ខ្លាំង​បាត់! អាង​មាឌធំ​ និង​ជា​ប៉ូលិស​ចេញមុខ​កាង​រឿង​គេ​ហើយ​វ៉ៃ​ស្រី​,​ ទីបំផុត​រកតែ​ផ្លូវ​រត់​ក៏​រត់​មិនឃើញ​ផង

Spread the love

ភ្នំពេញ ​៖​ ហេតុការណ៍​ ភ្ញាក់ផ្អើល​មួយ​ បង្ក​ឡើង​រវាង​អ្នកបើកបរ​ម៉ូតូ​ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ​ជិះ​ទៅ​ប៉ះ​ជាមួយ​រថយន្ត​មួយ​គ្រឿង​ ដែល​កំពុង​បើក​ស៊ីញ៉ូ​សុំ​បើ​ផ្លូវបត់​ក្លាយទៅជា​ជម្លោះ ​និង​ផ្ទុះ​ហិង្សា​វាយ​គ្នា​យ៉ាង​កក្រើក​កាលពី​ថ្មីៗ​កន្លង​មក​នេះ។ វីដេអូ​នៃ​ហិង្សា​រវាង​មន្ត្រី​ប៉ូលិស​មាន​ធំដំបង​ម្នាក់ ​ប្រើ​ហិង្សា​លើ​ស្ត្រី​ម្នាក់​ ម្ចាស់​រថយន្ត​ត្រូវ​បាន​ចែករំលែក​ជាថ្មី​នៅ​លើ​បណ្ដាញ​សង្គម។

យោង​តាម​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ​ម្ចាស់​Account មួយ​ដែល​មាន​ឈ្មោះថា អធិរាជ ហ្វេ​ស​បុក យោ ច​ន្ទ័​ធូ បាន​សរសេរ​ភ្ជាប់​ជាមួយ​ឃ្លី​វីដេអូ​ចំនួន​៣​ឃ្លី​ប​ ដោយ​បាន​លើក​ឡើង​ថា ​គេ​អោយ​ខ្ញុំ​២០០​ដុល្លារ​ លុប​វី​ឌី​អូ​នេះ​ តែ​អត់​ចង់​លុយ​មិន​សំខាន់​ទេ។ សំខាន់​មនុស្ស​ធ្វើ​ដល់​ប៉ូលិស ​ហើយ​នៅ​វៃ​មនុស្ស​ស្រី​ទៀតហើយ​មិនមែន​រឿង​ខ្លួនឯង​ទេ ​រឿង​គេ​សោះ​នឹង​ធ្វើ​ឯង​ឡូ​យមក​កាង។

តាម​ប្រភព​នេះ​បាន​បញ្ជាក់​ថា ហេតុការណ៍​ខាង​លើ​នេះ បាន​កើតឡើង​អំឡុង​ពេលមុន​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​ស្ថិតនៅ​ចំណុច​កា​រ៉ាស់​សាំង​តេ​ឡា ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ករណី​នេះ​បើ​តាម​ការ​កត់សម្គាល់​នៅ​លើ​ឃ្លី​ប​វីដេអូ​គឺមាន​ការផ្ទុះ​ហិង្សា​ដាក់គ្នា​រវាង​ភាគី​ម្ចាស់​ម៉ូតូ​និង​ម្ចាស់​រថយន្ត​ខណៈ​មានការ​បញ្ជាក់ថា ​មាន​ប៉ូលិស​ម្នា​ក់ មក​កាង​វ៉ៃ​ម្ចាស់​រថយន្ត ​និង​ជេរ​ប្រមាថ​ផង​នោះ។

ជាមួយគ្នា​នៃ​ការទម្លាយ​ចែករំលែក​វីដេអូ​នេះដែរ​ក៏មាន​មតិ​លើកឡើង​ផ្សេងៗ​គ្នា​ដោយ​ក្នុងនោះ​ក៏មាន​ម្ចាស់​Account Facebook មួយ​បាន​លើកឡើងថា មនុស្ស​ឥឡូវ​មិនមែន​ចេះតែ​ជឿ​ទេ​ ធម្មតា​ទះដៃ​ម្ខាង​វា​មិន​ឮទេ​ បើ​ត្រឹម​ត្រូវគេ​ម៉េច​វ៉ៃ​មើលទៅ​ឃើញ​ពួក​អ៊ី​ស្រីៗ​ហ្នឹង​រុញ​គាត់​នឹង​មុន។ គេ​ទ្រាំ​អត់​បាន​គេ​រុញ​វិញ​ថា​គេ​វ៉ៃ​បើ​គេ​វ៉ៃ​វិញ​ប្រហែល​គ្មាន​បាន​មក​តវ៉ា​ទេ ​ដៃ​គាត់​នឹង​ធំ​ណាស់​មិន​កាន់ជើង​ខាង​អ្នកណា​ទេ​។ ​ក្នុងនោះ​ក៏មាន​ការយល់ឃើញ​បន្តថា​ និយាយ​ត្រូវ​ខ្ញុំ​មើលទៅ​ពូ​ប៉ូលីស​នឹង​គាត់​អត់ធ្មត់ ​តែ​ក្រុម​នារី​ហ្នឹង​គាត់​ចេះ​រុញ​គេ​ហើយ​ញោះ​គេ​អោយ​វៃ​ទៀត។

