ក្តៅៗ ! មាស សុខ​សោភា ត្រូវ​តារា​កំពូល​ទើស ម៉ៃ សុគន្ធ សារភាព​លួច​ស្រលាញ់​

Spread the love

​ភ្នំពេញ​៖​ ពិតជា​រឿង​ប្លែក ភ្ញាក់ផ្អើល​ និង​ចាប់អារម្មណ៍​ខ្លាំង​សម្រាប់​ទស្សនិកជន ​ខណៈ​ដែល​នៅ​សុខៗ​ស្រាប់​តារាចម្រៀង​ជាប់​ងា​ជា​តារា​កំពូល​ទើស​មាន​ប្រជាប្រិយភាព​លោក ម៉ៃ សុគន្ធ ប្រកាស​សារភាព​ជា​សាធារណៈ​ថា ខ្លួន​បាន​លួច​ស្រលាញ់​តារា​ស្រី មាស សុខ​សោភា​យូរ​មកហើយ​។

ការបង្ហាញ​អារម្មណ៍​សារភាព​របស់​តារាចម្រៀង​ប្រុស​លោក ម៉ៃ សុគន្ធ ពេលនេះ​បាន​ក្លាយជា​ប្រធានបទ​ក្តៅ​សម្រាប់​អ្នក​និយម​លេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ខណៈដែល​កន្លងមក​គេ​តែង​កត់សម្គាល់ឃើញ​តារា​ប្រុស​រូបនេះ​ច្រើនតែ​ខាង​បញ្ចេញ​សារ​រិះគន់​លើ​តារា​ប្រុស​-​ស្រី​មួយចំនួន​ដែល​ខ្លួន​យល់ថា​មិន​ពេញចិត្ត ​ឬ​មាន​ចំណុច​ខ្វះខាត​មួយចំនួន​។

​ដោយឡែក​ថ្មីៗ​នេះ​តារា​ប្រុស​លោក ម៉ៃ សុគន្ធ បែរជា​បញ្ចេញ​សារ​បង្ហាញ​អារម្មណ៍​លើ​តារា​ស្រី​អ្នកនាង មាស សុខ​សោភា ថា​ស្រឡាញ់ មាស សុខ​សោភា …​។ ​ឧ​ត្ត​ម​ដួង​ដួងចិត្ត​សម្លេងក្រអួន​ផ្អែម​ពិបាក​រក ស្រទន់​ បើ​និយាយ​ពី​អត្ត​ច​រិ​ត​វិញល្អ​លើ​សការស្មាន រួសរាយរាក់ទាក់ រាប់អាន​មិត្ត​ខ្លាំងណាស់​។

តាមរយៈ​សារ​នេះ​អាច​បញ្ជាក់ថា​លោក ​ម៉ៃ សុគន្ធ ពុំបាន​ស្រលាញ់​ មាស សុខ​សោភា ក្នុង​បំណង​លក្ខណៈ​ស្នេហា​នោះទេ​ ពោលគឺ​លួច​ស្រលាញ់​ត្រឹម​ជាម​នុស្ស​រួម​អាជីព​និង​អត្ត​ច​រិ​ត​របស់​នាង​តែប៉ុណ្ណោះ​។​តើ​ប្រិយមិត្ត​យល់ឃើញ​យ៉ាងណាដែរ​ចំពោះ​ករណី​លើកឡើង​របស់លោក ម៉ៃ សុគន្ធ ខាងលើនេះ​?៕​

 

Facebook Comments

អត្ថបទទាក់ទង