ខ្លាច​បាក់មុខ​! ជីតា​បញ្ចុក​ស្រា​ចៅ​អាយុ​មួយខែ​បណ្តាល​ឲ្យ​ស្លាប់​

Spread the love

​សោកនាដកម្ម​បាន​ធ្លាក់​ទៅលើ​គ្រួសារ​មួយ​នាពេល​ថ្មីៗ​នេះ​នៅពេល​ទារក​ទើបនឹង​កើត​ម្នា​ក់បាន​ស្លាប់​បន្ទាប់ពី​ជីតា​បាន​បញ្ចុក​ស្រា​មួយ​ជិប​ក្នុង​កម្មវិធី​ចេញ​ខែ​របស់​ទារក​។ រឿង​ហេតុនេះ​បង្ហាញ​ពី​គ្រោះថ្នាក់​នៃ​ការផ្តល់​ជាតិ​អាល់កុល​ដល់​ទារក​សូម្បីតែ​ក្នុង​បរិមាណ​ដ៏​តូច​ក៏ដោយ​។​


​យោងតាម​អត្ថបទ​មួយ​របស់​កាសែត Sin Chew Daily បាន​ឲ្យ​ដឹងថា រឿងនេះ​បានកើត​ឡើង​នៅក្នុង​ទីក្រុង​ប៉េកាំង​នៃ​ប្រទេស​ចិន​។ មិត្តភក្ដិ​និង​សាច់ញាតិ​ជាច្រើន​បាននាំគ្នា​ចូលរួម​កម្មវិធី​ចេញ​ខែ​របស់​ទារក​ដែល​តាម​ប្រពៃណី​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​ដើម្បី​អបអរ​និង​ជូនពរជ័យ​ដល់​សមាជិក​ថ្មី​របស់​គ្រួសារ​។​

​ជីតា​ខាង​ឪពុក​របស់​ទារក​នេះ​បាន​បី​ទារក​ខណៈពេល​គាត់​ទៅ​ជល់​កែវ​ទទួល​ពរជ័យ​ជាមួយ​សាច់ញាតិ​។ ប៉ុន្តែ​រឿងរ៉ាវ​បាន​ផ្លាស់ប្តូរ​នៅពេលដែល​សាច់​ញាត់​ម្នាក់​និយាយ​លេងសើច​ថា ជីតា​អាច​ផឹកស្រា​បាន​ម្តេច​ចៅ​ផឹក​មិនបាន​!​។​
​ដោយសារតែ​ជីតា​ខ្លាច​បាក់មុខ​ចំពោះ​ពាក្យ​ឡកឡឺយ គាត់​ក៏​លើក​កែវស្រា​ឡើង​ហើយ​ឲ្យ​ចៅ​ផឹក​មួយ​ជិប​ដើម្បី​លើក​មុខមាត់​របស់គាត់​។​

​នៅពេល​ម្ដាយ​របស់​ក្មេង​ដឹង​ពីអ្វី​ដែល​បាន​កើតឡើង នាង​ខឹង​ខ្លាំងណាស់​។ នាង​បាន​ចាប់​កូន​របស់​នាង​មកវិញ​ប៉ុន្តែ​គ្រប់យ៉ាង​ហួសពេល​ទៅហើយ​។ ទារក​ដកដង្ហើម​លែង​បាន​នៅ​៣០​នាទី​ក្រោយ​។​

​ទារក​ត្រូវបាន​នាំទៅ​មន្ទីរពេទ្យ​ប៉ុន្តែ​គ្រូពេទ្យ​មិនអាច​ជួយសង្គ្រោះ​កុមារ​បានទេ​។​ ​គ្រូពេទ្យ​បាន​រកឃើញថា មូលហេតុ​នៃ​ការស្លាប់​របស់​ទារក​គឺ​ពុល​ស្រា​។​

យោងតាម​របាយការណ៍​របស់​វេជ្ជបណ្ឌិត Taylor McCormick មកពី​នាយកដ្ឋាន​សង្គ្រោះ​បន្ទាន់​នៃ​សាកលវិទ្យាល័យ Southern California Medical Center បាន​បង្ហាញថា ទារក​ហាក់ដូចជា​មានការ​រំលាយ​ជាតិ​អាល់កុល​លឿន​ជាង​មនុស្សពេញវ័យ​។​

​គ្រឿង​ស្រវឹង​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃប្រសាទ​កណ្តាល​។ រាងកាយ​របស់​កុមារ​គឺ​ស្រូប​យកជាតិ​អាល់កុល​យ៉ាង​ឆាប់រហ័ស​ហើយ​វា​អាច​កើតឡើង​ក្នុង​រយៈពេល​តិចជាង​៣០​នាទី​។ រោគសញ្ញា​នៃ​ការពុល​ជាតិ​អាល់កុល​ចំពោះ​ទារក​អាច​រួមមាន​ពិបាក​ដកដង្ហើម ថយចុះ​សកម្មភាព​និង​ប្រកាច់​។ ការសិក្សា​មួយចំនួន​ក៏បាន​រកឃើញ​ផងដែរ​នូវ​ហានិភ័យ​នៃ​ជាតិ​ស្ករ​ទាប​ក្នុង​ឈាម​៕


Facebook Comments

អត្ថបទទាក់ទង