ក្តៅស្លឹកត្រចៀក​ពេក​ ទូច ស្រី​ល័​ក្ខ បង្ហាញផ្លូវ​ច្បាប់​លើ​ករណី​បុគ្គល​ដែល​រិះគន់​ជេរប្រមាថ​ខ្លួន​រឿង​ស្លៀក​សិច​ស៊ី

Spread the love

​ភ្នំពេញ ​៖​ តារា​សម្តែង​និង​ចម្រៀង​ស្រី​ចូលចិត្ត​ភាព​ក្រមិចក្រមើម​បង្ក​ភាពសប្បាយ​រីករាយ​ដល់​មហាជន​អ្នកនាង ទូច ស្រី​ល័​ក្ខ ថ្មីៗ​នេះ ​បាន​ប្រតិកម្ម​ក្រោយពេល​ដែល​មាន​បុគ្គល​មួយចំនួន​បានធ្វើការ​រិះគន់​ជា​សាធារណៈ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​បន្ទាប់ពី​បង្ហោះ​រូបភាព​សិច​ស៊ី​ជាច្រើន​សន្លឹក​។​

ការរិះគន់​នេះ​ដោយ​ប្រើពាក្យ​ប្រមាថ​ធ្ងន់ៗ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករ​ហូត​ធ្វើ​ឲ្យ​សាមីខ្លួន​អ្នកនាង ទូច ស្រី​ល័​ក្ខ បញ្ចេញ​ប្រតិកម្ម​នេះ​ គឺ​ខណៈ​មានការ​លើកឡើង​បញ្ចេញមតិ​មួយចំនួន​សំដៅ​រិះគន់​ខ្លួន​ថា​ពាក្យ​ប្រដៅ​ថា​កុំ​ពត់​ឈើ​ស្រឡៅ កុំ​ប្រដៅ​ស្រីខូច។

ជា​ប្រតិកម្ម​អ្នកនាង ទូច ស្រី​ល័​ក្ខ បាន​បង្ហោះ​ភ្ជាប់​នឹង​ការរិះគន់​និង​បង្ហាញ​ពី​ករណី​ផ្លូវច្បាប់​មក​ថា ច្បាប់​ស្តីពី ” បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ “​។ – មាត្រា ៣០៥ នៃ​ក្រមព្រហ្មទណ្ឌ​..* គ្រប់ការ​អះអាង​ដោយ​បំផ្លើស ឬ ការទម្លាក់​កំហុស​ដោយ​អ​សុទ្ធចិត្ត​លើ​អំពើ​ណាមួយ​ដែល​នាំ​អោយ​ប៉ះពាល់​ដល់​កិត្តិយស​ឬ កិត្តិសព្ទ​នៃ​បុគ្គល ឬ ស្ថាប័ន គឺជា​កា​ច្បាប់​ស្តីពី ” បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ “​។​

បន្ថែម​ពីនេះ​អ្នកនាង ទូច ស្រី​ល័​ក្ខ ក៏បាន​ធ្វើការ​Live​វីដេអូ​ឆ្លើយតប​ផងដែរ​ថា ​មនុស្ស​អ្វី​ដែល​សំខាន់​មា្ន​ក់ៗ​គឺមាន​ការគិត​លើស​ហើយ ​សូម​ផ្ញើ​វីដេអូ​នេះ​ឲ្យ​មនុស្ស​២​ឬ​៣​នាក់​នោះ​ បាន​ឃើញ​និង​បាន​ឮ​។​ខ្ញុំ​ជឿ​​ថា​មាន​មនុស្ស​ច្រើន​ដែល​ស្រលាញ់​គាំទ្រ​ខ្ញុំ ប៉ុន្តែ​មានតែ​មនុស្ស​៣​ឬ​៤​នាក់​តែប៉ុណ្ណោះ​ដែល​ចូលមក​រញ៉េរញ៉ៃ​ដល់​ខ្ញុំ។

អ្នកនាង ទូច ស្រី​ល័​ក្ខ បន្តទៀតថា​ រឿងនេះ​ពុំមែន​ជា​ករណី​លេងសើច​នោះទេ​គឺ​វា​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​និង​ការងារ​។​ អ្នក​ជេរ​ដៀល​ខ្ញុំ​សុទ្ធតែ​ស្រីខូច មិន​ជួយ​លើក​ត​ម្កើ​ង​តម្លៃ​ស្ត្រី​ខ្មែរ​នោះទេ​បែរជា​មក​ជាន់ពន្លិច ខ្ញុំ​សូមបញ្ជាក់​ទៅវិញ​ថា​ខ្ញុំ​ជា​អ្នកសិល្បៈ​មួយរូប​ដែល​ស្រលាញ់​ណាស់​នូវ​វប្បធម៌​ជួយ​សង្គម​ខ្មែរ ហើយ​រាល់​ចំណុចៗ​ជាច្រើន​ដែល​ខ្ញុំ​បានធ្វើ​ការងារ​ជួយ​សង្គម​សួរថា​អ្នកមាន​បានឃើញ​ខ្លះ​ផង​ទេ​?​។​ សូម​ទស្សនា​វីដេអូ​លម្អិត​របស់​អ្នកនាង ទូច ស្រី​ល័​ក្ខ ខាងក្រោម​នេះ​ទាំងអស់គ្នា​៖៕​


 

Facebook Comments

អត្ថបទទាក់ទង