គង់ ចំ​រ៉ុង ផ្ទុះ​សង្គ្រាម​ជាមួយ​អ្នក​ផលិត​វីដេអូ​ពញ្ញាក់​អារម្មណ៍​លោក តាំង គីម​សួរ ជេរ​ផ្អើល​ដូច​ព្យុះ

Spread the love

ភ្នំពេញ​ ៖​ លោក គង់ ចំ​រ៉ុង ដែល​ត្រូវបាន​ទស្សនិកជន​ស្គាល់​គ្រប់​មក​ថា ​លោក​គឺជា​តារា​សម្តែង​មាន​ប្រជាប្រិយភាព​លើ​វិស័យ​សិល្បៈ​នោះ ​ថ្មីៗ​នេះ​ បាន​ផ្ទុះ​កំហឹង​ជេរប្រមាថ​ធ្ងន់ៗ​លើ​ភាគី​ជម្លោះ​ដែល​ត្រូវបាន​គេ​ដឹងថា​ ជា​លោក តាន់ គឹម​សួរ អ្នក​ផលិត​វីដេអូ​ពញ្ញាក់​អារម្មណ៍​តាមរយៈ​ការ​បង្កប់​អត្ថន័យ​អប់រំ​សង្គម​បច្ចុប្បន្ន។

សង្គ្រាម​ក្តៅគគុក​នេះ ​បាន​ផ្ទុះឡើង ​ខណៈពេលដែល​លោក តាន់ គឹម​សួរ បាន​ផ្ញើ​សារ​(Comment)​លើ​រូបភាព​នៃ​ការថត​MV​បទ​ចម្រៀង​ថ្មី​របស់លោក អែន​ឌី​មាន​លក្ខណៈ​សិច​ស៊ី​ស្រើបស្រាល​ដើម្បី​ត្រៀម​ចេញ​ផ្សព្វផ្សាយ​ឆាប់ៗ​នោះ​ថា ពួក​អស់លោក​នេះ ប្រហែល​មិនដឹង​ទេ​ថា រាល់ថ្ងៃនេះ បទល្មើស​រំលោភ​មានការ​កើនឡើង​ជា​ហូរហែ ទើបបាន​ចូលចិត្ត​ណាស់ អា​បង្ហាញ​រូបភាព​ស្រើបស្រាល​បែបនេះ បើ​ជ្រុល​តែ​ចឹ​ង​ថត​រឿង​អាសអាភាស​តែម្ដងទៅ។

បន្ទាប់ពី​មានការ​រិះគន់​ដូចខាងលើ​នេះ​ភ្លាមៗ​នោះ​ លោក គង់ ចំ​រ៉ុង ដែល​កាន់ការ​ងារ​ថត​សម្តែង​ជាមួយ​លោក អែន​ឌី ក៏​ប្រតិកម្ម​យ៉ាង​ចាស់ដៃ​ថា​ អា​សត្វ​ខ្ទើយ​លាមក អា​ខ្ទើយ​លាក់​មុខ ដែលជា​សត្វ​ឆ្កែ លួច​ខាំ​គេ​ហើយ វា​ធ្វើ​ដូចជា​គេ​លួច​ខាំ​វា (​អា​សំរាម​) បើ​ហែង​ល្អជា ហែង​មក​រិះគន់​ជាន់ពន្លិច​គេ​ធ្វើ​អី្វ​? ការងារ​អី​ហែង​មែន​? ហែង​ជា​ប្រធាន​សមាគម​សិល្បៈ​មែន​? អា​ខ្ទើយ​ហែង​បើ​បាន​ជួប​អញ​វិញ សមតែ​មួយ​ដៃ​កណ្តាល​មុខ​អីហ្នឹង​។​ ចុះ​ការងារ​ហែង​ដែល​ដើរ​បំពុល​មនុស្ស (​ពិត​ឬ​មិន​ពិត​នោះ​) សួរថា​អញ​ជ្រេញ​ឬទេ ?​អញ​ជ្រេញ​ព្រោះ​ឃើញថា បំពុលសង្គម​…​។​