ឆ្លើយតប​ការ​រិះគន់​ខាង​លើ​​ ម្ចាស់​Account Facebook​ឈ្មោះថា អធិរាជ ហ្វេ​ស​បុក យោ ច​ន្ទ័​ធូ ​បាន​បញ្ជាក់ថា ​និយាយ​ដូចជា​កាន់ជើង​មនុស្ស​មា​ឌ​ធំ​នោះ​ណាស់ ? ចែ​មិន​សួរ​ខ្ញុំ​សិន​ថា​បុរស​នោះ​ល្អ​ឬ​អាក្រក់ ?​ខ្ញុំ​មិន​ចង់​តប​ទេ ​តែ​ឃើញ​ចែ​និយាយ​ជាមួយ​គេ​ច្រើន​ ហើយ​ដូចជា​លំអៀង​បន្ដិច​ចឹ​ង​ខ្ញុំ​បក​ស្រាយ​អោយ​យល់ច្បាស់​ចុះ។​
មុនដំបូង​ម្ចាស់​ឡាន​សុំ​នឹង​បទ​ឡាន​ ហើយ​បាន​លើកដៃ​សុំ​ត្រឹមត្រូវ ​ក៏ប៉ុន្តែ​មាន​ម៉ូតូ​សង់​ស៊េរី​ឆ្នាំ​២០១៥​មួយគ្រឿង​បើកបរ​ក្នុង​សភាព​ស្រវឹង​មក​បុក​ឡាន​ទេ ​ហើយ​ម្ចាស់​ឡាន​គាត់​និយាយថា​បង​ជិះ​លឿន​ម៉្លេះ​? បងអត់​មើល​គេ​ស៊ីញ៉ូ​​សុំ​ផ្លូវ​បង​ និង​លើកដៃ​ទេ​ឬ ?​ក៏ប៉ុន្ដែ ម្ចាស់​ម៉ូតូ​ស្រវឹង ខ្លាំង​ពេក​ស្រែកថា​ម៉ូតូ​បាក់​កា​បាំង​ហើយ​សងលុយ​មក​។ ​បន្ទាប់មក​មាន​បុរស​មាឌធំ​ជិះ​ម៉ូតូ​ធំ ចេញពី​ផឹក​ក្នុង​ម៉ា​ត​តេ​លា​ភូមិ​ឫស្សី​មកដល់​មិន​និយាយ​ច្រើន​ទេ ​មក​វៃ​ឡាន​គេ ​ហើយ​ជេរ​ម្រា​យ​គេ​មិនតែប៉ុណ្ណោះ​ជេរ​ស្រីៗ​ឡើង​ឆ្ងុយ​។​ប្រភព​ខាងលើ​និយាយ​។​

ម្ចាស់​Account Facebook ដដែល​បាន​បន្តថា ​ប្រហែង​គាត់​គិតថា​ម្ចាស់​ឡាន​នឹង​អន់​ហើយ​មើលទៅ បើ​មិន​ឲ្យ​គេ​ជេរ​ឬ​កាន់​ស្បែកជើងរ​កវៃ​ម៉េច​ម្ដាយ​ម្ចាស់​ឡាន​គាត់​និយាយ​ស្រួល​ទេ​បង តែបើ​​ច្រាន​ប្រពន្ធ​និង​ម្ដាយ​ហើយ​បង​ឯង​ចិ​ត្ដ​ព្រះ​មែន ?​។​ខ្ញុំ​នៅក្នុង​ហេតុការណ៍​នោះ​តាំង​ពី​ម៉ោង​៣​រហូតដល់​ម៉ោងជាង​១២​យប់​ទើប​ដោះស្រាយ​ចប់​យក​ទៅ​ដល់​ប៉ុស្ដិ៍ប៉ូលិស​បុរស​នេះ​លួច​រត់​ទៀត​ខ្ញុំ​ក៏​ដេញតាម​ចាប់​មកវិញ​ដែរ។

ប្រភព​បាន​បន្ថែម​ថាបើ​​​និយាយ​អោយ​ស្រួល​ស្ដាប់ទៅ​បុរស​នោះ​មិនដឹង​រឿង​ច្បាស់​ផង​មក​កាង​អោយគេ​គិតថា​ឯង​ខ្លាំង​ដឹងអី​ចេញពី​ឡាន​មក​ទួកសាច់​អត់​ហ៊ាន​មាត់​ចង់​រត់​ក៏​មិន​រួច​។​ ដោយឡែក​ប្រភព​មួយទៀត​បាន​និយាយ​ស្រដៀង​នេះដែរ​ថា​ Ok​ខ្ញុំ​ទទួលស្គាល់ថា​អា​កន្ធាត់នឹង​វា​អត់​បាន​វៃ​ទេ​តែ​វា​ទះ​មើល​ហើយ​មើល​ម្តងទៀត​ទៅហើយ​មានបាន​បើក​ប្រហោង​ត្រចៀក​ឮ​វា​ជេ​ម៉ែរ​គេ​ដែរ​អត់​សំណាង​ហើយ​ទះ​ចំ​ម៉ែ​អ្នកណា​មិនដឹង​ទេ តែបើ​ចំ​ម៉ែ​ខ្ញុំ​វិញ​ហែង​ត្រៀមរ​កអាវ​ក្រោះ​អោយ​ហើយ​ទៅ៕




Facebook Comments

អត្ថបទទាក់ទង