ក្តៅៗ! ខេមរៈ សិរីមន្ត ប្រកាស​ប្ដឹង​ ម៉ៃ សុគន្ធ ខណៈ​ ម៉ៃ សុគន្ធ ​មិន​ញញើត

Spread the love

ភ្នំពេញ ​៖ ​បន្ទាប់ពី​មានការ​រិះគន់​ ដោយ​មិន​សំចៃមាត់​ពី​សំណាក់​តារាចម្រៀង​ប្រុស​លោក ម៉ៃ សុគន្ធ លើ​តារាចម្រៀង​របស់​ផលិតកម្ម​ហង្ស​មាស​លោក ខេមរៈ សិរីមន្ត ចំពោះ​ករណី​មួយ​ចំនួន​នា​ពេល​កន្លងមក​ និង​ក៏ដូចជា​ថ្មីៗ​នោះ ​ពេលនេះ​ក៏​ស្រាប់​តារាចម្រៀង​លោក ខេមរៈ សិរីមន្ត ឈួល​ចុង​ច្រមុះ​ដេក​មិន​លក់​បក់​មិន​ល្ហើយ​ប្រកាស​ប្តី​លោក ម៉ៃ សុគន្ធ ចំនួន​៣​ករណី។

ផ្អែក​តាម​សំណេរ​របស់​លោក​ខេមរៈ សិរីមន្ត ដែល​បាន​បង្ហោះ​ភ្ជាប់​ជាមួយនឹង​ការរិះគន់​របស់​លោក ម៉ៃ សុគន្ធ ចំនួន​២​ស្ក្រីន​នោះ ​បាន​សរសេរ​ថា ​បច្ចុប្បន្ន​ខ្លួន​បាន​រៀបចំ​ពាក្យបណ្តឹង​ជាមួយ​មេធាវី​រួចហើយ។ ដូច្នេះ​លោក​នឹង​ប្តឹង​តារាចម្រៀង​លោក ម៉ៃ សុគន្ធ ចំនួន​៣​ករណី ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​ និង​ការ​រកស៊ី​របស់ខ្លួន។

លោក ខេមរៈ សិរីមន្ត បាន​បញ្ជាក់ថា​ មេធាវី​របស់ខ្ញុំ​បានរៀបចំ​សំណុំបែបបទ​រួច​អស់ហើយ​បទល្មើស​នឹង​ភស្តុតាង​មាន​គ្រប់គ្រាន់​អស់ហើយ។ -​បទ​ចោទ។ ​-​បទ​ញុះញង់​មាន​ជាអាទិ៍។ ​-​បទ​ធ្វើអោយ​ប៉ះពាល់​សិទ្ធិ និង​​​ផលប្រយោជន៍​បុគ្គល។ ខ្ញុំ​មិនដែល​គិត​ចង់​មាន​បញ្ហា​ជាមួយ​បុគ្គល​ម្នាក់​នេះឡើយ ​តែ​គាត់​ចង់បាន​បែបនេះ​ដូច្នេះ​ទទួលយក​អ្វីដែល​ខ្លួន​បាន​សាង​បទល្មើស​នេះ​ចុះ។

ទាក់ទង​នឹង​ដំណឹង​នៃ​ការប្រកាស​ដាក់ពាក្យ​ប្តឹង​លើ​លោក ម៉ៃ សុគន្ធ ពី​សំណាក់​តារាចម្រៀង​រួម​អាជីព​ដូចគ្នា​គឺ​លោក ខេមរៈ សិរីមន្ត នេះ​ដែរ ​នៅ​ព្រឹក​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៨​នេះ​គេហទំព័រ​កម្សាន្ត​Kh Stars នៅ​មិនទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​សំណាក់​លោក ម៉ៃ សុគន្ធ ជុំវិញ​ករណីនេះ​បាន​នៅឡើយ​ទេ។ ប៉ុន្តែ​បើ​តាម​ការ​លើកឡើង​ដោយ​ខ្លី​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​លោក ម៉ៃ សុគន្ធ បាន​បញ្ជាក់​​​​ ​​ដោយ​គ្មាន​ភាព​ភ័យខ្លាច​ថា ដោយ​ក្តី​រីករាយ​ស្គាល់​ពាក្យ​ប្រយោល​ទេ ចា​ស្ទី​ន​កូពី៕

Facebook Comments

អត្ថបទទាក់ទង