លោក គង់ ចំ​រ៉ុង បាន​រៀបរាប់​ទៀតថា ហែង​បង្កើត​កម្មវិធី​ឆ្កួត​លីលា​ចឹ​ង​បើ​បងប្អូន​តារា​ដែល​ចូលរួម​ថត​នោះ​មានរឿង​កើតឡើង​មែនទែន​អាណា​ជឿ?​ ដើម្បី​បំប៉ោង​កម្មវិធី​របស់​ហែង​អោយគេ​ចូល​មើល​តែ​ម​នុស្ស​អញ​មិន​ខ្វល់​ពី​រឿង​គេ​ទេ​ណា​អាណា​គេ​ធ្វើ​អី​ក៏​ធ្វើទៅ​កុំ​អោយមក​ប៉ះ​ក្បាល​ពួក​អញ តែ​ចម្លែក​អី​តែ​អា​សំរាម​ឯង​មួយ​នឹង​មក​រមាស់​រឿង​អញ​?។ មនុស្ស​មិនដែល​ជ្រលក់​រកគ្នា​មួយ​ម៉ាត់​គិត​ទៅ​អា​ខ្ទើយ​សំរាម​មួយ​នេះ​រស់នៅ​ច្រណែន​និន្ទា​ អង្គុយ​ទើស ក្តៅក្រហាយ​តែ​រឿង​គេ​ទេ​មួយថ្ងៃៗ​….។

ប្រភព​បានលើកឡើង​ទៀតថា យ៉ាប់​មែនទែន​ពួក​អា​ថោក រស់នៅ​ក្តៅក្រហាយ (​ច្រណែន​និន្ទា​តែ​ជីវិត​គេ​)..។ មើល​ឃើញតែ​កំហុស​គេ តែ​មិន​មើល​កំហុស​ខ្លួនឯង​សោះ​..​គេ​ជេរ​ពេញ​ប្រទេស​ហើយ មិនដឹង​ខ្លួន​ទៀត អា​អាចម៍​សួរ​ខ្លួន​ហែង​វិញ​ថា បានធ្វើ​អ្វី​ដែលជា​ប្រយោជន៍ ដល់​សង្គម​ខ្លះ​? មួយថ្ងៃៗ​បង្កើត​តែ​រឿង​អត់​ប្រយោជន៍ រកតែ​កលល្បិច​ស៊ីកំលាំង​ញើស​ឈាម​អ្នកដទៃ​..។

លោក គង់ ចំ​រ៉ុង បន្ថែមទៀតថា ថោក​អា​ចោលម្សៀត អស្ចារ្យ​អី​ហែង​ហ្នឹង​? មួយថ្ងៃៗ​ក្នុង​អំបែងក្បាល​ហែង ផ្ទុក​ទៅដោយ​ខួរ …​។​ អ៊ីចឹង​ហើយ ក្នុង​អំបែងក្បាល​មានតែ​ភាព​ឈ្នានីស​ព្យាយាម​ខំ​ទាញ​ទម្លាក់​អ្នកដទៃ​ឲ្យ​ថោក នឹង​ទាប​ស្មើ​វា​..​ការងារ​វា​មួយថ្ងៃៗ បង្កើត​តែ​រឿង​ឲ្យ​គេ​ជេរ អា​អត់​ប្រយោជន៍ (​អា​ថោក​)​។​

ទាក់ទង​ប្រតិកម្ម​របស់​តារា​ប្រុស​លោក គង់ ចំ​រ៉ុង ខាងលើ​នេះដែរ​គិត​មកទល់ពេលនេះ​នៅ​ពុំទាន់​មានប្រតិកម្ម​ឆ្លើយតប​ណាមួយ​ពី​សំណាក់​សាមីខ្លួន​លោក តាន់ គឹម​សួរ​នៅឡើយ​ទេ​ ​ខណៈ​មាន​មហាជន​ជាច្រើន​កំពុងតែ​រង់ចាំ​តាមដាន​សង្គ្រោះ​មួយ​នេះ​យ៉ាង​អន្ទះសា៕

 

 

Facebook Comments

អត្ថបទទាក់ទង