ក្បាច់​រាំ​បទ​ថ្មី​របស់ រ៉ា​ប៊ី ទស្សនា​ហើយ ​ស្ទើរ​បះ​សក់

Spread the love

ភ្នំពេញ ​៖​ បន្ទាប់ពី​បំបែក​បាន​ទីផ្សារ​គាំទ្រ​ និង​ភាព​ល្បីល្បាញ​តាមរយៈ​បទ មាន់​ស្រែ តារា​ស្រី​វ័យក្មេង​របស់​ផលិតកម្ម​ថោ​ន កញ្ញា រ៉ា​ប៊ី ថ្មីៗ​នេះ​ ក៏​ស្រាប់តែ​ទម្លាយ​នូវ​ចម្រៀង​បទ​ថ្មី ​ដែល​ប្រើ​ស្ទាយ​នៃ​ក្បាច់​រាំ​មិនធម្មតា​ឡើយ​ បើ​ប្រៀបធៀប​ជាមួយ​បទ​ញាក់​មុនៗ​កន្លងមក។

បទ​ថ្មី​របស់​តារាចម្រៀង​កញ្ញា រ៉ា​ប៊ី ដែល​ទើប​ត្រូវបាន​បញ្ចេញ​ផ្សព្វផ្សាយ ​និង​មានការ​ចែករំលែក​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​និង​យូ​ធូប​នោះ​ គឺមាន​ចំណងជើង​ថា លុយ។ MV បទ​នេះ​ក្រោយ​ពេលចេញ​ផ្សព្វផ្សាយ​នៅលើ​បណ្តាញ​សង្គម​នោះ ​ជា​កត់សម្គាល់​គឺមាន​សន្ទុះ​នៃ​ការ​គាំទ្រ​មិន​ចាញ់​បទ មាន​ស្រែ ប៉ុន្មាន​ទេ។

ការ​ដាក់​អារម្មណ៍​គាំទ្រ​ និង​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​MV​បទ លុយ របស់​ស្រី​ស្រស់ រ៉ា​ប៊ី នោះ​ ក៏​ព្រោះតែ​បទ​នេះ​នាង​បាន​បញ្ចេញ​ក្បាច់​រាំ​ប្លែកៗ​ និង​មាន​ភាព​រស់រវើក​ទស្សនា​ហើយ​ស្ទើរតែ​មិន​ចង់​ប៉ប្រិច​ភ្នែក​នោះ​ឡើយ។ មិនតែប៉ុណ្ណោះ​ស្ទាយ​នៃ​ការ​តុបតែង​ខ្លួន ​ក៏​មាន​ភាព​ទាក់ទាញ​តាមរយៈ​ភាព​សិច​ស៊ី​រាំ​ក្រលែង​ចង្កេះ​ស្ទើរ​របេះ​ចេញពី​ខ្លួន​របស់ រ៉ា​ប៊ី។

ដើម្បី​បានឃើញ​ និង​ដឹង​កាន់តែ​ច្បាស់​នោះ ​សូម​បង្វែរ​អារម្មណ៍​ប្រិយមិត្ត​អ្នកអាន​ទៅ​ទស្សនាការ​បញ្ចេញ​ក្បាច់​រាំ​របស់​កញ្ញា រ៉ា​ប៊ី ក្នុង​MV​បទ​ថ្មី លុយ លុយ លុយ ខាងក្រោម​នេះ​ទាំងអស់គ្នា​៖៕​

Facebook Comments

អត្ថបទទាក់ទង