ក្រុមជើងកាងក្នុងគុកប្រេស៊ីលប្រយុទ្ធគ្នាសម្លាប់និងកាត់ក្បាលអ្នកទោស៥៧នាក់

Spread the love

 

អាជ្ញាធរក្នុងរដ្ឋ Para បាននិយាយថា ការប៉ះទង្គិចគ្នាបង្ហូរឈាមមួយរវាងក្រុមជើងកាងក្នុងគុកកាលពីថ្ងៃចន្ទទី២៩ខែកក្កដាបានបណ្តាលឲ្យអ្នកទោសយ៉ាងតិច៥៧នាក់ស្លាប់ដោយក្នុងនោះមាន១៦នាក់ត្រូវកាត់ក្បាល។ នេះគឺជាការប៉ះទង្គិចគ្នាចុងក្រោយបំផុតស្របពេលដែលរដ្ឋាភិបាលប្រេស៊ីលព្យាយាមគ្រប់គ្រងគុកដែលមានអ្នកទោសច្រើនហួសរបស់ប្រទេសនេះ។

 

អាជ្ញាធររដ្ឋបាននិយាយថា ការបះបោរនេះបានចាប់ផ្តើមនៅម៉ោងប្រហែល៧ព្រឹកក្នុងពន្ធនាគារមួយនៅទីក្រុងភាគខាងជើង Altamira។
រដ្ឋាភិបាលរដ្ឋ Para បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកទោសនៃក្រុម Comando Classe បានដុតបំផ្លាញទ្រុងមួយដែលផ្ទុកអ្នកទោសមកពីក្រុមមួយទៀតឈ្មោះ Comando Vermelho ឬក្រុមជើងកាង Red Command។

ពួកគេនិយាយថា ភាគច្រើននៃអ្នកស្លាប់គឺបានស្លាប់ក្នុងអគ្គិភ័យខណៈដែលឆ្មាំពីរនាក់ត្រូវបានចាប់ជាចំណាប់ខ្មាំងប៉ុន្តែក្រោយមកត្រូវបានដោះលែងវិញ៕

Facebook Comments

អត្ថបទទាក់ទង