ក្តៅៗ! DJ ក្តឹប ប្រកាស​សង្គ្រាម​ជាមួយ​អ្នកនិពន្ធ​ និង​ចម្រៀង​យក​បទ​មរតក​ដើម​ទៅ​កែច្នៃ​កាឡៃ​ខុស​សាច់ភ្លេង​ឬ​ទំនុកច្រៀង

Spread the love

ភ្នំពេញ ​៖​ បច្ចុប្បន្ន​នេះ ​ត្រូវ​បាន​គេ​កត់សម្គាល់​ឃើញ​ថា កំពុង​មាន​អ្នកនិពន្ធ​ និង​តារា​ចម្រៀង​ខ្មែរ​ជាច្រើន​ងាក​មក​ជ្រើសរើស​ការ​និពន្ធ​បទ​ចម្រៀង​មរតក​ដើម​ទៅ​ធ្វើ​កាឡៃ​សាច់ភ្លេង​ ឬ​ទំនុកច្រៀង​បណ្ដាល​ឲ្យ​មាន​ការ​យល់​ច្រឡំ​ និង​ផ្ទុយ​ពី​លំនាំ​ម្ចាស់​ដើម​នោះ​ ដោយ​ការ​អត់ទ្រាំ​មិនបាន​តារា​ប្រុស​លោក ចាន់ សំណាង​ហៅ​DJ ក្តឹប បានចេញ​វីដេអូ​ប្រកាសសង្គ្រាម​ជាមួយ​បុគ្គល​ទាំងឡាយណា​ដែល​កំពុងតែ​ប្រព្រឹត្ត​ទង្វើ​នេះ។

គេ​នៅ​ចាំ​បាន​ថា ​កន្លងមក​មាន​តារា​ចម្រៀង​សំនៀង​ផ្អែម​និង​ជា​អតីត​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ពីរ​អាណត្តិ​លោក សុះ ម៉ាច ក៏​ធ្លាប់​បាន​ចេញមុខ​ប្រតិកម្ម​រិះគន់​និង​ទទួល​ស្នើ​​សុំ​ឲ្យ​អ្នកនិពន្ធ​និង​តារា​ចម្រៀង​ខ្មែរ​មួយចំនួន​ត្រូវ​បញ្ឈប់​រាល់​សកម្មភាព​មួយ​នេះ (​យក​បទ​មរតក​ដើម​ទៅ​កែច្នៃ​កាឡៃ​ខុស​សាច់ភ្លេង​ឬ​ទំនុកច្រៀង​)​ហើយ​នាំគ្នា​ងាក​មក​ចូលរួម​អភិរក្ស​ប្រមាណ​២​ឬ​៣​ដង​រួច​មក​ហើយ។ខណៈដែល​ពេលនេះ​ស្រាប់តែ​តារាចម្រៀង​រ៉េ​ប​DJ ក្តឹប ក៏បាន​ផ្ទុះ​កំហឹង​ជុំវិញ​រឿងរ៉ាវ​នេះ​ផង​នោះ។

តាមរយៈ​ការ​បង្ហោះ​ខ្សែ​វីដេអូ​មាន​រយៈពេល​ជិត​៣​នាទី​តារា​ប្រុស​DJ ក្តឹប រៀបរាប់ថា​ ចង់​ល្បី​ដើម្បី​អ្វី ?​ល្បី​ដើម្បី​ជោគជ័យ​ឬ​ដើម្បី​លុយ ?​ហើយ​សម្អុយ​កិត្តិ​សយ​ម្ចាស់​ដើម​គេ​ឬក៏​ចង់​លុបបំបាត់​ស្នាដៃ​ម្ចាស់​ដើម​?​។​ សូម​ផ្តាំផ្ញើ​ទៅ​កវី​តន្ត្រីករ​អ្នកនិពន្ធ និង​អ្នកចម្រៀង​ច្រៀង​បាន​ផលប្រយោជន៍​និង​ការ​ចំណេញ​ដែល​កើតចេញពី​មរតក​សំនៀង​ដើម​ដែល​កើតចេញពី​ស្នាដៃ​របស់​កវី​តន្ត្រីករ អ្នកនិពន្ធ​ឬ​សម្រួល​តន្ត្រី​ជំនាន់​មុន​ទាំងអស់​ឲ្យ​បាន​ជ្រាប​ថា​ ខ្ញុំ​បាន ចាន់ សំណាង ហៅ DJ ក្តឹប ជា​អ្នក​ស្រលាញ់​ការងារ​តែង​និពន្ធ​មិនអាច​បណ្តោយ​ឲ្យ​ជីវិត​មួយ​នេះ​ស្លាប់ទៅ​ទាំង​មិនបាន​និយាយ​អ្វី​ដែលជា​ការពិត​ក្នុង​វិស័យ​តន្ត្រី​និង​សិល្បៈ​នោះទេ។

