ក្ររ​សួង​ព័ត៌មាន​ អនុញ្ញាត​ឲ្យ​វិទ្យុ VOA បើក​ការិយាល័យ​ស្របច្បាប់​នៅ​កម្ពុជា​ឡើងវិញ​

Spread the love

​ភ្នំពេញ​ ៖ ​បើ​យោងតាម​ការ​ថ្លែង​ឲ្យ​ដឹង​ពី​លោក មាស សោ​ភ័​ណ្ឌ រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​ បានលើកឡើង​ថា ​ក្រសួង​បាន​អនុញ្ញាត​ជា​គោលការណ៍​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​សហរដ្ឋ​អាមេរិក​បើក​ការិយាល័យ​តំណាង​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក​(VOA)​ស្របច្បាប់​នៅ​កម្ពុជា​ឡើងវិញ ​បន្ទាប់ពី​ការិយាល័យ​វិទ្យុ​មួយ​នេះ​ត្រូវបាន​បិទ​ដោយ​ខ្លួនឯង​កាលពី​កន្លងមក។

រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​បាន​បន្តថា ​ការ​អនុញ្ញាត​ឲ្យ​បើក​ការិយាល័យ​វិទ្យុ VOA ស្របច្បាប់​ឡើងវិញ​នោះ ​ធ្វើឡើង​នៅក្នុង​ជំនួប​រវាង​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ជាមួយ​លោក Michael Newbill ភារធារី​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា និង លោក Matthew Walsh អនុប្រធាន​ទទួលបន្ទុក​ប្រតិបត្តិការ​នៃ ទីភ្នាក់ងារ​អាមេរិក​ស​ម្រា​ប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សកល​US Agency for Global Media​នា​ព្រឹក​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៩​គោលបំណង​គឺ​ដើម្បី​ស្វែងយល់​ពី​ស្ថានការណ៍​សារព័ត៌មាន​ក្នុងប្រទេស​កម្ពុជា​និង​ពិភាក្សា​ការងារ​អំពី​ការបើក​ការិយាល័យ VOA ខេមរភាសា​ប្រចាំ​នៅ​កម្ពុជា ។​
​បន្ទាប់ពី​បញ្ចប់​ជំនួប​ថា​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ឯកភាព​ជាគោលការណ៍​អនុញ្ញាត​ឲ្យ​បើក​ការិយាល័យ​តំណាង VOA នៅ​កម្ពុជា​ឡើងវិញ។ ទន្ទឹម​នោះ​លោក Mathew Walsh បាន​អរគុណ​ក្រសួង​ព័ត៌មាន និង​លោក​រដ្ឋមន្ត្រី ដែល​បាន​សម្របសម្រួល ឲ្យ​មានការ​ឯកភាពគ្នា​ជាគោលការណ៍ ដើម្បី​បើក​ការិយាល័យ​តំណាង​វិទ្យុ VOA នេះ​ឡើងវិញ​ផងដែរ៕

 

 

Facebook Comments

អត្ថបទទាក់ទង