ក្តៅៗ! ខ្ញុង ប្រកាស​ស្វែងរក​ប្តី​ ក្រោយ​ពេល​ចេញ​វីដេអូ​បកអាក្រាត​រឿង​មាន​ស្រី

Spread the love

ភ្នំពេញ ​៖​ ​ ក្រោយ​ពេល​ចេញ​វីដេអូ​និយាយ​បកអាក្រាត​រឿង​ប្ដី ​លួចលាក់​ចិញ្ចឹម​ស្រី​ស្នេហ៍​​​ ​ធ្វើ​ឲ្យ​នាយ​ ​​​នាយ កៃ​ដរ ​អន់​ចិត្ត​​រត់ចេញ​ពី​ផ្ទះ​ជិត​១​សប្ដាហ៍​នោះ ​​​​​​ពេល​នេះ ​តារា​ស្រី​អ្នកនាង ស្រេង សុ​កាន់​ដា ហៅ ខ្ញុង ​​បាន​ចេញ​សារ​និង​វីដេអូ​ប្រកាស​ស្វែងរក​ស្វាមី​ ជាមួយ​នឹង​ក្តី​ព្រួយបារម្ភ​យ៉ាង​ខ្លាំង។

តារា​កំប្លែង​អ្នកនាង ខ្ញុង បាន​និយាយ​ថា ដំណឹង​ស្វែងរក​ប្តី​ នាង​ខ្ញុំ​ឈ្មោះ ស្រេង សុ​កាន់​ដា ហៅ ខ្ញុង បាន​បាត់​ប្តី​ឈ្មោះ​អុំ ក្សត្រា ហៅ កៃ​ដរ​នៅ​ថ្ងៃទី​១៤​ ខែកុម្ភៈ ​ឆ្នាំ​២០១៩​ នា​វេលា​ម៉ោង​០៧​និង​៣៧​នាទី​ល្ងាច​រហូតដល់​ថ្ងៃនេះ​មិន​ឃើញ​មក​ផ្ទះ។ ​មូលហេតុ​គឺ​មកពី​ខ្ញុំ​បង្ហោះ​វីដេអូ​ខ្លី​ក្នុង​រឿង​លោ​ប្តី ធ្វើអោយ​បងប្អូន​យល់ច្រឡំ​ថា​ប្តី​ខ្ញុំ​ក្បត់​ខ្ញុំ​ហើយ​លួច​មាន​ស្រី​ខ្លះ​នាំគ្នា​ជេរ​គាត់ ទើប​គាត់​ខឹង​អន់ចិត្ត​រត់ចោល​ផ្ទះ។

តារា​កំប្លែង​អ្នកនាង ខ្ញុង បាន​បន្តថា​ ពេលនេះ​មិន​ដឹង​​រសាត់អណ្ដែត​ដល់​ណា​ទេ​ បើ​បងប្អូន​ណា​ប្រទះ​ឃើ​ញ​ជួយ​នាំ​គាត់​មក​ផ្ទះ​វិញ​បាន ​នាង​ខ្ញុំ​នឹង​ជូន​សាច់ក្រក​៥​គីឡូក្រាម​សូម​ជួយ​ស៊ែ​យកតែ​បុណ្យ​ទៅ​អោយ​ឆាប់​រកឃើញ ​ព្រោះ​ខ្ញុំ​នឹក​ប្តី​ខ្ញុំ​ចង់​ឆ្កួត​ហើយ។ បើ​ប្តី​ឭ​ហើយ​ប្រញាប់​មក​ផ្ទះ​អូន​នឹង​អាល​បាន​សូមទោស ដែល​ធ្វើ​អោយ​គេ​យល់​ច្រឡំលើ​បង​ឯង​🙁🙁:sob::sob::sob::pensive::pensive::pensive::pensive:​បញ្ជាក់​និយាយ​មែនទែន។

កំប្លែង​អ្នកនាង ខ្ញុង បាន​និយាយ​បន្តទៀតថា​ មិនបាច់​វីដេអូ​ទេ​ឡាយ​ហ្មង​ទៅ​។ ​ជួយ​ស៊ែ​អូន​ផង​បងប្អូន​អោយ​ប្តី​អូន​បានឃើញ​។​ នាង​ថា​ដើមហេតុ​ដែល​នាំ​ឲ្យ​នាង កៃ​ដរ អន់ចិត្ត​ព្រោះតែ​ការ​បង្ហោះ​វីដេអូ​នៃ​សាច់រឿង​ពញ្ញាក់​អារម្មណ៍​រឿងរ៉ាវ​ដែល​ប្តី​លួចលាក់​មាន​ស្រី និង ផិតក្បត់​ទៅ​ចិញ្ចឹម​ស្រី​ផ្សេង។

