ក្តៅៗ! ទេព បូព្រឹក្ស ត្រូវគេគប់នឹងកំប៉ុងស្រាបៀរផ្អើលហាងសមុទ្រទាំងកណ្តាល់យប់

Spread the love

ភ្នំពេញ​ ៖​ មានការ​ភ្ញាក់ផ្អើល​ខ្លាំង​ដល់​មហាជន​នា​វេលា​ម៉ោង​ប្រមាណ​១០​និង​៤០​នាទី ​យល់​ថ្ងៃ​ទី​២៥​ខែធ្នូ​ ឆ្នាំ​២០១៨​នេះ ​តារា​ចម្រៀង​សិច​ស៊ី​របស់​ផលិតកម្ម​ហង្ស​មាស​កញ្ញា​ទេព​បូ​ព្រឹក្ស​ត្រូវបាន​គេ​គប់​និង​ដេញ​វាយ​ផ្អើល​ពេញ​ហាង​ផឹកស៊ី​មួយកន្លែង​ក្នុង​រាជធានី​ភ្នំពេញ​ដែលមាន​ឈ្មោះថា​សមុទ្រ​​។​
ស្ថិតក្នុង​ទឹកមុខ​ភិតភ័យ​ស្លេកស្លាំង​យំ​ខ្លាំងៗ​តារាចម្រៀង​ស្រី​កញ្ញា ទេព បូ​ព្រឹក្ស បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​ អំឡុង​ពេល​នាង​ចូលទៅ​ច្រៀង​ក្នុង​ហាង​នេះ​សុខៗ ​ស្រាប់​តែមាន​គេ​គប់​ស្រា​មក​(​កំប៉ុង​ប៊ីយ៉ែ​)​លើ​ខ្លួន​ថែមទាំង​ប្រើពាក្យ​សម្តី​ប្រមាណ​ទៀត​ផង។ ករណី​នេះ​ ត្រូវបាន​តារា​ស្រី​កញ្ញា ទេព បូ​ព្រឹក្ស រៀបរាប់​ថា​ ផ្តើមចេញពី​ម្ចាស់​ហាង​មួយ​នេះ​ ដែល​បាន​បង្ក​បញ្ហា​មួយ​នេះ​…​។​

កញ្ញា ទេព បូ​ព្រឹក្ស បាន​និយាយទៀតថា ​ក្រោយពេល​បង្កបញ្ហា​រួច​ជន​រូបនេះ​(​អ្នកបង្ក​ហិង្សា​)​ត្រូវបាន​គេ​រំដោះខ្លួន​ទៅ​បាត់​…..​។ ​ក្នុងនោះ​កញ្ញា ទេព បូ​ព្រឹក្ស ក៏បាន​បញ្ជាក់ថា ​ម្ចាស់​ហាង​សមុទ្រ​ ក៏បាន​ប្រើការ​ប្រមាថ​មើលងាយ​ចំពោះ​ខ្លួន​នាង​ផងដែរ​។​

សូម​ទស្សនាការ​រៀបរាប់​តាមរយៈ​ការ​Live វីដេអូ​របស់​កញ្ញា ទេព បូ​ព្រឹក្ស ដូចខាងក្រោម​នេះ​ទាំងអស់គ្នា ! ព័ត៌មាន​លម្អិត​គេហទំព័រ​Kh Stars នឹងធ្វើ​ការផ្សាយ​បន្ថែម​នៅ​ព្រឹក​ថ្ងៃស្អែក​បន្តទៀត ៕​


Facebook Comments

អត្ថបទទាក់ទង