ក្រោយ​រង​ការព្រមាន!​ ច​ន ច័ន្ទ​លក្ខិណា ប្រកាសថា​ខ្លួន​បាន​រួច​ពី​គុក​របស់​ក្រុមហ៊ុន Facebook​វិញ​ហើយ

Spread the love

ភ្នំពេញ​ ៖​ តារា​សម្តែង​និង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា អំឡុង​មួយរយៈ​ពេល​ចុង​ក្រោយនេះ ​ត្រូវបាន​គេ​កត់សម្គាល់​ឃើញថា នាង​ហាក់​មាន​ព្យុះ​ភ្លៀង​ផ្ទុះ​សង្គ្រាម​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជា​បន្តបន្ទាប់។ ខណៈដែល​កន្លង​មក ​ក៏​ធ្លា​ប់រង​ការរិះគន់​មួយចំនួន​ពី​អ្នកគាំទ្រ​រហូត​ធ្វើ​ឲ្យ​តារា​ស្រី​រូបនេះ​បញ្ចេញ​ប្រតិកម្ម​ឆ្លើយតប​យ៉ាង​ចាស់ដៃ​វិញ​ផង​។​

ដោយសារតែ​បញ្ហា​ជម្លោះ​ពាក្យសម្តី​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កកើត​មាន​ជា​បន្ត​បន្ទាប់ពី​សំណាក់​តារា​ស្រី​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ជាមួយ​អ្នកលេង​បណ្តា​សង្គម​ហ្វេ​ស​ប៊ុ​ក​ចេះតែ​កើតមាន​ជា​ញឹកញយ​នេះ​ ទើប​ថ្មីៗ​នេះ​Account Facebook​របស់​នាង​ដែលមាន​ឈ្មោះថា​chanla khena Chorn ត្រូវ​រង​ព្រនង់​ព្រមាន​ពី​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​អស់​មួយរយៈ​ពេល​ធំ។

អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បានប្រកាស​ដូចនេះ​ថា ទើប​រួច​ពី​គុក​របស់​ក្រុមហ៊ុន​Facebook​ខ្ញុំ​សូមទោស​បងប្អូន​មួយចំនួន​ដែល​បាន​ឆាត​មកហើយ​ខ្ញុំ​មិនបាន​Reply​ព្រោះ​ក្រុមហ៊ុន Facebook Block ខ្ញុំ​មួយ​រយៈ​ធំ។ មួយ​ខែ​នេះ Block ខ្ញុំ​២​ដង​ហើយ ឯង​ផុស​រូប​អ្នក​ជេរ​ខ្ញុំ រូប​អ្នក​ជំងឺ ក្រុមហ៊ុន​Block​ខ្ញុំ​….។

តារា​ស្រី​វ័យ​ជ្រេ​និង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អ្នកនាង​ច​ន ច័ន្ទ​លក្ខិណា​បានបញ្ជាក់​ទៀតថា ​គេ​ផុស​រូប​មិន​សមរម្យ​គ្រប់​បែប​យ៉ាង ផុស​រឿង​អ​សីល​ធម៌​ក្រុមហ៊ុន​អត់​Block​ទេ។ ភាពអយុត្តិធម៌​មាន​គ្រប់​ប្រទេស​លើ​ពិភពលោក​។ ​Block ទៀត​មក លែង​ខ្វល់​ហើយ។

សូមជម្រាបថា​ នេះ​ពុំមែន​កើតមាន​តែ​តារា​ស្រី​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ម្នាក់​នោះឡើយ​ ពោល​គឺមាន​ច្រើន​មក​ដែល​ភាគច្រើន​ធ្វើ​ផ្ទុយ​នឹង​គោលការណ៍​ក្រុមហ៊ុន​ដែល​មិនត្រូវ​ឲ្យ​បង្ហោះ​រឿងរ៉ាវ​ជេរ​ប្រមាថ​ឬ​សកម្មភាព​មិនល្អ​មួយចំនួន​នោះ៕

Facebook Comments

អត្ថបទទាក់ទង