹង​បញ្ហា​គ្រោះថ្នាក់​ស៊យ​មួយ​បង្ក​ឲ្យ​របួស​ជើង​ស្តាំ​ត្រូវ​ចូល​ពេទ្យ​។​ ខណៈ​មហាជន​បាន​និយាយថា​ នេះ​ជា​រឿង​ស៊យ​លើ​ស៊យ​សម្រាប់​អ្នកដឹកនាំ​សម្តែង​ល្បីឈ្មោះ​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​លោក កៅ សីហា។
លោក កៅ សីហា បាន​សរសេរ​រៀបរាប់​ភ្ជាប់​ជាមួយ​រូបភាព​ជាច្រើន​សន្លឹក​ថា ស៊យ​! ហេតុអ្វី​បានជា​ខ្ញុំ ? ខ្ញុំ​នៅ​មាន​ភារៈ​ច្រើន​ណាស់​លោក​អើយ ម៉េច​ក៏​មក​ត្រូវ​បាក់​ផុយៗ​អញ្ចឹង​។ ​ភ្លាម​នេះ​បានធ្វើ​ឲ្យ​មហាជន​និង​អ្នកគាំទ្រ​ជាច្រើន​បាន​ផ្ញើ​សារ​សួរនាំ​និង​ជូន​ពរ​លោក​កៅ សីហា ឲ្យ​ឆាប់​បានជា​សះស្បើយ​ពី​ជំងឺ​ផងដែរ​។​
​សូម​រម្លឹកថា​ បន្ទាប់​ការ​បង្ហោះ​ចែករំលែក​នៅលើ​បណ្តាញ​សង្គម​ភ្លាមៗ​នោះ​ក៏​ផ្ទុះ​ការរិះគន់​យ៉ាង​ខ្លាំង​លើ​កម្មវិធី​ល្បងប្រាជ្ញា​Heaven or Hell Cambodia​របស់​ស្ថានីយ​ទូរទស្សន៍​ហង្ស​មាស ក្រោយ​ពេលដែល​ពិធី​ការិនី​ចោទសួរ​ទៅកាន់​បេក្ខជន​លោក​កៅ សីហា ត្រង់ចំណុច​សំណួរ​ទី​៥(​ឈ្នះ​រង្វាន់​ទឹកប្រាក់​១០០០​ដុល្លារ​)​។ ប៉ុន្តែ​ជា​ចម្លើយ​បែរជា​ផ្ទុយ​នឹង​ការពិត​ដែល​លោក កៅ សីហា បាន​ឆ្លើយ​ត្រឹមត្រូវ ធ្វើ​ឲ្យ​មានការ​ហួសចិត្ត​ខ្លាំង​ពី​អ្នកទស្សនា៕


 

Facebook Comments

អត្ថបទទាក់ទង