ខាត់ សុ​ឃីម ខកចិត្ត​ខ្លាំង​ព្រោះ​បវរកញ្ញា​ផែនដី​កម្ពុជា​មិនសូវមាន​ការបោះឆ្នោត​គាំទ្រ

Spread the love

ភ្នំពេញ ​៖ ​តារា​ពហុ​ជំនាញ​អ្នកនាង ខាត់ សុ​ឃីម បានបង្ហាញ​ការខកចិត្ត​ខ្លាំង​ ខណៈដែល​បវរកញ្ញា​ដែល​ដី​កម្ពុជា​កញ្ញា កែវ សេង​លី​ហួរ ដែល​ត្រូវបាន​បោះឆ្នោត​ចាញ់​បវរកញ្ញា​ឥណ្ឌូនេស៊ី ក្នុង​កម្មវិធី​” Miss Earth 2018” ដែល​កំពុងធ្វើការ​ប្រកួត​នៅក្នុង​ប្រទេស ហ្វីលីពីន​។​



តារា​ស្រី​អ្នកនាង ខាត់ សុ​ឃីម បាន​បញ្ជាក់ថា ​ពេលនេះ​គឺ​បវរកញ្ញា​ផែនដី​កម្ពុជា​បោះឆ្នោត​ចាញ់​ឥណ្ឌូនេស៊ី​ហើយ ដោយសារតែ​គ្មាន​អ្នកគាំទ្រ​ដូច​Miss Grand សង្ឃឹមថា​គាត់​អាច​ចូលក្នុង​១៨​នាក់​ចុងក្រោយ​តាមរយៈ​ការបោះឆ្នោត​តែ​ពេលនេះ​មិនអាច​ទេ​គឺ​មានតែ​សង្ឃឹម​ទៅលើ​សមត្ថភាព​របស់គាត់​ដែល​បង្ហាញ​ទៅ​គណៈកម្មការ​ទេ MissEarthCambodia​។​

​អ្នកនាង ខាត់ សុ​ឃីម បាន​បន្ថែមទៀតថា​ឆ្នាំ​ណា​ក៏​ដូច​ឆ្នាំ​ណា​ដែល​មិនសូវមាន​អ្នកគាំទ្រ​ទេ​បវរកញ្ញា​ដូច​តែ​គ្នា​ តែ​មើលទៅ​ដូចជា​លំអៀង​ពេក​ហើយ​។​ សង្ឃឹមថា​ថ្ងៃស្អែក​គាត់​មានឱកាស​ចូលដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​។​ ជាមួយគ្នានេះ​ក៏មាន​ទស្សនិកជន​ជាច្រើន​បាន​គាំទ្រ​ការ លើកឡើង​របស់​អ្នកនាង ខាត់ សុ​ឃីម ផងដែរ​៕​

Facebook Comments

អត្ថបទទាក់ទង