ខាត់ សុ​ឃីម គាំទ្រ​សម្តី​របស់​តារា​ស្រី​សិច​ស៊ី ស្រី​ម៉ុ​ច

Spread the love

ភ្នំពេញ ​៖ អ្នកនាង ខាត់ សុ​ឃីម ក្រោយពេល​ឃើញ​អតីត​តារា​សម្តែង​ស្រី​សិច​ស៊ី​អ្នកនាង ស្រី​ម៉ុ​ច បាន​បញ្ចេញ​ទស្សនៈ​ភ្ជាប់​ជាមួយ​រូបភាព​នៃ​ការបង្ហាញ​ក្បាច់​រាំ​ស្រើបស្រាល​របស់​តារា​ថៃ​លោក Nadech​និង​នាង Yaya ក្រោម​ក្រសែភ្នែក​មហាជន​យ៉ាងច្រើន​កុះករ ​ភ្លាមៗ​នោះ បាន​ធ្វើ​ឲ្យ​តារា​ស្រី​ពហុ​ជំនាញ​រូបនេះ​បង្ហាញ​ការគាំទ្រ​។​

តាមរយៈ​ខ្លឹមសារ​របស់​អ្នកនាង ស្រី​ម៉ុ​ច បានសរសេរថា ហាហា សាក​ខ្មែរ​មាន concert អញ្ចឹង​មើល​ដឹង​តែ​តួ​សម្តែង​ហ្នឹង​ត្រូវគេ​ជេរ​ទាល់តែ​ចងក​សម្លាប់​ខ្លួនឯង ព្រោះតែ​ទ្រាំ​ហ្នឹង​ការ​ជេរប្រទេច​មិនបាន។ ខ្ញុំ​សូម​សរ​សើរ​គេ​ដោយស្មោះ ចំពោះ​ការ​រីកចម្រើន​គ្រប់​វិស័យ។ បើ​គេ​គោរព​ស្ដេច​គេ​វិញ​លូន​តាំងពី​ម៉ាត់​ទ្វារ​អញ្ចឹង​អ្វី​អត់​មើលឃើញ​ទេ​មើល​ឃើញតែ​អា​រឿង​ណា​គេ​រាង​ដើរ​លើស​ខ្លួនឯង​តិច ចាប់ផ្ដើម​ចលាចល ។

តារា​សិច​ស៊ី​អ្នកនាង ស្រី​ម៉ុ​ច បានលើកឡើង​ទៀតថា ​តួ​សម្តែង​គេ គេ​ចេះ​លើកគ្នា​គេ​ណាស់។ ខ្ញុំ​និយាយ​ក្នុងនាម​ជា​ប្រជាជន​ម្នាក់​ប៉ុណ្ណោះ​ មិន​សរសើរ​មិនបាន​។​ខ្ ញុំ​និយាយ​ក៏​ព្រោះតែ​ខ្ញុំ​ចង់អោយ​តារា​ខ្មែរ​យើង​មានឈ្មោះ​ដល់​អន្តរជាតិ​ដូច​តារា​គេ តារា​គេ​បានក្លាយ​ទៅ brand ambassador អោយ​ផលិតផល​ល្បីៗ​លើ​ពិភពលោក​ដើរ​នៅលើ​ព្រំ​ក្រហម ហើយ​ចុះ​តារា​យើង គ្នា​ធ្វើ​អ្វី​បន្តិច​ជេរ​គ្នា ហ៊ីម អ្នក​ដទៃ ក្រៅ​ជេរ​មិនមែនជា​តារា​មិន​អី គឺ​គ្នាឯង​ហ្នឹង​តា​ហ្មង។​

ជាមួយនឹង​សម្តី​របស់​អ្នកនាង ស្រី​ម៉ុ​ច ខាងលើនេះ​ បានធ្វើ​ឲ្យ​អ្នកនាង ខាត់ សុខ​ឃីម បង្ហាញ​ការគាំទ្រ​ថា​ មែនហើយ​កូន Srey Mouch ខ្មែរ​មួយចំនួន​គឺ​គាត់​ចិត្តចង្អៀត​រក​អ្វី​ប្រៀប​ទេ​។​ហ៊ឺ​..!​សូម​បងប្អូន​ខ្មែរ​មួយចំនួន​បើក​ចិត្ត​អោយ​ទូលាយ​ផង​មើល​ស្រុក​គេ​ដើរ​ដល់​ណា​ហើយ​ឆ្នាំ​២០ ១៩​ហើយ​៕​

Facebook Comments

អត្ថបទទាក់ទង