ខ្មាន់កាំភ្លើង ​ដែល​បាញ់​​ប្រហារ​គូ​ស្នេហ៍​ដល់មុខផ្ទះ ​ត្រូវ​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ហើយ

Spread the love

ភ្នំពេញ ​៖ ​ទីបំផុត​ជន​សង្ស័យ​ជា​ខ្មាន់កាំភ្លើង​ ដែល​បើករថយន្ត​តាម​បាញ់​ប្រហារ​លើ​គូ​​ស្នេហ៍ ដល់​មុខ​ផ្ទះ​នោះ​ នា​រសៀល​ថ្ងៃ​ទី​០៥ ខែ​មីនា ឆ្នាំ​២០១៨​នេះ ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បញ្ជូនមក​សាលាដំបូង​ហើយ​ដើម្បី​បន្ត​ការ​សួរនាំ​បន្ថែម​លើ​ករណីនេះ។

ជនសង្ស័យ​មានឈ្មោះ ប៊ុន តេង ហៅ ហ្គោ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​មន្ត្រី​យោធា​ភូមិភាគ​៥ និង​មាន​ឋានន្តរសក្ដិ​អនុសេនីយ៍ត្រី។ ចំណែក​ជនរងគ្រោះ​ទាំងពីរ​នាក់​ទី​១​ឈ្មោះ គង់ រ៉ា​វិ​ន ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​មុខរបរ​លក់ដូរ​(​រង​របួស​ចំនួន​៣​គ្រាប់​)​ និង​ម្នាក់ទៀត​ឈ្មោះ សឺ​ង វិ​ន ហៅ​ស្រី​លក្ខណ៍ អាយុ​២៥​ឆ្នាំ មុខរបរ​លក់​ខោអាវ​(​រង​របួស​ចំនួន​២​គ្រាប់)។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច ​បាន​បង្ហើប​ដោយ​ផ្អែកលើ​សម្តី​សារភាព​របស់​ជនសង្ស័យ​ជំហាន​ដំបូង​​ថា​ករណី​បាញ់ប្រហារ​ទៅលើ​គូរ​ស្នេហ៍​២​នាក់​​នោះ ​ពុំមែន​កើតឡើង​ដោយសារ​រឿង​គំនុំ​ឬ​ស្នេហា​ត្រីកោណ​ឡើយ​ពោល​គឺ​ត្រឹម​ការយល់ច្រឡំ​ប៉ុណ្ណោះ​ ខណៈ​មុនពេល​កើតហេតុ​ជនសង្ស័យ​បាន​ទៅ​ផឹកស៊ី​ច្រៀង​រាំ​នៅ​ហាង​ខារ៉ាអូខេ​មួយ​ជាមួយ​មិត្តភក្តិ​១​ក្រុម​ដោយមាន​ជនរងគ្រោះ​ទាំង​២​នាក់​ខាងលើ​ចូល​រួម​ផងដែរ។

ប្រភព​ដដែល​បាន​បន្តថា​ ផ្អែក​តាម​ចម្លើយ​ជនសង្ស័យ​ពិតជា​ពុំ​មាន​​​​ការ​ពាក់ព័ន្ធ​រឿង​គំនុំ​ស្នេហ៍​ត្រីកោណ​ឬ​ដណ្តើម​ស្រី​គ្នា​នោះ​ឡើយ​គឺ​ការពិត​ផ្តើមចេញ​រឿង​បាត់បង់​កាំភ្លើង ​ទើប​មាន​កំហឹង​ឈានដល់​ការបាញ់ប្រហា​បែបនេះ​តែម្តង។

គេ​ចាំបាន​ថា​ កាលពី​យប់​ថ្ងៃទី​២៦ ខែកុម្ភៈ​ឆ្នាំ​២០១៧​មាន​ហេតុការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​និង​រន្ធត់​ខ្លាំង បន្ទាប់ពី​មនុស្ស​ពីរ​នាក់​(​ស្រី​ម្នាក់​និង​ប្រុស​ម្នាក់​) ត្រូវបាន​ខ្មាន់កាំភ្លើង​ធ្វើ​សកម្មភាព​ជិះ​រថយន្ត​មក​តាម​បាញ់​ដល់​មុខ​ផ្ទះ​បណ្ដាល​ឲ្យ​រង​បួស​ធ្ងន់​-​ស្រាល​។

ករណី​ឃាតកម្ម​នៃ​ការ​ប៉ង​បាញ់សម្លាប់​នេះ​ បាន​កើតឡើង​នៅ​ត្រង់ចំណុច​ផ្លូវ​លេខ​១៩៧៤​ស្ថិត​ក្នុងភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ៕

Facebook Comments

អត្ថបទទាក់ទង

Leave a Comment