តារា​ស្រី​អ្នកនាង ខ្ញុង បានបញ្ជាក់​ថា​ នេះ​ពុំមែន​ជា​រឿងរ៉ាវ​ពិត​របស់ខ្លួន​ទេ ​ពោលគឺ​ត្រឹមតែ​ជា​ការ​ថត​សម្តែង​សាច់រឿង​តែប៉ុណ្ណោះ​។​ ម្យ៉ាងទៀត​នាង​ក៏​សង្កេតឃើញ​ភ្លាមៗ​នោះ​ មាន​ទស្សនិកជន​ជាច្រើន​បានបង្ហាញ​ការយលច្រឡំ​រហូតដល់​ថ្នាក់​ផ្ញើ​សារ​ជេរប្រមាថ​ធ្ងន់ៗ​ដល់​នាយ កៃ​ដរ ដែលជា​ស្វាមី​របស់ខ្លួន​ទៀតផង។ ទង្វើ​នេះ​នាង​ក៏​ប្រកាស​សូមទោស​ស្វាមី​ឲ្យ​វិល​ត្រឡប់មកផ្ទះ​វិញ​និង​ស្នើ​​ឲ្យ​មហាជន​បញ្ឈប់​ការយល់ច្រឡំ​លើ​នាយ កៃ​ដរ បន្តទៀត​ព្រោះ​វីដេអូ​នោះ​ពុំមែន​ជាការ​ពិត​នោះឡើយ។


សូមបញ្ជាក់ថា​ តារា​កំប្លែង​ស្រី​ស្ថិតក្នុង​ក្រុម​របស់​នាង​ពែ​កមី គឺ​អ្នកនាង សុ​កាន់​ដា ហៅ ខ្ញុង កាលពី​ថ្មីៗ​កន្លងមកនេះ​ បានធ្វើការ​បង្ហោះ​ឃ្លី​ប​វីដេអូ​ខ្លី​មួយ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​បង្ក​ការភ្ញាក់ផ្អើល និង ចាប់អារម្មណ៍​ខ្លាំង​សម្រាប់​មហាជន​ ក្រោយ​ពេលដែល​តារា​ស្រី​រូបនេះ​បាន​និយាយ​រៀបរាប់​ហែកហួរ​រឿង​ប្តី​លួច​ចិញ្ចឹម​ស្រី​និង​ថែមទាំង​ហៅថា​ប្រពន្ធ​ពេញៗ​មាត់។

បើ​ផ្អែក​តាមរយៈ​វីដេអូ​ជាង​១​នាទី​ដែល​ត្រូវបាន​តារា​កំប្លែង​អ្នកនាង ខ្ញុង បាន​បង្ហោះ​រៀបរាប់​ភ្ជាប់​ជាមួយ​សារ​ខ្លី​បែបនេះ​ថា ​ឆ្អែត​ពេក​ទើប​ដាច់ចិត្ត​និយាយ សូមទោស​បើ​បះ​ពាល់​អារម្មណ៍​បងប្អូន​..​។​នាង​បន្តថា​និយាយ​តាម​ត្រង់​ទៅ​រាល់ថ្ងៃនេះ​ខ្ញុំ​ខ្ពើមរអើម​ប្តី​ខ្ញុំ​ខ្លាំងណាស់ ….​គឺ​ខ្ពើម​រហូតដល់​ថ្នាក់​មិន​ចូល​គេង​ជាមួយគ្នា​ឡើយ​ព្រោះ​ខ្ញុំ​ដឹងថា​គាត់​មាន​ស្រី​នៅ​ខាងក្រៅ​ទៅ​ប្រឡាក់​ប្រឡូក ជាមួយ​ស្រី​ញី​នៅ​ខាងក្រៅ ខ្ញុំ​ខ្ពើម​ហ្មង​…​។​ប៉ុន្តែ​ពេលនេះ​ត្រូវបាន​តារា​ស្រី​អ្នកនាង ខ្ញុង បាន​ចេញមុខ​បញ្ជាក់​ហើយ​ថា​ពុំមែន​ជាការ​ពិត​នោះឡើយ៕

    

Facebook Comments

អត្ថបទទាក់ទង