ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​ សម្រេច​និរាករណ៍​លើ​លិខិត​ចំនួន​១៩​ករណី ​ដែល​​​ចេញ​​រួច​ហើយ

Spread the love

ព្រះសីហនុ​ ៖​ សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី ​បាន​សម្រេច​ឲ្យ ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​និរាករណ៍​លើ​លិខិត​ចំនួន​១៩​ករណី​ ដែល​ចេញ​​រួចហើយ​ពាក់ព័ន្ធ​ការ​កាត់​ឆ្វៀល​ដី​ក្នុង​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ក្នុង​ខេត្ត​ព្រះសីហនុ​កន្លងមក ។

ការ​សម្រេច​បែបនេះ សម្ដេច​តេ​ជោ ធ្វើឡើង បន្ទាប់​មាន​ករណី​ធ្ងន់ធ្ងរ​ប្រើ​អំពើ​ហិង្សា ទៅលើ ប្រជាពលរដ្ឋ​អ្នក​តវ៉ា​ទំនាស់​ដីធ្លី​នៅ​តំបន់ ពយ​ម៉ា​ចូ​វ ស្ថិតក្នុង​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ពី​សំណាក់​​កងកម្លាំង​ប្រដាប់​ អាវុធ​ ប៉ូលិស​.​កង​រាជ​អាវុធហត្ថ និង​យោធា ក្នុង​ពេល​ចុះ​អនុវត្ត​​ សាលក្រម​ ស្ថាពរ លើ​ផ្ទៃដី​ទំហំ​ ៧១ ហិកតា កាលពី​ ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០១៩។

យោង​តាម​ខ្លឹមសារ​លិខិត របស់ ក្រសួង កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ លេខ ១០៨២​ចុះ​ថ្ងៃ​៣១ ខែ​មករា ឆ្នាំ​២០១៩ បាន​បញ្ជាក់​ថា​ លិខិត​ចំនួន​១៩​ករណី របស់​អាជ្ញាធរ ខេត្ត​ព្រះសីហនុ ​ដែល​បាន​ដាក់​សុំ ឲ្យ ក្រសួង កសិកម្ម​កាត់​ឆ្វៀល​ដី​ក្នុង​គម្រប​​​ព្រៃឈើ​ឆ្នាំ ២០០២ ដែល​ត្រូវ​បាន​ក្រសួង​សម្រេច​តាម ការ​ស្នើ​សុំ ​រួចរាល់ អស់​ទៅហើយ ក្នុងពេល កន្លងមក​នោះ, នៅ​ចំពោះ​មុខ ដើម្បី​​បញ្ចៀស​បាន​នូវ​បញ្ហា​​មិន​ប្រក្រតី​​ នានា ដែល​កើតឡើង ផ្ទុយ​នឹង​បទដ្ឋាន​ គតិយុត្តិ​ ក្រសួង​សម្រេច និរាករណ៍​ចោល​វិញ​ឲ្យ​អស់​តាម ប្រសាសន៍​ដ៏​ខ្ពង់​ខ្ពស់ សម្តេច អគ្គ​មហា សេនា ប​តី​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជ​ជា​អាណាចក្រ កម្ពុជា។

ទន្ទឹមនឹងនេះ ការ​អនុវត្ត​​​តាម សេចក្តីណែនាំ ដ៏​ខ្ពង់ខ្ពស់ សម្តេច តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋ មន្ត្រី នៃ​ព្រះរាជអាណាចក្រ កម្ពុជា ​ក៏បាន​សម្រេច​ និង​តម្រូវ ឲ្យ​ក្រសួង កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ ស្នើ​​សុំ​ការសម្រេច ពី​រាជរដ្ឋាភិបាល លើ​ការ​កាត់​ឆ្វៀល​ផ្ទៃដី​ចេញ ពី​គម្រ​ប ព្រៃឈើ ឆ្នាំ​២០០២ ជាមុនសិន​ចាំ អនុវត្ត​​​នីតិ​វិធី​បន្ត។

គួរ​បញ្ជាក់​ផង​ដែរ​ថា ដី​តំបន់​ពយ​ម៉ា​ចូ​វ ស្ថិត​ក្នុងភូមិ គគី ឃុំ បិត​ត្រាំ​ង ស្រុង​ព្រៃនប់ បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋបាល​ព្រៃឈើ បាន​ឲ្យ​ដឹង​ថា មាន​ទំហំ​ប្រមាណ​ជាង​២០០០​ហិកតា ដោយ ផ្ទៃដី​ទាំងនោះ ភាគច្រើន ជា​ដី​ស្ថិត​ក្នុង​កម្រប​ព្រៃឈើ ឆ្នាំ​២០០២ ជា​ដី​របស់​រដ្ឋ ​ប៉ុន្តែ​ ​បច្ចុប្បន្ន​ មួយចំនួនធំ ត្រូវ​បាន​គេ​ឃុបឃិត​គ្នា​ ក្រសួង​ពាក់ព័ន្ធ ធ្វើការ​កាត់​ឆ្វៀល​ស្រស់ៗ យ៉ាង ​រលូន ចេញពី​ដី​គម្រ​ប​ព្រៃឈើ ឆ្នាំ​២០០២ ចែកគ្នា​យក​ធ្វើជា​កម្មសិទ្ធិឯកជន ស្ទើរ​អស់ ទៅហើយ។

ដោយឡែក សម្រាប់​ដី​ដែល នៅ​សេសសល់​មិនទាន់​កាត់ចេញ ពី​គម្រ​ប​ព្រៃឈើ ឆ្នាំ​២០០២ ក៏​មិនមាន​ដី​ចំណុច​ណា​នៅ​ទំនេរ​នោះ​ដែរ គឺ មាន​ប្រជាពលរដ្ឋ រស់នៅ កាន់កាប់ ដោយ​ខុសច្បាប់​យ៉ាង អនាធិបតេយ្យ​ផង​ដែរ ជាហេតុ​ធ្វើ ឲ្យ​ទំនាស់​ដីធ្លី​នៅ​តំបន់​នោះ កើត ឡើង ជាប្រចាំ មិនអាច​ដោះស្រាយ​រក​ទី​បញ្ចប់​បាន។ ជាមួយនឹង ការសម្រេច និរាករណ៍ របស់​ក្រសួង កសិកម្ម​ខាងលើនេះ ប្រជាពលរដ្ឋ ខេត្ត​ព្រះសីហនុ បាន​សម្តែង​សាទរ​គាំទ្រ យ៉ាង​ពេញទំហឹង​ពីព្រោះថា ​ការ​ម្រេច​របស់​រាជរដ្ឋាភិបាល​និរាករណ៍​បែបនេះ​គឺជា​ដំណោះស្រាយ​មួយ​ដែល​អាច​មាន​ប្រសិទ្ធភាព​លុបបំបាត់​អំពើពុករលួយ និង​បញ្ចប់​ទំនាស់​ដីធ្លី លើ​ដី​តំបន់​បាន៕

​  

Facebook Comments

អត្ថបទទាក់ទង