ក្មេង​ស្រី​អាយុ​៥​ឆ្នាំ ​ដែល​ត្រូវ​ម្ដាយ​ចិត្ត​អប្រិយ​ប្រើ​កាំបិត​កាប់​ម្រាម​​​ដៃ ​ត្រូវ​បាន​បញ្ជាក់​ពី​ទីកន្លែង​ហើយ

ភ្នំពេញ​ ៖ ​ថ្មីៗ​នេះ​មានការ​បង្ហោះ​ចែករំលែក​យ៉ាង​ព្រោងព្រាត​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ប​ង្ក​ការភ្ញាក់ផ្អើល​ និង​ចាប់អារម្មណ៍​ខ្លាំង​សម្រាប់​មហាជន​ ក្រោយ​ពេលដែល​បានឃើញ​រូបភាព​ជាច្រើន​សន្លឹករ​បស់​ក្មេងស្រី​អាយុ​៥​ឆ្នាំ​ម្នាក់​ ត្រូវបាន​ម្តាយ​ចិត្ត​អប្រិយ​ប្រើ​ហិង្សា​វាយ​ដុំ​ និង​យក​កាំបិត​កាប់​ម្រាមដៃ​បណ្តាល​ឲ្យ​រងរបួស​ហូរឈាម​ស្រោច​ពេញ​ដី។

ករណី​ដ៏​រន្ធត់​នេះ​ បានធ្វើ​ឲ្យ​មហាជន​រួម​នឹង​តារា​ស្រី​អ្នកនាង ទូច ស្រី​ល័​ក្ខ ​​ផ្ទុះ​ប្រតិកម្ម​ថ្កោលទោស​និង​រិះគន់​ខ្លាំងៗ​លើក​ទង្វើ​ខ្វះ​ការពិចារណា​ក្នុងនាម​ជា​ម្តាយ​ផងដែរ​។​ ម្យ៉ាងទៀត​ក៏មាន​ប្រភព​មួយចំនួន​ស្នើ​​ឲ្យ​មានការ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​លើ​ករណី​ម្តាយ​ប្រើ​ហិង្សា​លើ​កូន​ខ្លួនឯង​ផងដែរ។

ថ្វីត្បិតតែ​យ៉ាងនេះ​ក៏ពិតមែន​ កាលនោះ​ពុំ​ត្រូវបាន​ប្រភព​ណាមួយ​បញ្ជាក់​ឲ្យ​ដឹង​ច្បាស់​ពី​ទីកន្លែង​ស្នាក់នៅ ឬ ទីតាំង​កើតហេតុ​ដែល​នាំ​ឲ្យ​ស្ត្រី​ជា​ម្តាយ​រូបនោះ​ប្រើ​ហិង្សា​រហូត​យក​កាំបិត​កា​ប់​ម្រាម​ដៃ​ក្មេងស្រី​អាយុ​៥​ឆ្នាំ​ដែល​ត្រូវជា​កូនស្រី​របស់ខ្លួន​ឡើយ​។ ​ប៉ុន្តែ​បន្ទាប់ពី​មានការ​សួរនាំ​ដេញដោល​ពី​មហាជន​ជាច្រើន ​ក៏​ស្រាប់តែ​ស្ត្រី​ម្ចាស់​Account Facebook ឈ្មោះ Vi na ដែល​បាន​ទម្លាយ​ដំណឹង​នេះ​ដំបូង​គេ​ចេញមុខ​បញ្ជាក់ថា​ក្មេងស្រី​រងគ្រោះ​នោះ​ជា​ចៅ​របស់គាត់​។​

ប្រភព​ដដែល​នេះ​បាន​បន្តថា ​ទីតាំង​ក្មេងស្រី​ដែល​រងគ្រោះ​នោះ​ស្ថិតនៅ​ចំ​ណុច​បឹងទំពន់ ខាងត្បូង​សាលាសង្កាត់ ពោល​​​គឺ​ស្ថិតនៅ​ភ្នំពេញ​នេះ​តែម្តង​។​ ប៉ុន្តែ​ពុំបាន​បញ្ជាក់​ទេ​ថា​ក្រោយពេល​កើតហេតុ​ស្ត្រី​ជា​ម្តាយ​ត្រូវបាន​ឃាត់ខ្លួន​ឬ​យ៉ាង​នោះទេ​ បាន​ត្រឹម​ដឹងថា​ករណីនេះ​ទាំង​ស្ត្រី​ជា​ម្តាយ​និង​ក្មេងស្រី​រងគ្រោះ​ជាប់សាច់​ឈាម​ជាមួយ​ម្ចាស់ Account Facebook ឈ្មោះ Vi na ប៉ុណ្ណោះ។

