ខាត់ សុ​ឃីម បំផុស​គំនិត​ឲ្យ​មនុស្ស​សាង​អំពើ​​ល្អ ​ព្រោះ​ភាព​លោភលន់​គ្មាន​អ្វី​អាច​យក​ទៅ​តាម​ខ្លួន​បានទេ​ពេល​ស្លាប់

Spread the love

ភ្នំពេញ​ ៖ នេះ​អាចជា​គំនិត​គួរ​ពិចារណា​ និង​បំផុស​ឲ្យ​មហាជន​ត្រូវតែ​បើក​ចិត្ត​ដើម្បី​យក​ទៅ​គិត​ឲ្យ​បាន​ដិតដល់​សម្រាប់​ផ្លូវ​ជីវិត ​ខណៈ​ដែល​តារា​ស​ម្តែ​ង​ស្រី​អ្នកនាង​ខាត់ សុ​ឃីម​ បាន​លើកឡើងថា​មនុស្ស​ភាគច្រើន​តែងតែ​មាន​ភាព​លោភលន់ ​ចង់​មានបាន​ជាមួយ​ទ្រព្យសម្បត្តិ​ដោយ​គ្មាន​ដែន​កំណត់។ ប៉ុន្តែ​គួរ​ឲ្យ​ស្តាយ​នោះ ​ពេល​ស្លាប់ទៅ​មិនអាច​យក​របស់​ទាំងនោះ​ទៅតាម​ខ្លួន​បាន​នោះឡើយ។
តារា​ពហុ​ជំនាញ​អ្នកនាង ខាត់ សុ​ឃីម បាន​សរសេរ​ក្នុងន័យ​បំផុសស្មារតី​ឲ្យ​មហាជន​ស្វែងយល់​ដូច្នេះ​ថា​ ក្តី​ប្រាថ្នា​របស់​មនុស្ស​គ្មាន​ព្រំដែន​ឡើយ​ ចង់បាន​មិនចេះ​ឆ្អែត​មិនចេះ​ស្កប់ស្កល់​អ្នកខ្លះ​ហ៊ាន​ធ្វើអំពើ​អាក្រក់​គ្រប់យ៉ាង​ដើម្បី​ទ្រព្យ​យស កិបកេង កុហក​ឆបោក​ធ្វើ​ឲ្យ​គេ​ឈឺចាប់ ព្រោះតែ​ចង់បាន​សេចក្តីសុខ​ខ្លួនឯង​។​

អ្នកជំនួញ​និង​ជា​តារា​សិល្បៈ​វ័យ​ជ្រេ​អ្នកនាង ខាត់ សុ​ឃីម បានលើកឡើង​បន្ថែមទៀតថា ​ទីបំផុត​របស់​មនុស្ស​គ្រប់រូប​គ្មាន​យក​អ្វី​ទៅ​បាន​ឡើយ សូម​ចូលរួម​ធ្វើ​នៅ​សេចក្តី​ល្អ​ដើម្បី​សេចក្តីសុខ​ទាំងអស់គ្នា សូម​ពិចារណា​ទាំងអស់គ្នា​។​ មតិ​នេះ​បានធ្វើ​ឲ្យ​មហាជន​ជាច្រើន​គាំទ្រ​ចំពោះ​ការលើកឡើង​អ្នកនាង ខាត់ សុ​ឃីម។

ជាមួយគ្នានេះដែរ​មាន​ទស្សនៈ​អ្នកគាំទ្រ​បាន​និយាយថា​ ហ៊ឺ​ម អា​ចេ​អើយ ទោះបីជា​ដឹង​ច្បាស់​ថា​ស្លាប់​យកទៅ​តាម​មិនបាន​ក៏ពិតមែន​តែ​ចិត្ត​លោភៈ របស់​មនុស្ស​នេះ​មួយ គ្មានទេ​ពាក្យ​ថា​ស្កប់ ទោះ​យក​មាស​ប៉ុន​មហាសមុទ្រ​ប៉ាស៊ីហ្វិក​មកចាក់​ក៏​មិន​ពេញ​ដែរ៕

 

Facebook Comments

អត្ថបទទាក់ទង