ខេ​ម ​៖ ​បើ​បញ្ហា​តូច ​យើង​យក​មក​ដាក់​ជិត​ខ្លួន ​នឹង​ក្លាយ​ជា​បញ្ហា​ធំ​ជាក់​ជាមិនខាន

ភ្នំពេញ​ ៖​ តារា​ចម្រៀង​ប្រុស​លំដាប់​ជួរមុខ​របស់​ផលិតកម្ម​ថោ​ន​លោក ខេ​ម ថ្មីៗ​នេះ​ បាន​បញ្ចេញ​សារ​ហាក់​មាន​ចេតនា​បំផុស​អារម្មណ៍​មហាជន​ដោយ​បង្កប់​នូវ​អត្ថន័យ​អប់រំ​ និង​អាច​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មួយ​ចំនួន​អនុវត្ត​តាម​ដើម្បី​ជា​ការ​ដោះស្រាយ​បញ្ហា​នៅ​ចំពោះ​មុខ។

តាមរយៈ​ខ្លឹមសារ​របស់​តារា​ចម្រៀង​សំឡេង​ស្អក​លោក ខេ​ម ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នា​ពេលនេះ​ កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ និង​គាំទ្រ​ច្រើន​ពី​សំណាក់​ទស្សនិកជន​ពិសេស​អ្នក​និយម​លេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​តែម្តង។ ខណៈ​ដែល​មានការ​លើក​ឡើង​ថា ​អ្វី​ដែល​លោក ខេ​ម បាន​បំផុស​នេះ​ពិត​ជា​មាន​អត្ថន័យ​ខ្លាំង​ណាស់។

លោក ខេ​ម បាន​សរសេរ​រៀបរាប់​ថា ​រៀន​សម្លឹង​ឲ្យ​ឆ្ងាយ​នោះ ​អ្នក​នឹង​ឃើញ​នូវ​ដំណោះស្រាយ​ជាក់​ជាមិនខាន បញ្ហា​តូច​ពេល​យើង​យក​មក​ដាក់ខ្លួន​ វានឹង​ក្លាយ​ជា​បញ្ហា​ធំ​ជាក់​ជាមិនខាន។ ឧទាហរណ៍ ដូច​មេដៃ​ វា​តូច​តែ​បើ​យើង​យក​វា​មក​ដាក់​ជិត​ភ្នែក​នោះ​ យើង​ប្រាកដជា​មិន​អាច​មើល​ឃើញ​ទាំងអស់​នោះ​ទេ។

ទន្ទឹមគ្នា ​នឹង​ការ​បង្ហោះ​សារ​របស់​លោក ខេ​ម ខាង​លើ​នេះ ​បាន​ធ្វើ​ឲ្យ​មហាជន​មួយ​ចំនួន​បន្ត​ការ​ចែករំលែក​នៅ​លើ​បណ្តាញ​សង្គម​ភ្ជាប់​ជាមួយ​ការ​លើក​ឡើង​ថា ​ពិតជា​ត្រឹមត្រូវ​ណាស់ ហើយ​អត្ថន័យ​ដែល ខេ​ម បាន​បង្ហោះ​នោះ ​វា​អាច​ធ្វើ​ឲ្យ​បុគ្គល​មួយ​ចំនួន​ទៀត​យក​ទៅ​ពិចារណា​បាន៕

អត្ថបទទាក់ទង