តារា​រ៉េ​ន​DJ ក្តឹប បន្តទៀតថា​សូមបញ្ជាក់​ទៅកាន់​អ្នក​ដែល​កំពុង​ទទួលបាន​ផលចំណេញ​ទាំងអស់​បើ​ត្រឹមតែ​ឈ្មោះ​កវី​តន្ត្រីករ​អ្នកនិពន្ធ​ជំនាន់​មុន​មិន​អាច​ស្រាវជ្រាវ​យក​មក​ដាក់​បង្ហាញ​ជា​សាធារណៈ​បានទេ​ ខ្ញុំ​នឹង​ជេរ​ដោយ​គ្មាន​ការ​រើសមុខ​ឡើយ​មិន​ថា​ផលិតកម្ម អ្នកចម្រៀង​ល្បី​រូប​ណា​ឬ​បុគ្គល​រូប​ណា​ទេ​ស្គាល់គ្នា​ឬ​មិន​ស្គាល់គ្នា​ទេ​ហេតុនេះហើយ​ខ្ញុំ​សូម​ប្រកាស​ជា​សាធារណៈ​នៅ​ថ្ងៃទី​២២ ខែកុម្ភៈ​ឆ្នាំ​២០១៩​នេះ​តែម្តង។

DJ ក្តឹប បញ្ជាក់ ថា​ខ្ញុំ​មិន​ទុក​មុខ​ឲ្យ​ទៀត​ទេ​រាល់​បុគ្គល​ដែល​បាន​យក​បទ​មរតក​ដើម​ទៅ​កែច្នៃ​កាឡៃ​ខុស​សាច់ភ្លេង​ឬ​ទំនុកច្រៀង​មិន​ថា​អ្នកចម្រៀង​ឬ​អ្នកនិពន្ធ​នោះ​ល្បី​កម្រិតណា​ឡើយ។ បើសិនជា​យក​បទ​ចម្រៀង​សំនៀង​មរតក​ដើម​មក​ច្រៀង​ត្រឹមតែ​ឈ្មោះ​ពិត​របស់​ម្ចាស់​ស្នាដៃ​គេ​យក​មក​បង្ហាញ​មិន​បានទេ​ខ្ញុំ​ជេរ ជេរ​រហូត​គេ​ចាប់​ខ្ញុំ​ដាក់គុក​ក៏បាន​ដែរ នេះ​ជា​ហេតុផល​ទី​១ ។ ទី​២ ទោះបីជា​ម្ចាស់​ស្នាដៃ​គេ​បាន​ស្លាប់បាត់​បងជីវិត​ក៏ដោយ​ក៏​មិនត្រូវ​បង្កើត​វប្បធម៌​លុបបំបាត់​ឈ្មោះ​ម្ចាស់​ស្នាដៃ​មរតក​ដើម​នោះដែរ​…..។

ជាមួយគ្នានេះដែរ​DJ ក្តឹប បន្ថែមទៀតថា​ ចំពោះ​ករណីនេះ​លោក​រីករាយ​ជានិច្ច​ប្រសិនបើ​និយាយ​ទៅ​ខុសច្បាប់​គឺអាច​ចាប់​លោក​ដាក់គុក​បាន​ហើយក៏​ស្វាគមន៍​ផងដែរ​រាល់​បុគ្គល​ទាំងឡាយណា​ដែល​មើលងាយ​លើ​សមត្ថភាព​របស់ខ្លួន។ ម្យ៉ាងទៀត​បុគ្គល​ដែល​ធ្លាប់​មើលងាយ​និង​ចាប់កំហុស​ដូចជា​៖​លោក សុខ ជំនោ និង​លោក ម៉ៃ វ​ឌ្ឍ​នា គឺអាច​ជួបគ្នា​ជាមួយ​ខ្លួន​ក្រោយពេល​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​រួច។

ដើម្បី​បាន​ដឹង​កាន់​តែច្បាស់​និង​លម្អិត​ជាង​នេះនោះ​សូម​បង្វែរ​អារម្មណ៍​ប្រិយមិត្ត​ទៅ​ទស្សនា​វីដេអូ​របស់​តារា​ចម្រៀង​រ៉េ​ប​DJ ក្តឹប និង​ប្រកាសសង្គ្រាម​ក្តៅ​ជាមួយ​អ្នកនិពន្ធ​និង​ចម្រៀង​យក​បទ​មរ​ត​ដើម​ទៅ​កែច្នៃ​កាឡៃ​ខុស​សាច់ភ្លេង​ឬ​ទំនុកច្រៀង​ដូចខាងក្រោម​នេះ​៖៕

Facebook Comments

អត្ថបទទាក់ទង