ខ្លោចចិត្ត​ណាស់! គ្រួសារ​​ក្រីក្រ ​​​គ្នា​៥​នាក់​ រង​របួស​ទាំង​អស់​ ​ដោយសារ​ផ្ទុះ​ធុងហ្គាស៍

Spread the love

ស្វាយរៀង​ ៖ ​គួរ​ឲ្យ​អាណិតអាសូរ​ខ្លាំង​ណាស់​ដល់​គ្រួសារ​មួយ ​ដែល​បាន​រងគ្រោះថ្នាក់​ ដោយសារ​ការ​ផ្ទុះ​ធុង​ហ្គាស៍​បណ្ដាល​ឲ្យ​រង​របួស​រហូត​ដល់​ទៅ​៥​នាក់។ ករណី​នេះ ​បានកើត​ឡើង​នៅ​ខេត្តស្វាយរៀង នេះ​បើ​តាម​ប្រភព​បានបញ្ជាក់​ឲ្យ​ដឹង។

ផ្អែក​តាម​Account Facebook របស់​ព្រះសង្ឃ​នាម kaka da sophorn ព្រះ​តេជគុណ​បាន​រៀបរាប់ថា សូមមេត្តា​ជួយ​Share​ម្នាក់​មួយ​ជួយ​ដល់​គ្រួសារ​គាត់​ផង​កើត​ទេ​បងប្អូន​ ពួកគាត់​គ្រោះថ្នាក់​ដោយ​ផ្ទុះ​ធុង​ហ្គាស៍​បណ្តាល​ឲ្យ​របួស​៥​នាក់​ របួសធ្ងន់​៣​នាក់​សម្រាក​ព្យាបាល​នៅ​មន្ទី​រពេទ្យ​ជីវ​ ខណៈ​ជីវភាព​គ្រួសារ​មានការ​ខ្វះខាត​ខ្លាំង។

ព្រះ​តេជគុណ​មាន​សង្ឃដីកា​​ទៀត​ថា ​ដោយហេតុ​ច្នេះ​ហើយ​សូម​បងប្អូន​សប្បុរសជន​នៅក្នុង​បណ្តាញ​សង្គម​មេត្តាជួយ​ឧបត្ថម្ភ​ដល់​ពួកគាត់​ផង​ទាន​។​ទំ នាក់ទំនង​ជួយ​តាម​លេខ​ដូចខាងក្រោម​087 313 246​។​ខ្ ញុំព្រះករុណា​អាត្មាភាព​និង​សង្ឃឹមថា​បងប្អូន​អាចជួយ​បាន​តាម​លទ្ធភាព សូម​អរគុណ។

សូមបញ្ជាក់ថា​ចំពោះ​ករណី​នៃ​ការផ្ទុះ​ធុង​ហ្គាស​បណ្តាល​ឲ្យ​មាន​មនុស្ស​រងរបួស​រហូត​ដល់​ទៅ​៥​នាក់​ខាងលើនេះ​ គឺ​បាន​កើតឡើង​ស្ថិតនៅ​ភូមិ​ស្រែ​ឫស្សី ឃុំ​អំពិល ស្រុក​រមាសហែក ខេត្តស្វាយរៀង​។​ខណៈ​បច្ចុប្បន្ន​ជនរងគ្រោះ​កំពុងតែ​សម្រាក​ព្យាបាល​នៅឯ​មន្ទី​រពេទ្យ។

តាមរយៈ​នេះដែរ ​ក៏មាន​ការអំពាវនាវ​ស្នើ​​ឲ្យ​សប្បុរសជន​មេត្តា​ជួយ​ឧបត្ថម្ភ​ថវិកា​ខ្លះៗ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​លំបាក​របស់​ក្រុម​គ្រួសារ​ជនរងគ្រោះ​ខាង​លើ​នេះ​ផងដែរ​។​ ដោយឡែក​ក៏មាន​សប្បុរសជន​ឯទៀត​ក៏បានផ្តល់​ថវិការ​ផ្ទាល់ខ្លួន​តាម​លទ្ធភាព​ដើម្បី​សម្រួល​ចេញថ្លៃ​ព្យាបាល​ផងដែរ​ដែរ៕

Facebook Comments

អត្ថបទទាក់ទង