គូព្រេង​មិន​ព្រាត់ ​ទោះ​ព្រហ្ម​លិខិត​តាម​ពង្រាត់​ នៅតែ​ជួប​គ្នា​រហូតដល់​វ័យ​ចំណាស់

Spread the love

ភ្នំពេញ ​៖ ​នេះ​ពិតជា​និស្ស័យ​ភ្ជាប់​មក​តាំងពី​អតីតជាតិ ​ដែល​បាន​សាង​អំពើ​​ល្អ​រួម​ជាមួយ​គ្នា​ ឬ​អាច​និយាយ​ថា ​ជា​ចំណង​ស្នេហា​ចាស់​គ្រឹះ​យ៉ាង​រឹងមាំ​រហូត​ធ្វើ​ឲ្យ​គូស្នេហ៍​វ័យ​ចំណាស់​រវាង​ស្ត្រី​ និង​បុរស​សម្រេច​ក្តី​ប្រាថ្នា​ ដោយ​ព្រម​ទទួល​យកគ្នា​ធ្វើជា​ប្តី​-​ប្រពន្ធ​មើលថែ​គ្នា​អស់​មួយ​ជីវិត។

ជាក់ស្ដែង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ថ្មីៗ​នេះ ​មានការ​ចែករំលែក​ និង​សរសើរ​ខ្លាំង​លើ​ចំណង​ស្នេហា​របស់​ស្ត្រី​និង​បុរស​វ័យ​ចំណាស់​១​គូ​នេះ​ ដែល​ឈាន​ដល់​ដំណាក់កាល​ក្រាប​ផ្ទឹម​ ដោយ​មិន​ខ្លាច​ការរិះគន់​ ឬ​ខ្វល់​ពី​ក្រសែភ្នែក​មហាជន។ ផ្ទុយ​ទៅ​វិញ​ចំណង​ស្នេហា​នេះ​ កាន់តែ​ទទួល​ បាន​ការ​គាំទ្រ ​និង​ចាប់អារម្មណ៍​ខ្លាំង ​ពី​អ្នក​និយម​លេង​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក។

បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​ជាច្រើន​សន្លឹក​ ត្រូវ​បាន​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ឈ្មោះ Summer The Trip បាន​លើក​ឡើង​ថា ​គូព្រេង​មិន​ព្រាត់​ ស្នេហ៍​វ័យ​ចំណាស់​ ក្មេងៗ​មិន​ បាន​ស្មើ​ទេ សុំទោស​ម្ចាស់​រូប​ទុកជាមុន​ផង ព្រោះ​ឃើញ​មាន​ក្តី​សុខ​ពេក ​បាន​ចង់​បង្ហោះ។ ប៉ុន្តែ​ទោះបីជា​យ៉ាង​ណាក្តី​ភ្លាមៗ​នោះ ​ក៏​មានការ​បញ្ជាក់​ថា​ នេះ​ពុំ​មែន​ជា​មង្គល​ការ​ឡើយ​ ពោល​ គឺ​គ្រាន់តែ​ពិធី​ក្រាប​ផ្ទឹម​ក្នុង​ពិធី​ឡើងផ្ទះ​ថ្មី​របស់​ពួកគាត់​តែប៉ុណ្ណោះ។

សូម​ប្រិយមិត្ត​ទស្សនា​ នូវ​រូបភាព​ជាច្រើន​សន្លឹក​នៃ​ពិធី​សំពះ​ក្រាប​ផ្ទឹម​របស់​គូស្នេហ៍​វ័យ​ចំណាស់​១​គូ​នេះ​ដូច​ខាង​ក្រោម ​៖៕

Facebook Comments

អត្ថបទទាក់ទង