ខេ​ម ប្រកាស ​មិន​ទទួលស្គាល់​រាល់​ផេ​ក​ទាំង​ឡាង​ណា ​ដែល​គ្មាន​សញ្ញា​គ្រី​ស ​ព្រោះ​ជា​ផេ​ក​ក្លែងបន្លំ

Spread the love

ភ្នំពេញ​ ៖ ​តារា​ចម្រៀង​សំឡេង​ស្អក​របស់​ផលិតកម្ម​ថោ​ន​លោក ខេ​ម ពេលនេះ​ បាន​សម្រេច​បំណង​របស់ខ្លួន​ហើយ​ ក្រោយ​ពេលដែល​ក្រុមហ៊ុន​សង្គម​យក្ស​ហ្វេ​ស​ប៊ុ​ក​ បាន​អនុញ្ញាត​យល់ព្រម​ទទួលយក​ផេ​ក​របស់​លោក​ជា​ផ្លូវ​តាមរយៈ​ការ​បញ្ជាក់​នូវ​សញ្ញា​គ្រី​ស​នៅ​លើ​ផេ​ក​ផ្លូវការ​របស់​ខ្លួន។

ទន្ទឹមគ្នា​នឹង​ការទទួល​យល់ព្រម​រប​ស់​ក្រុមហ៊ុន​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នេះដែរ​ បានធ្វើ​ឲ្យ​តារាចម្រៀង ម្ចាស់​បទ​ភ្នែក​ក្មេង​ពាល លោក ខេ​ម បង្ហាញ​ពី​អារម្មណ៍​ត្រេកអរ​និង​រំភើប​ខ្លាំង​។ ​ម្យ៉ាង​ភ្លាមៗ​នេះ​លោក ខេ​ម ក៏បាន​ប្រកាស​ជា​ដំណឹង​ដល់​អ្នកគាំទ្រ​និង​មហាជន​ថា ​រាល់​ផេ​ក​ទាំងឡាយណា​គ្មាន​សញ្ញា​គ្រី​ស​ ដែល​យកឈ្មោះ​និង​រូបថត​របស់លោក​ទៅ​បង្កើត​នោះ​គឺ​ពុំមែន​នោះឡើយ​។​

តារាចម្រៀង​របស់​ផលិតកម្ម​ថោ​ន​លោក ខេ​ម បាន​រៀបរាប់ថា​ ថ្ងៃនេះ​សប្បាយចិត្ត ហើយ​ចង់​ជម្រាប​ជូន​ដំណឹង​ដល់​ហ្វេ​ន​គ្រប់គ្នា​កុំអោយ​មានការ​សង្ស័យ​ទៀត ថ្ងៃនេះ​ក្រុមហ៊ុន​Facebook បានសម្រេច​យល់ព្រម​ទទួល​ផេ​ក​របស់ខ្ញុំ​ជា​ផ្លូវការ​ហើយ ដោយ​គ្រី​ស​ទទួលស្គាល់​ជា​ផ្លូវការ​ហើយ អញ្ចឹង​រាល់​ផេ​ក​ដែលមាន​ឈ្មោះ​ខ្ញុំ​ឬ​រូបខ្ញុំ​មិន​គ្រី​សគឺ​សុទ្ធតែ​ក្លែងក្លាយ​ទាំងអស់។​

ក្រៅតែពី​ការប្រកាស​បញ្ជាក់​របស់​តារាចម្រៀង​លោក ខេ​ម នេះដែរ​សាមីខ្លួន​ក៏បាន​បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​នៃ​ផេ​ក​ផ្លូវការ​របស់ខ្លួន​ផងដែរ​។​ ខណៈ​មាន​ទស្សនិកជន​និង​អ្នកគាំទ្រ​មួយចំនួន​ក៏បាន​បង្ហាញ​ការចូលរួម​អបអរ​តារា​ប្រុស​រូបនេះ​ផងដែរ​៕​


   

Facebook Comments

អត្ថបទទាក់ទង