សូម​រម្លឹក​ថា ​តារា​ស្រី​អ្នកនាង ទូច ស្រី​ល័​ក្ខ ស្រប​ពេលដែល​មានការ​ចែករំលែក​យ៉ាង​ព្រោងព្រាត​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កលើ​ករណី​ស្ត្រី​ជា​ម្តាយ​មានចិត្ត​អប្រិយ​ម្នាក់​បាន​ប្រើ​ហិង្សា​ដោយ​យក​កំាបិត​កាប់​ម្រាមដៃ​និង វាយដំ​កូនស្រី​របស់ខ្លួន​ទើប​អាយុ​៥​ឆ្នាំ​នោះ ​ភ្លាមៗ​នេះ​នាង​ក៏បាន​បញ្ចេញ​ប្រតិកម្ម​បង្ហាញ​អារម្មណ៍​មិន​សប្បាយចិត្ត​និង​ស្នើ​​ឲ្យ​មាន​វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​ស្ត្រី​ជា​ម្តាយ​រូបនោះ​។​

ការចេញមុខ​រិះគន់​និង​បង្ហាញ​ក្តី​រន្ធត់​តក់​ស្លុយ​ក្នុង​ចិត្តខ្លាំង​រហូត​ស្រក់​ទឹកភ្នែក​ពី​សំណាក់​អ្នកនាង ទូច ស្រី​ល័​ក្ខ ខាងលើនេះ​បានធ្វើ​ឡើង​បន្ទាប់​មានការ​បង្ហោះ​ចែកចាយ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ភ្ជាប់​ជាមួយ​រូបភាព​ក្មេង​ស្រី​រងគ្រោះ​បែបនេះ​ថា​ ថ្ងៃនេះ​ខ្ញុំ​គេង​មិន​លក់​ទេ​ព្រោះ​មាន​ម្តាយ​ចិត្តខ្មៅ​លើកដៃ​វាយ​នឹង​យក​កាំបិត​តាំង​តោ​ដេញ​កាប់​កូន​ចំពោះ​មុខ​ខ្ញុំ យ៉ាង​នេះ​ម្តាយ​ចិត្ត​អប្រិយ ទោះ​យ៉ាង​មិច​ក៏ដោយ មិន​គួរ​ធ្វើ​ដាក់​ក្មេង​បែបនេះ​ដែរ ម្តាយ​អញ្ចឹង​ត្រូវ​ដាក់ទោស​ម៉េច មេត្តា​ជួយ​ស៊ែរ​គ្នា​ផង​។​

ជា​​ប្រតិកម្ម​របស់​អ្នកនាង ទូច ស្រី​ល័​ក្ខ បាន​លើកឡើង​ថា ​ឱ !​អ្នក​ម្តាយ​ចិត្ត​អប្រិយ​អើយ​ហេតុអ្វី​ក៏​ដាច់ចិត្ត​លើកដៃ​យក​កាំបិត​តាំង​តោ​កាប់​ដៃ​កូន​យ៉ាងនេះ​សួរថា​ម្តាយ​ចិត្ត​អប្រិយ​ដូចជា​អ្នកឯង​នេះ​តើ​គួរតែ​នៅក្នុង​គុក​ឬក៏​គួរ​យក​មក​កាំ​ដៃ​វិញ​?​ខ្ញុំ​ឈឺផ្សា​រណា​ស់​លោក​អើយ​ទឹកភ្នែក​របស់ខ្ញុំ​វា​ស្រក់​ព្រោះ​ពិតជា​អាសូរ​ក្មួយ​ស្រី​ណាស់​តើ​មាន​ទេ​នៅលើ​លោក​នេះដែរ​មាន​ម្តាយ​ប្រដៅ​កូន​ដោយ​យក​កាំបិត​កាត់​ដៃ​កូន​ខ្លួនឯង​អាយុ​​៥​ឆ្នាំ​បែបនេះ​?​។​

បន្ថែម​ពីលើ​នេះ​អ្នកនាង ទូច ស្រី​ល័​ក្ខ​និយាយថា ​ដៃ​ហូរឈាម​ក្រហមឆ្អៅ​ប្រលាក់​ពេញ​ខ្លួន​ទួញ​យំ​ស្រែ​ដោយ​ភាពឈឺចាប់​ដោយ​មិន​នឹកស្មានថា ម្តាយ​របស់ខ្លួន​ហ៊ាន​លើកដៃ​យក​កាំបិត​ប៉័ង​តោ​មក​ដេញ​កាប់​កូន​បែបនេះ​សោះ​ក្នុង​ក្តីរ​ន្ធត់​អាណិត​ក្មេង​មិនទាន់​ដឹងក្តី​បែរ​រង​ក្តី​ទារុណ ពី​ម្តាយ​បែបនេះ​ម្តាយ​អញ្ចឹង​ត្រូវ​ដាក់ទោស​យ៉ាង​ម្តេច មេត្តាជួយ​ស៊ែរ​គ្នា​ផង​៕​

អត្ថបទទាក់ទង