ខេមរៈ សិរីមន្ត​ ៖​ ការ​ព្យាបាល​ខុស​ថ្នាំ​ ទើប​បណ្ដាល​ឲ្យ​ប្អូនស្រី​ខ្ញុំ ខេមរៈ ស្រី​ពៅ បាត់បង់​ជីវិត

Spread the love

ភ្នំពេញ​ ៖​ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​រសៀល​ថ្ងៃ​ទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ ​លោក ខេមរៈ សិរីមន្ត បាន​បញ្ជាក់​ថា ​ការ​ស្លាប់​របស់​ប្អូនស្រី​លោក​គឺ​បណ្ដាល​មក​ពី​ការប្រើប្រាស់​ថ្នាំ​ខុស​ជំងឺ​ដោយសារ​គ្រូពេទ្យ​សរសៃ​មួយ​កន្លែង ​ដែល​ឲ្យ​ថ្នាំលេប​ខុស​ពី​បច្ចេកទេស។

លោក​ខេមរៈ សិរីមន្ត បាន​និយាយថា ​ដើមហេតុ​ដំបូង​នៃ​ជំងឺ​កញ្ញា ខេមរៈ ស្រី​ពៅ គឺ​បណ្តាល​មក​ពី​ការ​គ្រេច​ជើង​អំឡុងពេល​ហាត់​រាំ​ ហើយក៏​ត្រូវបាន​បងស្រី​បង្កើត​នាំទៅរក​ការព្យាបាល​ពី​គ្រូពេទ្យ​សរសៃ​។​ ​​ពេលទៅដល់​គ្រូពេទ្យ​សរសៃ​រូបនោះ​បាន​ឲ្យ​ទៅពិនិត្យ​ឈាម​និង​បញ្ហា​សន្លាក់​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត ​តែ​ជា​លទ្ធផល​គឺ​គ្មាន​នោះទេ។

ក្រោយមកទៀត ​ត្រូវបាន​ពេទ្យ​សរសៃ​​រូប​នេះ​ នៅតែ​អះអាង​ថា ​មាន​ជំងឺ​សន្លាក់​រួច​ក៏​ឲ្យ​ថ្នាំលេប ប៉ុន្តែ​លេប​បាន់តែ​១​ថ្ងៃ​ក៏​ចាប់ផ្តើម​ធ្វើ​ទុក្ខ​ថប់ដង្ហើម លុះ​ថ្ងៃទី​២​ស្រី​ពៅ ក៏​បន្ត​ការ​លេប​ពេលនោះ ​ទើប​ធ្វើ​ឲ្យ​កញ្ញា ខេមរៈ ស្រី​ពៅ កាន់តែ​ធ្វើ​ទុក​ខ្លាំង​រហូត​មានការ​ព្រួយបារម្ភ។ ឃើញ​ដូច្នេះ​ក្រុម​គ្រួសារ​ ក៏បាន​ហៅ​ដុក​ទ័​រ​ ពេទ្យ​កាល់ម៉ែត​មក​ពិនិត្យ​ ទើប​រក​ឃើញ​ថា ​ប្រើ​ថ្នាំ​ខុស​បណ្ដាល​ឲ្យ​ប៉ះពាល់​គ្រឿងក្នុង​ខ្លាំង​បំផុត៕​


Facebook Comments

អត្ថបទទាក់ទង