ខាត់ សុ​ឃីម និយាយ​រឿង​ ការ​អភិរក្ស​សិល្បៈ​វប្បធម៌​ខ្មែរ​និង​ថៃ​ កាន់​តែ​មាន​ភាព​ខុសប្លែក​ពី​គ្នា

Spread the love

ភ្នំពេញ​ ៖​ តារា​ស្រី​ពហុ​ជំនាញ​អ្នកនាង ខាត់ សុ​ឃីម មុននេះ​បន្តិច ​បាន​លើក​ការប្រៀបធៀប​ពី​ភាពខុសគ្នា​រវាង​ការចូលរួម​លើកស្ទួយ​លើ​វិស័យ​សិល្បៈ ​និង​វប្បធម៌ ​ដែល​ផ្តើមចេញពី​មហាជន​ខ្មែរ​និង​ថៃ ​បង្ក​ការចាប់អារម្មណ៍​ច្រើន​ពី​មហាជន។ នេះ​ អាច​ចាត់ទុកថា​ជា​ការ​បំផុស​គំនិត​ដ៏​ប្រសើរ​សម្រាប់​យុវវ័យ​ខ្មែរ​ផង​ដែរ។

ផ្អែក​តាម​សំណេរ​របស់​អ្នកនាង ខាត់ សុ​ឃីម បានធ្វើការ​ប្រៀបធៀប​ភ្ជាប់​ជាមួយ​រូបភាព​នៃ​សិល្បៈ​ថៃ​ជាច្រើន​សន្លឹក​ថា សៀម​(​ថៃ​)​ពូកែ​ធ្វើ​ឲ្យ​សិល្បៈ​របស់​គេ​មាន​ភាពរស់រវើក​ណាស់​ទាំង​បុរាណ និង សម័យ។ ចំពោះ​នៅ​ថ្ងៃ​ខាងមុខ​បើ​ខ្មែរ​អត់​ខិតខំ​នៅតែ​បែបនេះ ហើយ​ចំពោះ​សម្លៀកបំពាក់ Miss Grand Thai រាល់​ឆ្នាំ​ច្នៃ​ឡើង​គឺ​ស្អាតៗ​ណាស់ តែ​ឧបករណ៍​ខ្លះ​គឺ​ដូច​ឬ​ស្រដៀង​របស់​យើង តែ​យើង​មិនអាច​ថា​គេ​ចម្លង​របស់​យើង​ទេ។

អ្នកនាង ខាត់ សុ​ឃីម និយាយទៀតថា មូលហេតុ​ដោយសារ​យើង​ដឹង​ស្រាប់​ហើយ​មិន​ថា Khmer ឡាវ Laos​ និង សៀម Siem​គឺមាន​របស់របរ​វប្បធម៌​ឧបករណ៍​គឺ​ស្រដៀង​គ្នា​ណាស់ បើ​យើង​មើល​មួយ​ភ្លែត​នោះ។ ហើយ​របស់​មួយ​ចំនួន​យើង​ក៏​មាន​ដែរ តែ​យើង​ទុកចោល មិន​យក​ប្រើប្រាស់ មិន​លើក​យក​មក​បង្ហាញ ដល់ពេល ប្រទេសជិតខាង​គេ​ធ្វើ​បាន​គេ​យក​មក​បង្ហាញ ម្នាក់ៗ​នាំគ្នា​ជេរ​ថា ហា​ស្ដី ថា​លួច​របស់​ខ្លួន មូលហេតុ​គឺ​មកពី​យើង​ខ្លួនឯង។

តារា​ពហុ​ជំនាញ ខាត់ សុ​ឃីម​បាន​បន្ថែមថា ​តែ​យ៉ាងណាក្ដី​ក៏​មាន​អារម្មណ៍​ថា ​ស្ដាយ​ដែល​គេ​បាន​លើក​យក​មក​បង្ហាញ​ថា​ គេ​និយាយ​ថា ​ជា​របស់​គេ ទាំង​ដែល​យើង​មាន​ដែរ​ តែ​គ្មាន​ឱកាស​ក្នុង​ការលើក​យកមក​ប​ង្ហា​ញ បញ្ហា​មួយទៀត​ដោយសារ​ខ្មែរ ខ្មែរ​ខ្វះ​ធនធាន ខ្វះ​សមត្ថភាព ខ្វះ​ការ​ច្នៃប្រឌិត ពេលខ្លះ​មាន​ហើយ​ តែ​អត់​យក​បុគ្គល​នោះ​មក ទុក​គ្នា​ចោល សែនស្ដាយ​សមត្ថភាព​របស់​ពួកគាត់​។​ មួយទៀត​គឺថា​ខ្វះ​អ្នក​ឧត្ដម​និង ការលើកតម្កើង ពេលខ្លះ​មានតែ​ការរិះគន់ និង​ជាន់​បន្លិច អនិច្ចា​ជាតិ​សាសន៍​ខ្ញុំ​។ ​មិនបាន​កាន់ជើង​ឬ​លើកតម្កើង​សៀម​ទេ ​តែ​សព្វថ្ងៃ​សៀម​ល្អ​មែន។ តើ​ប្រិយមិត្ត​យល់ឃើញ​យ៉ាងណាដែរ​ចំពោះ​ការលើកឡើង​ពី​តារ​ស្រី​ពហុ​ជំនាញ​អ្នកនាង ខាត់ សុ​ឃីម ខាងលើនេះ៕

Facebook Comments

អត្ថបទទាក់ទង