ក្តៅៗ! ប្តី​កំពូល​តារា​ចម្រៀង សុគន្ធ និសា បើក​រថយន្ត​បុក​គេ​ ហើយ​ព្យាយាម​បើក​គេចខ្លួន

Spread the love

ភ្នំពេញ​ ៖ ​ស្វាមី​កំពូល​តារា​ចម្រៀង​ស្រី​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​អ្នកនាង សុគន្ធ និសា គឺ​លោក ចៅ សម្បត្តិ កាលពី​យប់មិញ​ បាន​បើក​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​​ បុក​ម៉ូតូ​​ ​ដែល​ចត​នៅ​​ស្ងៀម។ ប៉ុន្តែ​បន្ទាប់ពី​បង្កហេតុ​ភាគី​រថយន្ត​(​ស្វាមី និសា​)​ពុំបាន​ឈប់​ដោះស្រាយ​ឬ​ទទួលខុសត្រូវ​នោះ​ទេ​ផ្ទុយទៅវិញ​ បែរជា​ព្យាយាម​បើក​គេចខ្លួន។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ​ដែល​បង្កឡើង​ដោយ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​Range River​ពី​សំណាក់​ស្វាមី​អ្នកនាង សុគន្ធ និសា ខាងលើនេះ​ បានកើត​ឡើង​កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧​ ខែ​មីនា ឆ្នាំ​២០១៨ ស្ថិតនៅ​ចំណុច​ផ្លូវ​សុរាម្រិត (​ក្បែរ​រូបសំណាក​សម្ដេចឪ​)​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ។

សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ​មុនពេល​កើតហេតុ​រថយន្ត​ស៊េរី​ទំនើប​Range River​របស់លោក ចៅ សម្បតិ ពាក់​ស្លាក​លេខ​ភ្នំពេញ​2V-9779​បើក​ក្នុង​ល្បឿនលឿន​ លុះ​មកដល់​កន្លែងកើតហេតុ​ក៏​ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង​ដែល​កំពុង​ចត​ចោល​លើផ្លូវ​ខាងលើ​ បណ្ដាល​ឲ្យ​ម៉ូតូ​រង​ខូចខាត​ធ្ងន់ធ្ងរ។ ចំណែកឯ​រថយន្ត​ក៏​ជ្រុះ​កាង​ផ្នែក​ខាងមុខ ​ប៉ុន្តែ​ភ្លាមៗ​នោះ​រថយន្ត​បង្ក​មិនបាន​ឈប់​ទទួលខុសត្រូវ​ទេ ​បែរ​ជា​ខំ​បើក​រត់គេច​រហូត​ទៅដល់​ស្ពាន​នាគ​ក្បែរ​វត្តភ្នំ ក៏​ត្រូវបាន​ប្រជាពលរដ្ឋ​តាម​ស្ទាក់​ចាប់បាន ​រួច​នាំមក​កន្លែង​កើតហេតុ​ដើម្បី​ដោះស្រាយ។

ប្រភព​ដដែល​បាន​បន្តថា ​ដោយមាន​ការ​សម្របសម្រួល​គ្នា​ពី​​សមត្ថកិច្ច ​និង​ភាគី​ជនរងគ្រោះ​ភ្លាមៗ​នោះ​ ស្វាមី​អ្នកនាង សុគន្ធ និសា ក៏បាន​យល់ព្រម​ផ្តល់​សំណង​ទៅ​ភាគី​ម្នាស់​ម៉ូតូ​ចំនួន​៤៥០​ដុល្លារ​ដើម្បី​បញ្ចប់​រឿង​នៅ​កន្លែងកើតហេតុ​តែម្តង។

សូមបញ្ជាក់ថា ម៉ូតូ​របស់​ជនរងគ្រោះ​ម៉ាក​Honda Dream ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៣​ពាក់​ស្លាក​លេខ​ភ្នំពេញ 1AW-1750 ចត​នៅលើ​ចិញ្ចើមផ្លូវ​ ហើយក៏​ត្រូវបាន​រថយន្ត​លោក ចៅ សម្បតិ បុក​ឲ្យ​រង​ការខូចខាត​បែបនេះ​តែម្ដង៕

 

Facebook Comments

អត្ថបទទាក់ទង