ក្បួន​ដង្ហែ​​ឈុត​បុរាណ​អបអរ​ប្រាសាទ​សំបូរព្រៃគុក​រប​ស់​ហុងដា​ជួប​កៅ​នៅ​កំពង់ធំ​ ពិតជា​អស្ចារ្យ​ណាស់​

Spread the love

​ភ្នំពេញ ​៖ ​គ្រួសារ​តារា​កម្ពុជា​និង​ក្រុមហ៊ុន​ហុងដា​ជួប​កៅ​ប្រចាំខេត្ត​កំពង់ធំកាលពី​ព្រឹក​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០១៩​បាន​សហការគ្នា​យ៉ាង​រលូន​ក្នុងការ​បង្កើត​ព្រឹត្តិការណ៍​ដង្ហែ​ក្បួន​ឈុត​បុរាណ​យ៉ាង​អស្ចារ្យ​ពី​ទី​រួម​ខេត្តកំពង់ធំ​ឆ្ពោះទៅ​ប្រាសាទសំបូរព្រៃគុក​។ ​ពិធី​នេះ​រួមមាន​ក្បួន​ដង្ហែ​ ​ដោយ​ម៉ូតូ រថយន្ត និង​ក្បួន​ដង្ហែ ដោយ​ថ្មើ​ជើង​យ៉ាង​កក្រើក មិន​ធ្លាប់​មាននៅ​ទីតាំង​តំបន់​វប្បធម៌​បុរាណ​មួយ​នោះ​។​

ចំពោះ​ក្បួន​ដង្ហែ​ ​ដែល​រៀបចំឡើង​នេះ​ត្រូវបាន​នាំមុខ​ដោយ​ឆៃ​យាំ​និង ល្ខោនខោល ដើម្បី​គោលបំណង​អបអរ​គម្រប់​ខួប​២​ឆ្នាំ​នៃ​ប្រាសាទសំបូរព្រៃគុក​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។ លើកស្ទួយ​ល្ខោនខោល​ខ្មែរ​ដែល​បានដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​យ​នៃ​មនុស្សជាតិ​។ ថែរក្សា​សំលៀកបំពាក់​បំពាក់​ទម្រ​ង់​បុរាណ​ខ្មែរ និង​បណ្តុះ​គំនិត​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប ចូលរួម​ថែរក្សា និង ចូលរួម​លើកស្ទួយ សម្បត្តិ​វប្បធម៌ ទាំងអស់គ្នា​។

នៅក្នុង​ក្បួន​ដង្ហែ​​ឈុត​បុរាណ​គឺ​អមដោយ​សិស្ស​និស្សិត​ក្រោម​ខ្ទង់​រាប់ពាននាក់​នេះ​ត្រូវបាន​ដង្ហែរ​ចេញពី​ទីតាំង​ក្រុម​ហុងដា​ជួប​កៅ​ខេត្តកំពង់ធំ​ដោយ​ក្បួន​រថយន្ត​ឆ្ពោះទៅ​ប្រាសាទសំបូរព្រៃគុក នឹង​បន្ត​ដោយ​ថ្មើ​ជើង​ជា​ក្បួន​វែង​មួយ​ផ្សេងទៀត​បន្តទៅ​កាន់​ប្រាសាទសំបូរព្រៃគុក​។ ក្បួន​នេះ ជាការ​ចូលរួម​សហកា​រ​ដោយ​គ្រួសារ​តារា​កម្ពុជា​ទាំងស្រុង ទើប​អាចធ្វើអោយ​ក្បួន​ដង្ហែរ​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន​ហុងដា​លើកដំបូង ដែល​ទើប​បញ្ចប់​ថ្មីៗ​មុននេះ ជោគជ័យ​មិន​ធ្លាប់មាន​។​

លោក ជួប ចាន់​ដា​រ៉ា​ប្រធាន​ហុងដា​ជួប​កៅ​ខេត្តកំពង់ធំ​បាន​បញ្ជាក់ថា​លោក​ពិតជា​មោទនភាព​យ៉ាងខ្លាំង​ដែល​ក្បួន​ដង្ហែ​​ឈុត​បុរាណ​ក្រោម​ការរៀបចំ​របស់​ក្រុមហ៊ុន​ហុងដា​ជួប​កៅ​ក្រោម​ការចូល​រួមសហការ​ពី​គ្រួសារ​តារា​កម្ពុជា ក្លាយជា​ក្បួន​ដង្ហែ​​ឈុត​បុរាណ​ទ្រង់ទ្រាយ​ធំ​ជា​ប្រវត្តិសាស្ត្រ នៅ​ប្រាសាទសំបូរព្រៃគុក ដើម្បី​អបអរ​ខួប​២​ឆ្នាំ​របស់​ប្រាសាទសំបូរព្រៃគុក​ចូល​ជា​បេតិកភណ្ឌ​ពិភពលោក​។

ប្រធាន​ហុងដា​ជួប​កៅ​ខេត្តកំពង់ធំ​រូបនេះ​បាន​បន្តថា ​ក្បួន​ដង្ហែ​​ឈុត​បុរាណ​ដែល​ក្រុមហ៊ុន​ហុងដា​ជួប​កៅ​បាន​សហការ​ធ្វើ​ជាមួយ គ្រួសារ​តារា​កម្ពុជា​នេះ នឹង​ក្លាយជា​ក្បួន​ដង្ហែ​​ទ្រង់ទ្រាយ​វប្បធម៌​ជា​ប្រវត្តិសាស្ត្រ​ដើម្បី​អោយ​ពិភពលោក​កាន់តែ​ស្គា​ល់ពី​កម្ពុជា​ជាពិសេស​គឺ​ស្គាល់​ពី​វប្បធម៌​របស់​ខ្មែរ​។ លោក​កោតសរសើរ​ចំពោះ​ការ​សហការ​យ៉ាង​ដុតដៃដុតជើង​របស់​គ្រួសារ​តារា​កម្ពុជា​ទើប​ធ្វើអោយ​ក្បួន​ដង្ហែរ​របស់លោក​ក្លាយជា​ក្បួន​ដង្ហែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ដល់​ម្លឹ​ង​។

លោក​ក៏មាន​ការលើកសរសើរ​ខ្លាំង​នៅពេល​តារា​សិល្បករ​ទាំង​នោះបាន​បង្កើត​ព្រឹត្តិការណ៍​ប្រកួតប្រជែង​ឈុត​បុរាណ​ដែល​កាន់តែ​ជួយ​អោយ​ពិភពលោក​ស្គាល់​ច្បាស់​ពី​ខ្មែរ​។​ដោយឡែក​លោក ផាត់ តារា​រដ្ឋ​ស្ថាបនិក​គ្រួសារ​តារា​កម្ពុជា​បាន​ថ្លែង​បញ្ជាក់ថា​ ហេតុផល​ដែល​លោក​ដឹកនាំ​សិល្បករ​កុះករ អោយ​គ្រង​ឈុត​បុរាណ គឺមាន​ហេតុផល​តែមួយគត់ គឺ​ដោយសារតែ​ព្រឹត្តិ​ទិវា​វប្បធម៌​បេតិកភណ្ឌ​ជាតិ ដែល​រៀបចំឡើង​ដោយ​ក្រុមហ៊ុន​ហុងដា​ជា​កម្មវិធី​លើកស្ទួយ និង​ទ្រង់​ទ្រង់​សិល្បៈ​វប្បធម៌​ជាតិ៕

Facebook Comments

អត្ថបទទាក់ទង