ក្តៅ ៗ​! ម៉ៃ សុគន្ធ ចេញមុខ​ប្រតិកម្ម​ប្រឆាំង​ការរិះគន់​លើ​ភាព​សិច​ស៊ី​កូនស្រី​លោក ថៃ នរៈ​សន្យា​

Spread the love

​ភ្នំពេញ​៖ ថ្មីៗ​នេះ​មានមតិ​មួយចំនួន​បានធ្វើការ​រិះគន់​ដោយ​មិន​សំចៃមាត់​លើ​កូនស្រី​របស់លោក ថៃ នរៈ​សន្យា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​គឺ​កញ្ញា ថៃ នារី​សុជាតា បន្ទាប់ពី​បែកធ្លាយ​រូបថត​សិច​ស៊ី​អំឡុងពេល​ទៅ​កម្សាន្ត​នៅ​ឆ្នេរ​ស​មុ​ត្រ​។​ ការរិះគន់​បាន​កើ​ឡើង​ស្របពេល​ដែលមាន​ការបញ្ចេញ​ទស្សនៈ​បែប​ផ្លែផ្កា​ថា ​ឪពុក​ទើប​ចេញ​លិខិត​ព្រមាន​តារា​សិច​ស៊ី ​៤ ​ដួង​មិនបាន​ប៉ុន្មាន​ស្រាប់តែ​កូ​ស្រី​សិច​ស៊ី​លើសគេ​ទៀត​។​

​ជាមួយគ្នា​នៃ​ការរិះគន់​និង​បែកធ្លាយ​រូបភាព​សិច​ស៊ី​កូនស្រី​របស់លោក ថៃ នរៈ​សន្យា នេះដែរ​ភ្លាមៗ​ក៏មាន​តារាចម្រៀង​ស្រី​ម្នាក់​ក្នុងចំណោម​៤​នាក់​គឺ​កញ្ញា រតនៈ ពិសី បានចេញ​សារ​ដោយមាន​ចេតនា​ចំអក​លោក ថៃ នរៈ​សន្យា ថា​ស្តោះ​លើ​ទ្រូង​ឯង​កំហុស​អ្នកណា … មិនតូច​ចិត្ដទ ..​។​តែ​សូម​បងប្អូន​ពិចារណា​តាម​ការគួរ .. ព័ត៌មាន​ផ្ដេសផ្ដាស ចុះ​បាន​បន្តិច​លុបចោល​។​ចុះ ចុះ រឿង​ពិត​ផង កុំ​កាត់ត អញ្ចឹង​សុំ​ម្នាក់​មួយ​ម៉ាត់ ម៉ោ​រក​យុត្ដិធម៌​ឲ្យ​កូនស្រី​គាត់​ផង ។​

​ដោយសារតែ​កំពុងមាន​ការរិះគន់​លើ​ភាព​សិច​ស៊ី​របស់​កូនស្រី​លោក ថៃ នរៈ​សន្យា ព្រមជាមួយ​សារ​ផ្លែផ្កា​ផង​នោះ​តារាចម្រៀង​លោក ម៉ៃ សុគន្ធ ដែល​កន្លង​ត្រូវបាន​គេ​ដឹងថា​ជា​តារា​ពូកែ​ទិស​នោះ​ក៏​ចេញមុខ​ប្រតិកម្ម​ប្រឆាំង​ចំពោះ​ការរិះគន់​នោះ​ថា ជា​រឿង​មិនគួរ​កើតឡើង​នោះទេ​ព្រោះ​ជា​សិទ្ធិ​ឯកជន​របស់​បុគ្គល ម្យ៉ាងទៀត​នារី​ម្នាក់នេះ​ពុំមែន​ស្ថិតក្នុង​រង្វង់​អ្នកសិល្បៈ​នោះឡើយ​។​

​លោក ម៉ៃ សុគន្ធ បាន​បញ្ជាក់ថា មិន​កាន់​ជើងទេ​តែ​លោកអ្នក​រិះគន់​ទាំងឡាយ​ដូច​លើស​ពេក​ហើយ​រួមទាំង​អ្នកសិល្បៈ​ខ្លះ​ដែល​រិះគន់​កូនស្រី​លោក ថៃ​ន រៈស​ត្យា សួរថា​កូនស្រី​គាត់​ជា​អ្នកសិល្បៈ​មែន​? ហើយ​គាត់​ស្លៀក​ឈុត​ហែល​ទឹក​ហ្នឹង​នៅលើ​ឆាក​តន្ត្រី​មែន​?​ហើយ​ចង់អោយ​គាត់​ចងក្បិន​ស្លៀក​សារុង​មុជទឹក​សមុទ្រ​មែន​៕​

 

Facebook Comments

អត្ថបទទាក់ទង