គង់ ច័ន្ទ​ស្រីមុំ នៅ​សុខៗ​ក៏​ស្រាប់តែ​និយាយ​រឿង​ជួប​និង​បែក​ដូច្នេះ​ចឹ​ង​?

Spread the love

ភ្នំពេញ​ ៖ ​តារា​ស្រី​រូប​ស្រស់ ​ដែល​ក្លាយខ្លួនជា​ថៅកែ​រស់​នៅ​លើ​គំនរ​មាសប្រាក់​យ៉ាងច្រើន​អ្នកនាង គង់ ច័ន្ទ​ស្រីមុំ បាន​ធ្វើ​ឲ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល ​និង​ចាប់អារម្មណ៍​ខ្លាំង ​ខណៈ​ដែល​នៅ​សុខៗ​ក៏​ស្រាប់តែ​តារា​ស្រី​រូប​នេះ ​បាន​ពោល​ពាក្យ​និយាយ​ពី​រឿង​ជួប​និង​បែក​គ្នា​ទៅវិញ។

បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​អនុស្សាវរីយ៍​ថត​ជុំគ្នា​ជាមួយ​ស្វាមី​លោក គឹម សីហា តារា​ស្រី​អ្នកនាង គង់ ច័ន្ទ​ស្រីមុំ បាន​រៀបរាប់​បែបនេះ​ថា ​ការដែល​បានមក​ស្រលាញ់គ្នា​នេះ វា​គ្មាន​ពាក្យ​ថា​ជួប​ដោយ​ចៃដន្យ​នោះទេ វា​ទៅលើ​បុណ្យ​វាសនា​ដែល​រួម​ផ្លូវ​គ្នា​មក​។ ​ពេល​មាន​វាសនា​មិន​ចង់​ជួប​ក៏ត្រូវ​ជួប​…..។

អ្នកនាង គង់ ច័ន្ទ​ស្រីមុំ បាន​បន្ថែម​ពីលើ​នេះ​ទៀតថា ពេល​អស់​វាសនា​មិន​ចង់​បែក​ក៏ត្រូវ​បែក បើ​ថ្ងៃនេះ​នៅមាន​គ្នា សូម​ឲ្យ​មើលថែ​គ្នា​អោយ​បានល្អ​បំផុត ព្រោះ​ពេល​ត្រូវ​បែក ទោះ​ឲ្យ​យើង​ព្រម​ដូរ​គ្រប់យ៉ាង វា​ក៏​នៅ​គ្មាន​ថ្ងៃ​អាច​វិល​ត្រលប់​មកវិញ​បាន​…..​។ ​ជាការ​កត់សម្គាល់​តារា​ស្រី​អ្នកនាង គង់ ច័ន្ទ​ស្រីមុំ និង​លោក គឹម សីហា កន្លងមក​តែង​តែង​បង្ហាញ​ពី​ភាព​ផ្អែមល្ហែម​ស្នេហ៍​ជាមួយគ្នា​ជា​បន្ត​បន្ទប់​រហូត​មានការ​លើកសរសើរ​ពី​សំណាក់​ទស្សនិកជន​ទៀតផង​។​

ជាមួយគ្នា​នៃ​ចំណងស្នេហា​មាន​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​ក្រោយពី​បញ្ចប់​អាពាហ៍ពិពាហ៍​តារា​ប្រុស​-​ស្រី​មួយគូ​នេះ​ក៏​បំពេញ​បំណង​របស់ខ្លួន​ដោយ​ទទួលបាន​ការដូ​ចំណងដៃ​នូវ​កូនស្រី​ដ៏​ស្រស់ស្អាត​ម្នាក់​ផងដែរ​។ ​ប៉ុន្តែ​មិនដឹង​មាន​មូល​ហេតុអ្វី​បានជា​តារា​ស្រី​អ្នកនាង គង់ ច័ន្ទ​ស្រីមុំ ស្រាប់តែ​និយាយ​រឿង​ជួប​និង​បែក​បែបនេះ​ទៅវិញ​៕​

Facebook Comments

អត្ថបទទាក់ទង