ក្រោយ​ដឹង​កំហុស​តារា​៣​រូប​ ចេញមុខ​សូមទោស​ទាំង​ភ័យ​ញ័រ​មាត់

Spread the love

ភ្នំពេញ​ ៖ នៅលើ​​​បណ្តាញ​សង្គម​ថ្មីៗ​នេះ​ មានការ​បង្ហោះ​ចែក​រំលែក​នូវ​ឃ្លីប​វីដេអូ​នៃ​សកម្មភាព​រាំ​សប្បាយ របស់​តារា​សម្តែង​ប្រុស​៣​រូប​ស្ថិតក្នុង​សម្លៀកបំពាក់​ទណ្ឌិត​បង្ក​ការភ្ញាក់ផ្អើល​និង​ភាន់ច្រឡំ​ដល់​មហាជន​ស្ទើរ​គ្រប់គ្នា។

ទន្ទឹម​ពេលដែល​ឃើញ​សកម្មភាព​នេះដែរ​ ក៏មាន​មតិ​រិះគន់​មួយចំនួន​ផងដែរ​រហូត​ធ្វើ​អោយ​ដឹង​ដល់​អ្នកនាំពាក្យ នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ប្រតិកម្ម​ចេញ​ការព្រមាន​តារា​ប្រុស​ទាំង​៣​រូបនេះ​តាមផ្លូវ​ច្បាប់។

តាមរយៈ​វីដេអូ​តារា​សម្តែង​៣​រូប​ដែល ស្លៀកពាក់​ជា​ទណ្ឌិត​រាំ​ក្នុង​Tik Tok​នោះដែរ​ បានធ្វើអោយ អ្នក​នាំពាក្យ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​ប្រើ​ឈ្មោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក Nouth Savna បាន​ប្រតិកម្ម​ថា ក្នុង នាម​ជា​អ្នកនាំពាក្យ នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ ខ្ញុំ​សូម​ជម្រាប​សាធារណជន មេត្តា ជ្រាប ករណីនេះ ជា​ទង្វើ​ឆ្កួត​លីលា​ដោយ​គ្មាន​ការទទួលខុសត្រូវ របស់​តារា​សម្តែង​ម្នាក់នេះ។

ប្រភព​បាន​បន្តថា ​ក្នុងដំណាក់កាល ដែល​មន្ត្រី​ពន្ធនាគារ​ទូទាំងប្រទេស កំពុង​ខិតខំ​អនុវត្ត​បទបញ្ជា របស់​ប្រមុខ​រាជ​រដ្ឋា​ភិបា ល ពាក់ព័ន្ធ​នឹង​ការ ប្រើប្រាស់​ទូរស័ព្ទ​តាម​ពន្ធនាគារ បុគ្គល Ouk Sothearek បែរ​ជា​យក​ការសម្តែង​របស់ខ្លួន​មកលេង​សើច បំពុល បរិយាកាស ធ្វើ​ឲ្យ​មានការ​ភាន់​ច្រឡំ​ពី​សំណាក់​មហាជន និង​ប៉ះពាល់​យ៉ាង ធ្ងន់ធ្ងរ​ដល់​កិត្តិយស និង​សេចក្តី ថ្លៃថ្នូរ​របស់ម​ន្ត្រី ក៏ដូចជា​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ទាំង​មូល​។ យើង​នឹង​ចាត់វិធានការ​ផ្លូវ ច្បាប់ បើ​បុគ្គល​នេះ មិន​ចេញមុខ​មកសុំ​ទោស និង​ធ្វើ​សេចក្តីបំភ្លឺ​ជា​សាធារណៈ។

បន្ទាប់ពី​មានប្រតិកម្ម​ព្រមាន​និង​ការ​រិះ​របស់​មហាជន​ភ្លាមៗ​នោះ​តារា​ពន្លក​ថ្មី​ទាំង​បាន​ចេញមុខ​សុំទោស​ជា​សាធារណៈ តាមរយៈ វីដេអូ ដោយ​លើកឡើងថា​អ្នក​ទាំង​៣​សូមទោស​ដល់​សាធារណជន ទាំងអស់ នូវ​ទង្វើ​​ខុសឆ្គង​របស់ ពួកគាត់ ដោយបាន​ស្លៀក​សម្លៀកបំពាក់​អ្នកទោស រាំលេង​សប្បាយ​ក្នុង Tik Tok និង​មាន​ទូរស័ព្ទ​កាន់​ក្នុង​ដៃ​បង្ក​ការ​ភាន់ ច្រឡំ​ដល់​មហាជន ប៉ុន្តែ​តាមពិត​ទៅនេះ គ្រាន់តែ​ជាការ​សម្តែង​រឿង​អប់រំ​ខ្លី​មួយ​ប៉ុណ្ណោះ។

សូម​ប្រិយមិត្ត​មក​ទស្សនា​វីដេ​អូ​នៃ​ការ​បក​ស្រាយ​និង​ការ​សូមទោស​របស់​តារា​ប្រុស​ទាំង​៣​រូបនេះ​ដូចខាងក្រោម​នេះ៕


Facebook Comments

អត្ថបទទាក់ទង