គយគន់​សម្រស់ សុខ ពីសី ក្នុង​ឈុត​ប្រពៃណី​បន្តិច​មើល​ស្អាត​យ៉ាងម៉េច​ដែរ?

Spread the love

ភ្នំពេញ ​៖ តារាចម្រៀង​កញ្ញា សុខ ពិសី បច្ចុប្បន្ន​ ត្រូវបាន​មហាជន​មើល​ឃើញ​ថា ​នាង​ជាតា​រា​ស្រី​ដែលមាន​ហាងឆេង​ខ្ពស់​ក្នុង​វិស័យ​ច្រៀង​ ខណៈ​ដែល​កន្លងមក​ក៏មាន​កម្មវិធី​ប្រគំ​តន្ត្រី​ជាច្រើន​ទាក់ទង​​អញ្ជើញ​ហៅ​ឡើង​ច្រៀង​ស្ទើរ​គ្រប់​កម្មវិធី​ផង​នោះ។

តាម​ការ​សង្កេតឃើញ​តារាចម្រៀង​សំឡេង​ផ្អែម​កញ្ញា​សុខ ពិសី​ស្របពេល​ជោគជ័យ​លើ​អាជីព​សិល្បៈ​បូករួម​នឹងមាន​សម្រស់​ស្អា​តផង​នោះ​នាង​គឺ​តែង​ទទួល​បាន​ការចាប់អារម្មណ៍ ​និង​គាំទ្រ​ច្រើន​ពី​មហាជន។ ម្យ៉ាងទៀត​នាង​ក៏​សម្បូរ​បុរសៗ​ ដែលមាន​ឋានៈ​ខ្ពស់​ក្នុងសង្គម​តាម​ប្រមាញ់​សុំ​ស្នេហ៍​​​​​ជា​បន្តបន្ទាប់​ តែ​ជា​ចម្លើយ​ត្រូវបាន​សាមីខ្លួន​ឆ្លើយ​បដិសេធ។



កំពូល​តារាចម្រៀង​ស្រី​របស់​សាន់​ដេរ​វ័យក្មេង​កញ្ញា សុខ ពិសី ត្រូវបាន​ទស្សនិកជន​ស្គាល់ ​និង​គាំទ្រ​ច្រើន​តាមរយៈ​នៃ​ការ​បញ្ចេញ​សមត្ថភាព​និង​ទេពកោសល្យ​ច្រៀង​។​ លើសពីនេះទៅទៀត ​នាង​ក៏​ជា​តារា​ស្រី​ ដែល​តែង​ទទួល​បាន​ឱកាស​ច្រើន​ដើម្បី​ឡើង​ចម្រៀង​នៅ​លើ​ស្ថានីយ​ទូរទស្សន៍​ និង​កម្មវិធី​ប្រគំ​តន្ត្រី​នានា​ជាដើម។

ថ្ងៃនេះ​គេហទំព័រ​Khstars សូម​នាំ​អារម្មណ៍​ប្រិយមិត្ត​ទៅ​ទស្សនា​ការបង្ហាញ​សម្រស់​ដ៏​ស្រស់​សោភា​របស់​កញ្ញា សុខ ពិសី ដែល​បាន​ថត​ក្នុង​ឈុត​សម្លៀក​បុរាណ​បន្តិច​មើល​តើ​ប្លែក​ភ្នែក​ប៉ុណ្ណា​ដែរ​?៖​

 

Facebook Comments

អត្ថបទទាក់ទង

Leave a Comment