ខឹង​ពស់​ចឹក​! បុរស​ម្នាក់​ខាំ​ពស់​វិញ​រហូតដល់​ងាប់​

Spread the love

បុរស​ឥណ្ឌា​ម្នាក់​ដែល​ត្រូវ​ពស់​ចឹក​បាន​សងសឹក​ដោយ​ខាំ​សត្វ​ពស់​នោះ​វិញ​រហូតដល់​ងាប់​។​
​បុរស​ឈ្មោះ Raj Kumar កំពុងតែ​ផឹកស៊ី​នៅក្នុង​ផ្ទះ​កាលពី​ថ្ងៃអាទិត្យ​នៅពេលដែល​សត្វ​ពស់​មួយ​ក្បាល​វារ​ចូល​ផ្ទះ​របស់គាត់​នៅ​រដ្ឋ Uttar Pradesh ភាគ​ខាងជើង​ហើយ​បាន​ចឹក​គាត់​។ នេះ​បើតាម​សម្តី​ឪពុក​របស់គាត់​។​

​បុរស​ជា​ឪពុក​ឈ្មោះ Babu Ram បាន​និយាយថា “​ពស់​បាន​ចឹក​គាត់​។ ដូច្នេះ​ដើម្បី​សងសឹក គាត់​បាន​ខាំ​វារ​វិញ​និង​ទំពារ​ជា​បំណែកៗ​”​។​


​ក្រុមគ្រួសារ​រប​ស់បុរ​សរូប​នេះ​បាន​នាំ​គាត់​ទៅកាន់​មន្ទីរពេទ្យ​ជាមួយនឹង​ស្ថានភាព​ធ្ងន់ធ្ងរ​។ ពស់​ដែល​ចឹក​គាត់​ត្រូវបាន​គេ​រាយការណ៍​ថា​ជា​សត្វ​ពស់​កណ្តុរ (rat snake) ដែល​អ្នកជំនាញ​ចាត់ទុកថា មិនមាន​ពិស​។​

​លោក​វេជ្ជបណ្ឌិត N.P. Singh បាន​និយាយថា “​រឿងនេះ​ពិតជា​ចម្លែក​ណាស់​”៕

Facebook Comments

អត្ថបទទាក់ទង